* លោក ហ្សេលេនស្គី ផ្តល់គ្រឿងឥស្សរិយយសជូនស្ត្រីទីមួយអាមេរិក Melania Trump ជុំវិញការសម្រេចបានបទឈប់បាញ់ និងជម្លៀសប្រជាជនក្រុង Oleshky
* សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សម រង្ស៉ី ហ៊ានសរសេរសំបុត្រទៅ ប្រធានាធិបតីបារាំង ស្នើមិនឱ្យមកទស្សនកិច្ចកម្ពុជា តែមិនហ៊ានសរសេរសំបុត្រ ទៅកាសែតថៃ ដែលផ្សាយសម្តីខ្លួនខុស រឿងនិយាយថា «ខ្មែរបាញ់មុន»
* រដ្ឋមន្ត្រីការបរទេសចិន កម្ពុជា និងថៃ ជួបពិភាក្សាប្រកបដោយលក្ខណៈស្ថាបនា ស្តីពីការជំរុញកិច្ចសហប្រតិបត្តិការ និងការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងកម្ពុជា-ថៃ
* ថៃ៖ កំពូលចេតិយនៅវត្ត Mai Nong Hoi ក្នុងខេត្ត Chiang Mai ស្រាប់តែបាក់រលំភ្លាមៗ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា កម្ពុជាធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំហ្វ្រង់កូហ្វូនី លើកទី២០ ហើយមានប្រទេស៧០ហើយបានចុះឈ្មោះចូលរួម ហើយនឹងមានប្រធានាធិបតី ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលជាង២០ប្រទេសមកចូលរួម
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា សម រង្ស៉ី ហ៊ានសរសេរសំបុត្រទៅ ប្រធានាធិបតីបារាំង ម៉ាក្រុង ស្នើមិនឱ្យមកទស្សនកិច្ចកម្ពុជា តែមិនហ៊ានសរសេរសំបុត្រ ទៅកាសែតថៃ ដែលផ្សាយសម្តីខ្លួនខុស រឿងនិយាយថា «ខ្មែរបាញ់មុន»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា សមាសភាពគណៈរដ្ឋមន្រ្តី២៣តុលា របស់ លោក សម រង្ស៉ី គឺតែងតាំងតែអ្នកពូកែជេរ តាមបណ្តាញសង្គម ជាពិសេស សម្តេចចំអកឱ្យ លោក អ៊ុំ សំអាន ដែលមិនចេះមើលផែនទី តែចេះប្រើញាណពិសេស
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ដរាបណា CPP នៅតែមានឱកាសដឹកនាំ យើងនឹងដោះស្រាយបញ្ហារបស់ប្រជាជនបន្តរហូត
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ម្សិលមិញសម្តេចបានឯកភាពលើគម្រោងប្រមាណ២៧០លានដុល្លារ រយៈពេល១៨ខែ ដែលកម្ពុជាធ្វើការជាមួយធនាគារពិភពលោក ដើម្បីធ្វើផ្លូវ ហើយប្រជាពលរដ្ឋសហគមន៍ដែលចូលរួមធ្វើផ្លូវជាមួយគម្រោងនេះ នឹងទទួលបានចំណូល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា មកដល់ពេលនេះ រដ្ឋចំណាយប្រមាណ៦០០លានដុល្លារហើយ ដើម្បីទប់ទល់នឹងការកើនឡើងតម្លៃប្រេងឥន្ធនៈ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចែកពូជស្រូវ និងស្បៀង ជូនប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងនៅខេត្តពោធិសាត់ នាព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៦
* វិភាគអន្តរជាតិ៖ សង្រ្គាម ពន្ធគយ និងចិន តើជ័យជម្នះរបស់គណបក្សប្រជាធិបតេយ្យមានន័យយ៉ាងណា?
* អ៊ីរ៉ង់ ព្រមានពង្រីកការវាយប្រហារហួសពីមូលដ្ឋានទ័ពអាមេរិក ប្រសិនបើប្រទេសឈូងសមុទ្រអនុញ្ញាតឱ្យអាមេរិកប្រើទឹកដីវាយប្រហារខ្លួន
* មេដឹកនាំកំពូលអ៊ីរ៉ង់៖ ភាពអរិភាពរបស់អាមេរិកនឹងនៅតែបន្ត មិនថាគណបក្សណាកាន់អំណាចឡើយ
* តំណាងពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ កោតសរសើរកម្ពុជាលើការអនុវត្តផែនការសកម្មភាពជាតិស្តីពីការបង្ការ និងការឆ្លើយតបចំពោះអំពើហិង្សាលើកុមារ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

Royal Group ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីបច្ចុប្បន្នភាពការអភិវឌ្ឍ និងគម្រោងការឆ្នាំ២០២៤ នៃតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ

30-03-2024 14:17

(ភ្នំពេញ)៖ ក្រុមហ៊ុន Royal Group នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីបច្ចុប្បន្នភាពការអភិវឌ្ឍ និងគម្រោងការឆ្នាំ២០២៤ នៃតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ (RGPPSEZ)។

បើតាមសេចក្តីប្រកាស, ចាប់តាំងពីការបង្កើតឡើងក្នុងឆ្នាំ២០០៦មក តំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ (RGPPSEZ) បានអភិវឌ្ឍឥតឈប់ឈរ និងបានផ្លាស់ប្តូរមុខមាត់ថ្មីនៃទឹកដីតំបន់នេះ ដែលធ្លាប់តែជាវាលស្រែហើយមានសកម្មភាពការងារដ៏តិចតួច មកជា តំបន់ឧស្សាហកម្មឈានមុខគេមួយ ដែលមានក្រុមហ៊ុនកម្មន្តសាលចំនួន៨៥ក្រុមហ៊ុន និងក្រុមហ៊ុនមិនមែនកម្មន្តសាលចំនួន២៩ក្រុមហ៊ុន និងផ្តល់ឱកាសការងារដល់ប្រជាជនខ្មែរដល់ទៅជាង៤៣០០០នាក់។

