* លោក សារិន វណ្ណា៖ បណ្ណកម្មសិទ្ធិដីធ្លីលើកលែងពន្ធប្រថាប់ត្រាជំហានទី២ ចំនួន ២៨៥ក្បាលដីបន្ថែមទៀត ត្រៀមចែកជូនពលរដ្ឋក្នុងរាជធានីភ្នំពេញ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កិច្ចចរចាព្រំដែនរវាងប្រទេស និងប្រទេស ជាការទទួលខុសត្រូវធំរបស់រាជរដ្ឋាភិបាលចំពោះជាតិ និងប្រជាជន មិនអាចធ្វើការដោយគ្មានមូលដ្ឋានច្បាស់លាស់ ឬតាមប្រភពយកជាការមិនបាននោះទេ
* កម្ពុជា-អ៉ីស្រាអែល ឯកភាពលើការពង្រឹងយន្តការពិគ្រោះយោបល់ ដើម្បីទាញយកកាលានុវត្តភាពថ្មីៗ
* លោក ត្រាំ ថាសហរដ្ឋអាមេរិកកំពុងពិភាក្សាជាមួយរុស្ស៊ីនិងចិន អំពីការរំសាយអាវុធនុយក្លេអ៊ែរ
* បាញ់ប្រហារក្នុងសាលាបឋមសិក្សាមួយនៅអាមេរិក សម្លាប់មនុស្ស ៤នាក់ ជនសង្ស័យត្រូវពលរដ្ឋបាញ់សម្លាប់តាមក្រោយ
* ថ្លែងទៅកាន់កិច្ចប្រជុំកំពូល CICA, សម្តេចមហាបវរធិបតី លើកឡើងថា ការបង្ក្រាបស្កេម គួរតែផ្តោតសំខាន់លើកិច្ចសហប្រតិបត្តិការជាក់ស្តែង និងការជឿទុកចិត្តគ្នា ជាជាងការប្រកួតប្រជែងផ្នែកភូមិសាស្ត្រនយោបាយ
* ក្នុងនាមជារដ្ឋសមាជិក, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត លើកកិច្ចការអាទិភាពចំនួន៤ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ CICA
* ហ៊ូទី បើកការវាយប្រហារដ៏សាហាវ លើវិមានប្រធានាធិបតីយេម៉ែន ដែលស្ថិតនៅក្នុងទីក្រុង Aden
* ការកាន់កាប់ដីកម្ពុជាដោយខុសច្បាប់ពីសំណាក់ទ័ពថៃ ត្រូវបានលើកក្នុងកិច្ចប្រជុំកំពូល CICA, សម្តេចមហាបវរធិបតី លើកឡើងថា ព្រំដែន និងអធិបតេយ្យភាព មិនត្រូវផ្លាស់ប្តូរដោយការប្រើប្រាស់កម្លាំងនោះឡើយ
* វិភាគអន្តរជាតិ៖ អ្វីទៅនៅពីក្រោយកិច្ចព្រមព្រៀងទិញប្រេងម៉ាស៊ូតរបស់លោក ត្រាំ ពីលោក ពូទីន?
* ឧបនាយករដ្ឋមន្រ្តី ស សុខា ដឹកនាំគណៈប្រតិភូក្រសួងមហាផ្ទៃ ទៅចូលរួមអមដំណើរ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណកាហ្សាក់ស្ថាន
* ក្រុមអ្នកស្រាវជ្រាវ រកឃើញថាក្រុមហ៊ុនអ៊ីស្រាអែល ប្រើផ្ទាំងពាណិជ្ជកម្មអនឡាញ ដើម្បីលួចធ្វើចារកម្មទ្រង់ទ្រាយធំ
* ជំនួបសម្តេចមហាបវរធិបតី និងប្រធានាធិបតីកៀហ្ស៊ីស៊ីស្ថាន ជជែកលើការពង្រឹងទំនាក់ និងសេដ្ឋកិច្ច
* ទោះជាមេដឹកនាំប្រទេសក៏ដោយ នាយករដ្ឋមន្រ្តីជប៉ុន លោកស្រី Takaichi នៅតែបំពេញការងារផ្ទះ ដូចជារៀបចំអាហារពេលព្រឹក និងលាងចាន ជាដើម
* បណ្ឌិត យង់ ពៅ៖ រាជបណ្ឌិត្យសភាកម្ពុជាដើរតួនាទីជាថ្នាលបណ្ដុះពូជស្រាវជ្រាវវិទ្យាសាស្ត្រ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

អគ្គាធិការក្រសួងមហាផ្ទៃ កំពុងស្រាវជ្រាវលើបណ្ដឹងប្ដឹងលោក គឹម ជាតិ អនុប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ករណីគៀបយកលុយពីក្រុមហ៊ុនឈីវ ទីមុិច ចំនួន១០ម៉ឺនដុល្លារ

08-12-2023 15:55

(ភ្នំពេញ)៖ លោក គឹម ជាតិ អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាអនុប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ត្រូវបានក្រុមហ៊ុនលក់ស្រាមួយ ប្ដឹងទៅកាន់អគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ ដើម្បីសុំកិច្ចអន្ដរាគមន៍ បន្ទាប់ពីលោកបានចោទប្រកាន់ថា ក្រុមហ៊ុននោះមិនស្របច្បាប់ ហើយដើម្បីអាចបើកដំណើរការអាជីវកម្មឡើងវិញ ត្រូវបង់លុយចំនួន១០ម៉ឺនដុល្លារ និងដកហូតស្រា៤៨ដប ទាំងដែលក្រុមហ៊ុននោះ ជាក្រុមហ៊ុនស្របច្បាប់។

