* ទូទឹកកកតាមផ្សារទំនើបជាច្រើននៅទូទាំងអឺរ៉ុប រងការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត, ខូចខាតអាហារយ៉ាងច្រើនសន្ធឹកសន្ធាប់
* វិភាគអន្តរជាតិ៖ តើអ៉ីរ៉ង់ត្រៀមខ្លួនរួចរាល់ សម្រាប់សង្រ្គាមជុំថ្មីជាមួយសហរដ្ឋអាមេរិក?
* ចលនាបាតុកម្មដឹកនាំដោយយុវជន Gen Z បានរីករាលដាលក្លាយជា «រលកបាតុកម្មសកល»
* អាមេរិក ជំរុញឱ្យបើកការលក់ឧស្ម័នរុស្ស៊ីទៅកាន់អឺរ៉ុបតាមបំពង់បង្ហូរឆ្លងកាត់អ៊ុយក្រែនឡើងវិញ ដើម្បីឈានទៅរកបទឈប់បាញ់ថាមពល
* Fresh Exclusive: កូរ៉េខាងជើងប្រកាសពន្លឿនការពង្រឹងនុយក្លេអ៊ែរ៖ តើហានិភ័យសង្គ្រាមថ្មីកំពុងកើនឡើងឬ?
* លោក ស៉ី ជីនពីង៖ មជ្ឈិមបូព៌ា មិនគួរក្លាយជាសមរភូមិប្រកួតប្រជែងរវាងមហាអំណាចឡើយ
* ប្រទេសចំនួន៣៣ជុំវិញពិភពលោក ណែនាំឱ្យប្រជាជនស្តុកទុកស្បៀងអាហារ និងសម្ភារៈចាំបាច់ផ្សេងៗ ដើម្បីត្រៀមខ្លួនសម្រាប់គ្រាអាសន្នណាមួយដែលអាចកើតឡើង
* ប្រធានគណៈកម្មាធិការជាតិ នៃសភាប្រឹក្សានយោបាយប្រជាជនចិន ផ្ញើសារថ្លែងអំណរគុណសម្ដេចតេជោ ហ៊ុន សែន ចំពោះលិខិតអបអរសាទរ ខួបលើកទី៧៧ ថ្ងៃបង្កើតសាធារណរដ្ឋប្រជាមានិតចិន
* ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន៖ មន្ត្រីការទូតត្រូវយល់ដឹងពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា តែមិនមែនឱ្យបោះបង់តួនាទីស្នូលរបស់ខ្លួននោះទេ
* កូរ៉េខាងជើងថាសមយុទ្ធនុយក្លេអ៊ែរអាមេរិក-កូរ៉េខាងត្បូង បង្ហាញភាពចាំបាច់សម្រាប់ការពង្រឹងកងកម្លាំងនុយក្លេអ៊ែរ
* ប្រធានាធិបតី ត្រាំ និងនាយករដ្ឋមន្រ្តីកាណាដា Mark Carney ពិភាក្សាអំពីបញ្ហាពាណិជ្ជកម្មដែលកំពុងជួបភាពតានតឹង
* UN បញ្ចប់បេសកម្មរក្សាសន្តិភាពនៅតំបន់សាហារ៉ាខាងលិច បន្ទាប់ពីមានវត្តមានអស់ ៣៥ឆ្នាំ
* ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-ឡានឆាង លើកទី១១ ចាប់ពីថ្ងៃទី៣-៤ ខែវិច្ឆិកានៅប្រទេសចិន
* ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមានពីចំណុចខ្សោយសុវត្ថិភាពនៅក្នុងកម្មវិធី Telegram សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android និងជំរុញឱ្យធ្វើបច្ចុប្បន្នភាពកម្មវិធីជាបន្ទាន់
* កម្ពុជាធ្វើជាម្ចាស់ផ្ទះវេទិកាអន្តរជាតិ Black Swan Summit 2026 ដោយប្រមូលផ្តុំអ្នកជំនាញពីអាស៊ាន និងពិភពលោក
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