សេចក្តីប្រកាសបានបញ្ជាក់ទៀតថា នៅដើមឆ្នាំ២០២៤នេះ ក្រុមហ៊ុនពិតជាមានការចាប់ផ្តើមមួយដ៏ល្អប្រសើរ ដោយការនាំចេញសរុប ក្នុងខែមករា និងខែកុម្ភៈ មានតំលៃ ២៦៤ លាន ដុល្លារអាមេរិក គឺ៥% ខ្ពស់ជាងតួលេខក្នុងរយៈពេលដូចគ្នានេះកាលពីឆ្នាំមុន។ យើងអាចរំពឹងបានថា នៅក្នុងឆ្នាំនេះ យើងអាចនឹងបំបែកកំណត់ត្រាខ្លួនឯងម្តងទៀត ដោយការនាំចេញសរុបប្រមាណ ២០០០ លាន ដុល្លារអាមេរិក។

ចំពោះក្រុមហ៊ុន នេះគឺជាឆ្នាំពិសេសមួយ ដែលមានព្រឹត្តិការណ៍ដ៏គួរឱ្យទន្ទឹងរង់ចាំជាច្រើន។ ព្រឹត្តិការណ៍ មួយក្នុងចំណោមនោះគឺ ការបើកសម្ពោធជាផ្លូវការ និងដំណើរការដំឡើងរថយន្តម៉ាក តូយ៉ូតា (Toyota) ដ៏ល្បីល្បាញនៃក្រុមហ៊ុន Toyota Tsusho Manufacturing (Cambodia) Co., Ltd. និងការបើកសម្ពោធជាផ្លូវការ និងដំណើរការនៃក្រុមហ៊ុន Metal Jewelry (Cambodia) Co., Ltd. ដែលជាវិនិយោគិនពីប្រទេសបារាំងដំបូងគេ និងជារោងចក្រផលិតគ្រឿងអលង្ការទាន់សម័យដំបូងគេ ក្នុងតំបន់សេដ្ឋកិច្ចពិសេស និងចុងក្រោយគឺ ការបង្កើតឡើងនៃតំបន់សេដ្ឋកិច្ចពិសេសថ្មីមួយទៀតរបស់យើង ដើម្បីបំពេញនូវតម្រូវការទីតាំងឧស្សាហកម្មដ៏មានគុណភាពខ្ពស់ ជុំវិញរាជធានីភ្នំពេញ។

សេចក្តីប្រកាសបានបញ្ជាក់បន្ថែមថា បច្ចុប្បន្ននេះក្រុមហ៊ុនកំពុងដំណើរការស្នើសុំបង្កើត តំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប កណ្តាល ឬ Royal Group Kandal Special Economic Zone (RGKSEZ) ដែលលាតសន្ធឹងលើផ្ទៃដីទំហំប្រមាណ ១២០ហិកតា និងតភ្ជាប់ពីតំបន់សេដ្ឋ កិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ ដោយស្ពានថ្មីមួយឆ្លងស្ទឹងព្រែកត្នោត ដែលយើងបានសាងសង់រួចតាំងពីឆ្នាំ២០២២។ យើងបានចាប់ផ្តើមដំណើរការងារចាក់ដីបំពេញ ហើយការសាងសង់ហេដ្ឋារចនាសម្ព័ន្ធគោល អាចនឹងត្រូវបញ្ចប់ ដើម្បីទទួល ស្វាគមន៍ភ្ញៀវវិនិយោគថ្មីក្នុងឆ្នាំនេះដែរ។ ដោយសារតម្រូវការទីតាំងវិនិយោគមានការកើនឡើង ដីទំហំប្រមាណ១០០ហិកតា ត្រូវបានកក់ទុកមុនរួចទៅហើយ ដោយក្រុមហ៊ុនមួយដែលកំពុងដំណើរការក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ។ នៅពេលដំណើរការផលិតពេញលេញ ក្រុមហ៊ុននេះនឹងបង្កើតឱកាសការងារប្រមាណ ២ម៉ឺន នាក់ថែមទៀតដល់ប្រជាជនខ្មែរ។

ក្រុមហ៊ុនបានបញ្ជាក់ថា ក្រៅពីការងារពង្រីកបន្ថែមនេះ យើងក៏មានការតាំងចិត្តយ៉ាងមុតមាំសម្រាប់ឆ្នាំ២០២៤នេះ ចំពោះគម្រោងនានា ពាក់ព័ន្ធនឹងការគាំពារបរិស្ថានផងដែរ ក្នុងនោះមាន ការបង្កើនការប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យ ការសាងសង់ស្ថានីយ៍ ប្រព្រឺត្តកម្មទឹកកខ្វក់ថ្មីមួយដែលមានប្រសិទ្ធិភាពខ្ពស់ជាងមុន ការលក់ផលិតផលកែច្នៃពីសំណល់ប្លាស្ទីក និងការផ្លាស់ប្តូរឱ្យ តំបន់យើងក្លាយទៅជា តំបន់សេដ្ឋកិច្ចដែលមានការបំពុលសូន្យ (Zero Emission SEZ)។ ឆ្នាំនេះជាពេលវេលាដ៏រវល់មមាញឹករបស់យើង តែយើងនឹងខិតខំប្រឹងបម្រើសេវាកម្មដល់អតិថិជនអោយកាន់តែល្អ ប្រសើរ និងបំពេញផែនការដែលបានគ្រោងទុកផងដែរ៕