ចំពោះបណ្ដឹងរបស់ក្រុមហ៊ុន ឈីវ ទីម៉ិច គ្រុប តាមរយៈក្រុមមេធាវី ស៉ីនហាន បានដាក់ចូលដល់អគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ រួចរាល់ហើយ កាលពីថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៣កន្លងទៅនេះ ដើម្បីឲ្យលោក ឯម វិចិត្រ អគ្គាធិការ នៃអគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ ជួយស្រាវជ្រាវ និងអន្ដរាគមន៍ និងតម្រូវឲ្យលោក គឹម ជាតិ ប្រគល់លុយចំនួន១០ម៉ឺនដុល្លារ និងស្រា៤៨ដបនោះត្រឡប់មកវិញ ហើយចាត់វិធានការតាមផ្លូវច្បាប់។

ឆ្លើយតបជាមួយបណ្ដឹងនេះ លោក ឯម វិចិត្រ អគ្គាធិការ នៃអគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងនៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៣នេះថា លោកបានទទួលនូវពាក្យបណ្ដឹងប្ដឹងលោក គឹម ជាតិ ប្រាកដមែន ហើយពេលនេះកំពុងស្នើសុំគោលការណ៍ថ្នាក់ដឹកនាំ ដើម្បីធ្វើការស្រាវជ្រាវ។ លោកអគ្គាធិការ បានថ្លែងយ៉ាងដូច្នេះថា «យើងកំពុងសុំគោលការណ៍ទៅលើហើយ»។

គួរជម្រាបថា ក្រុមហ៊ុន ឈីវ ទីម៉ិច គ្រុប កាលពីថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៣កន្លងទៅ តាមរយៈក្រុមហ៊ុមមេធាវីតំណាងឲ្យខ្លួន បានដាក់ពាក្យបណ្ដឹងទៅអគ្គាធិការក្រសួងមហាផ្ទៃ ដើម្បីប្ដឹងលោក គឹម ជាតិ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានគណៈកម្មាធិការ ថាកាលពីថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១ លោកបានដឹកនាំក្រុមការងារ ចូលមកក្នុងទីតាំងឃ្លាំងស្រាស្របច្បាប់របស់ក្រុមហ៊ុន ដោយចោទប្រកាន់ថាផលិតផលរបស់ក្រុមហ៊ុន មានដូចជា ស្រាចំរុះ និងប្រេងកូឡា ប្រេងខ្យល់ មិនស្របច្បាប់។

ក្នុងនោះ តម្រូវឲ្យដកស្រាមួយចំនួនទៅពិនិត្យ និងតម្រូវឲ្យបិទសៀលលើទ្វារឃ្លាំងមិនឲ្យក្រុមហ៊ុនធ្វើអាជីវកម្មបាន និងទាមទារប្រាក់ចំនួន១០ម៉ឺនដុល្លារជាថ្នូរ និងការបើកអោយដំណើរការអាជីវកម្មធម្មតាវិញ។ ដោយខ្លាចរាំងស្ទះដល់ដំណើរការអាជីវកម្មក្រុមហ៊ុន ក៏បានយល់ព្រមប្រគល់សាច់ប្រាក់សុទ្ធឲ្យ ក្រុមលោក គឹម ជាតិ តាមការទាមទារ នៅល្ងាចថ្ងៃដដែល និងបង្គាប់ឲ្យអ្នកតំណាងក្រុមហ៊ុន ផ្តិតមេ ដៃព្រមទទួលលើកិច្ចសន្យាស្នើសុំកែប្រែកំហុស ដោយលើលិខិតនោះពុំមានចុះលេខចេញរបស់លេខាធិកាដ្ឋានជា ផ្លូវការឡើយ។

ទើបតែពេលថ្មីៗនេះ ក្រុមហ៊ុនបានទទួលដំណឹងពីការប្រកាសរបស់ក្រសួងមហាផ្ទៃ ផ្សព្វផ្សាយឲ្យអ្នកដែលទទួលរងភាពអយុត្តិធម៌ ដោយសារគណៈកម្មការនេះដាក់ពាក្យប្ដឹងមកអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ។ ដូច្នេះក្រុមហ៊ុនស្នើសុំដល់ អគ្គាធិការ ដូចខាងក្រោម៖

*ទី១៖ ស្នើសុំឲ្យលោក គឹម ជាតិ ប្រគល់ស្រាចំនួន៤៨ដប ដែលបានដកហូតឲ្យក្រុមហ៊ុនវិញ
*ទី២៖ ស្នើសុំឲ្យលោក គឹម ជាតិ ប្រគល់ប្រាក់ចំនួន១០ម៉ឺនដុល្លារត្រឡប់មកវិញ
*ទី៣៖ ស្នើសុំឲ្យលោកអគ្គាធិការ មានវិធានការផ្លូវច្បាប់ចំពោះលោក គឹម ជាតិ ដែលបានប្រព្រឹត្តកំហុសធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍របស់ក្រុមហ៊ុន ក៏ដូចជាប្រជាជនទូទៅ៕