* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាថ្មី៥ខ្នង ៥៥បន្ទប់នៅខេត្តកំពង់ធំ តម្លៃជាង២លានដុល្លារ នាព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៦
* ទូទឹកកកតាមផ្សារទំនើបជាច្រើននៅទូទាំងអឺរ៉ុប រងការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត, ខូចខាតអាហារយ៉ាងច្រើនសន្ធឹកសន្ធាប់
* វិភាគអន្តរជាតិ៖ តើអ៉ីរ៉ង់ត្រៀមខ្លួនរួចរាល់ សម្រាប់សង្រ្គាមជុំថ្មីជាមួយសហរដ្ឋអាមេរិក?
* ចលនាបាតុកម្មដឹកនាំដោយយុវជន Gen Z បានរីករាលដាលក្លាយជា «រលកបាតុកម្មសកល»
* អាមេរិក ជំរុញឱ្យបើកការលក់ឧស្ម័នរុស្ស៊ីទៅកាន់អឺរ៉ុបតាមបំពង់បង្ហូរឆ្លងកាត់អ៊ុយក្រែនឡើងវិញ ដើម្បីឈានទៅរកបទឈប់បាញ់ថាមពល
* Fresh Exclusive: កូរ៉េខាងជើងប្រកាសពន្លឿនការពង្រឹងនុយក្លេអ៊ែរ៖ តើហានិភ័យសង្គ្រាមថ្មីកំពុងកើនឡើងឬ?
* លោក ស៉ី ជីនពីង៖ មជ្ឈិមបូព៌ា មិនគួរក្លាយជាសមរភូមិប្រកួតប្រជែងរវាងមហាអំណាចឡើយ
* ប្រទេសចំនួន៣៣ជុំវិញពិភពលោក ណែនាំឱ្យប្រជាជនស្តុកទុកស្បៀងអាហារ និងសម្ភារៈចាំបាច់ផ្សេងៗ ដើម្បីត្រៀមខ្លួនសម្រាប់គ្រាអាសន្នណាមួយដែលអាចកើតឡើង
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

មន្ត្រីជាន់ខ្ពស់ក្រសួងទូរគមនាគមន៍កម្ពុជា ដឹកនាំគណៈប្រតិភូចូលរួមកម្មវិធីសប្តាហ៍ឌីជីថលអន្តរជាតិវៀតណាម លើកទី២ និងសន្និសីទអាស៊ានលើកទី៤

18-12-2023 08:49

(ភ្នំពេញ)៖ លោក ខូវ មករា រដ្ឋលេខាធិការក្រសួងប្រៃសណីយ និងទូរគមនាគមន៍ បានដឹកនាំគណៈប្រតិភូ ចូលរួមកម្មវិធីសប្តាហ៍ឌីជីថលអន្តរជាតិវៀតណាមលើកទី២ (The 2nd Vietnam International Digital Week) និងសន្និសីទអាស៊ានលើកទី៤ ស្តីពី 5G (The 4th ASEAN Conference on 5G) ដែលរៀបចំឡើងដោយក្រសួងព័ត៌មាន និងគមនាគមន៍វៀតណាម ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុងហាឡុង ប្រទេសវៀតណាម។

កម្មវិធីសប្តាហ៍ឌីជីថលអន្តរជាតិវៀតណាមលើកទី២ ផ្ដោត​សំខាន់​លើ (1) កិច្ចពិភាក្សាតុមូលគោលនយោបាយ (Policy Roundtable) ក្រោមប្រធានបទការអភិវឌ្ឍន៍កម្មវិធី Narrow AI Application (២)សន្និសីទអាស៊ានលើកទី៤ ស្តីពី 5G (៣)សន្និសីទលើកទី២ ស្តីពីការបញ្ចុះថ្លៃសេវារ៉ូមីងចល័តអន្តរជាតិ (International Mobile Roaming Charging) នៅក្នុងអាស៊ាន (៤)សិក្ខាសាលាថ្នាក់តំបន់ ស្តីពីការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ICT ប្រកបដោយសុវត្ថិភាពនិងបរិយាបន្ន។

ព្រឹត្តិការណ៍នេះមានការអញ្ជើញចូលរួមពីតំណាងក្រសួង ស្ថាប័ន អង្គការអន្តរជាតិ អ្នកស្រាវជ្រាវគោលនយោបាយ និងធុរកិច្ចមកពីបណ្តាប្រទេសអាស៊ាន​ សហរដ្ឋអាមេរិក អង់គ្លេស ជប៉ុន និងសាធារណរដ្ឋកូរ៉េ។

នៅក្នុងកិច្ចពិភាក្សាតុមូលគោលនយោបាយ លោករដ្ឋលេខាធិការ ខូវ មករា បានថ្លែងសន្ទរកថាអន្តរាគមន៍ទាក់ទងនឹងប្រធានបទការអភិវឌ្ឍកម្មវិធី Narrow AI Application និងបានដឹកនាំគណៈប្រតិភូ ជួបប្រជុំពិភាក្សាទ្វេភាគីជាមួយគណៈប្រតិភូប្រទេសវៀតណាម ដែលដឹកនាំដោយបណ្ឌិត Phan Tam អនុរដ្ឋមន្រ្តីក្រសួងព័ត៌មាននិងគមនាគមន៍ ដើម្បីជំរុញនិងលើកកម្ពស់កិច្ចសហប្រតិបត្តិការ ក្នុងវិស័យប្រៃសណីយ៍ និងទូរគមនាគមន៍រវាងប្រទេសទាំងពីរឱ្យកាន់តែប្រសើរ៕