ដំណឹងមរណទុក្ខ! ឧបាសក លី ហាក់ស្រ៊ុន ឪពុកបង្កើតរបស់អ្នកឧកញ៉ា អ៉ីង លីហេង បានទទួលមរណភាព, សពតម្កល់ទុកធ្វើបុណ្យនៅបុរីប៉េងហួតបឹងស្នោ
06-03-2024 11:44
(ភ្នំពេញ)៖ អ្នកឧកញ៉ា អ៉ឹង លីហេង និងអ្នកឧកញ៉ា តាំង ហ្គិចលៀង មានទុក្ខជាទម្ងន់ដោយឧបាសក លី ហាក់ស្រ៊ុន បានទទួលមរណភាពកាលពីថ្ងៃអង្គារ ១០រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង០៩៖៣៥នាទីយប់ ក្នុងជន្មាយុ៩២ឆ្នាំ ដោយជរាពាធ។
សពត្រូវបានតម្កល់ និងធ្វើបុណ្យតាមប្រពៃណី នៅគេហដ្ឋាននៃសព ស្ថិតក្នុងបុរីប៉េងហួតបឹងស្នោ ផ្ទះលេខ២៨ ផ្លូវ ផ្លាធីនៀម គម្រោង ផារ៉ាដាម សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ព័ត៌មាននេះ ចាត់ទុកជាការគោរពអញ្ជើញ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវលោក លោកស្រី អ្នកនាងកញ៉ា ថ្នាក់ដឹកនាំ បងប្អូន ញាតិមិត្ត និងក្រុមគ្រួសារសព ចូលរួមបុណ្យសពឲ្យបានគ្រប់ៗគ្នា៕