យុវសិស្សកម្ពុជា៧រូប ដែល​ចូលរួម​ប្រឡងគណិតវិទ្យាអន្តរជាតិ វគ្គផ្តាច់ព្រ័តនៅប្រទេសវៀតណាម ទទួលបានមេដាយចំនួន៧ និងពាន១ ​

22-01-2024 14:35

(ភ្នំពេញ)៖ យុវសិស្សកម្ពុជា៧រូប ក្នុងចំណោម១៤រូប ដែលបានទៅចូលរួម​ប្រឡងគណិតវិទ្យាអន្តរជាតិ FMO វគ្គផ្តាច់ព្រ័តនៅប្រទេសវៀតណាម ​បាននាំយកពាន និងមេដាយត្រឡប់មកមាតុប្រទេសវិញហើយ​ បន្ទាប់ពីពួកគេបានទៅចូលប្រឡងកាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤។ ​

ការប្រកូត FMO វគ្គផ្តាច់ព្រ័ត​ បានធ្វើឡើងចំនួនពីរដង ដែលលើកទី១ ជាការ​ឱ្យសិស្សប្រឡងសាកល្បងរយៈពេល១ម៉ោង និង៣០នាទី សម្រាប់ថ្នាក់បឋមសិក្សា និង២ម៉ោងសម្រាប់ថ្នាក់អនុវិទ្យាល័យនិងវិទ្យាល័យ និងលើកទី២ជាការប្រឡងផ្លូវការ ដែលមានរយៈពេលដូចការប្រឡងសាកល្បងដែរ។​ ក្នុងការប្រឡងគណិតវិទ្យាអន្តរជាតិ FMO វគ្គផ្តាច់ព្រ័តនៅប្រទេសវៀតណាម មានបេក្ខជនចួលរួមសរុបមានចំនួន៣១២ នាក់មកពីប្រទេសចំនួន១១។

វិញ្ញាសារប្រឡងត្រូវបាន​ត្រូវបាន​ធ្វើឡើងជាភាសាអង់គ្លេស ដែលបានបែងចែកជាបួនវគ្គរួមមាន៖ Warm up ១០ សំណួរ, Speed-up ៥ សំណួរ,​ Challenging ៥សំណួរ,​ Star of hope១ សំណួរ សរុបមាន ២១សំណួរ។
​ជាលទ្ធផលការប្រឡងគណិតវិទ្យាអន្តរជាតិ FMO វគ្គផ្តាច់ព្រ័តនៅកោះ Phu Quoc ប្រទេសវៀតណាម ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ ក្នុងចំណោមបេក្ខជនទាំង១៤រូបតំណាងឱ្យប្រទេសកម្ពុជា ក្នុងបេក្ខជនចំនួន៧រូប​ទទួលបានពាន និងមេដាយត្រឡប់មកមាតុប្រទេសវិញ។

បេក្ខជនទាំង៧រូប ដែលទទួលបានពាន និងមេដាយរួមមាន៖
១-Heng PanhaVathanak ទទួលបានមេដាយមាស និងពានជើងឯកគណិតវិទ្យាអន្តរជាតិ
២-Ly Thean ទទួលបានមេដាយប្រាក់
៣-Heng Panha Vatey ទទួលបានមេដាយសំរឹទ្ធ
៤-Lor Hunvissasak ទទួលបានមេដាយសំរឹទ្ធ
៥-Seng Sok Vathanak ទទួលបានមេដាយសំរឹទ្ធ
៦-Thou Thearayu ទទួលបានមេដាយសំរឹទ្ធ
៧-Hy Channima ទទួលបាន មេដាយសំរឹទ្ធ ។រីឯសិស្សចំនួន៧នាក់ផ្សេងទៀត ទទួលបាន Merit Awards៕