* ក្រុមហ៊ុន CP ប្រកាសបិទដំណើរការម៉ាត 7-Eleven នៅទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី២៥ ខែធ្នូ
* កងទ័ពកម្ពុជា-ចិន ជួបជុំត្រៀមបើកសមយុទ្ធនាគមាសឆ្នាំ២០២៦ រយៈពេល១៥ថ្ងៃ
* នាយករដ្ឋមន្ត្រីម៉ាឡេស៊ីថា ចរចាជាមួយចិនងាយស្រួលជាងចរចាជាមួយសហរដ្ឋអាមេរិក ចំពោះមុខភាពតានតឹងបច្ចេកវិទ្យា
* Fresh Exclusive: កិច្ចប្រជុំ UNCLOS លើកទី៣៖ តើទំនុកចិត្តដែលបានកសាងនៅហូឡង់ កំពុងរង្គោះរង្គើក្រោមសម្ពាធនយោបាយរបស់មេដឹកនាំថៃឬ?
* នាវាចម្បាំងចិន៣គ្រឿង ដឹកកងទ័ព និងយុទ្ធោបករណ៍មកដល់កម្ពុជា ដើម្បីធ្វើសមយុទ្ធនាគមាសឆ្នាំ២០២៦ រយៈពេល១៥ថ្ងៃ
* កូរ៉េខាងជើងគំរាមបិទការិយាល័យការទូតរបស់ស្វ៉ីស ក្រោយសម្ពោធមិនទាន់បានមួយខែផង
* តាហ្ស៉ីគីស្ថានក្លាយជាប្រទេសទី៤ ដែលដំណើរការនីតិវិធីដកខ្លួនពី ICC ចាប់តាំងពីមានការអំពាវនាវរបស់សហរដ្ឋអាមេរិក
* អតីតមេប៉ូលិសឥណ្ឌូណេស៊ី ត្រូវបានចោទប្រកាន់ពីអំពើក្បត់ជាតិ
* ព្រឹកស្អែក ចិននឹងបញ្ជូនយានអវកាស «Shenzhou-24» ទៅកាន់ស្ថានីយអវកាស «Tiangong» របស់ចិន
* កងទ័ពកម្ពុជា-ចិន ធ្វើសមយុទ្ធរួមគ្នាទ្រង់ទ្រាយធំ ទាំងលើគោក សមុទ្រ និងអាកាស រយៈពេល១៥ថ្ងៃ
* យន្តហោះយោធារុស្ស៉ីជាច្រើនគ្រឿង ហោះចូលតំបន់ការពារដែនអាកាសរបស់កូរ៉េខាងត្បូង
* BREAKING: ក្រុមហ៊ុន Nvidia ប្រកាសតែងតាំងលោក Jensen Huang ជានាយកប្រតិបត្តិ (CEO) ឡើងវិញភ្លាមៗ
* កម្ពុជាតវ៉ាយ៉ាងខ្លាំងចំពោះការបំពានជាបន្តបន្ទាប់របស់ថៃលើអធិបតេយ្យ និងបូរណភាពទឹកដីនៅតាមព្រំដែន
* នាយកចារកម្មអាមេរិកបញ្ជាក់ថាលោក ពូទីន មិនមែនជាមិត្តរបស់សហរដ្ឋអាមេរិកនោះទេ ក្នុងករណីអ៊ុយក្រែន
* អាមេរិកដាក់សម្ពាធលើ Nvidia ជុំវិញការលក់ឈីបទៅចិន៖ «យើងត្រូវដឹងថា អ្នកណាជាអ្នកទទួលខុសត្រូវ»
* CoolApp មានមុខងារជាច្រើនរួមមាន Chat Call Channel Reel ដោយប្រើប្រាស់តាមស្តង់ដារអន្តរជាតិ ទិន្នន័យស្ថិតក្នុងលក្ខណៈ Encryption ! បណ្តាញទំនាក់ទំនងសង្គម CoolApp ជាមោទនភាពរបស់ជាតិយើង និងប្រើប្រាស់ក្នុងដែនសុវត្ថិភាពរបស់ខ្មែរ

ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ៥៥៥នាក់ ចុះពិនិត្យនិងព្យាបាលជូនពលរដ្ឋដោយឥតគិតថ្លៃ សរុបជិត១ម៉ឺននាក់ នៅស្រុករលាប្អៀរ

05-05-2024 16:10

(កំពង់ឆ្នាំង)៖ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ប្រមាណ៥៥៥នាក់ នៅថ្ងៃនេះបានចុះពិនិត្យ និងព្យាបាលជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន រលាប្អៀរត្បូង ស្ថិតក្នុងឃុំអណ្តូងស្នាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

សកម្មភាពការងារក្រុមគ្រូពេទ្យស្ម័គ្រចិត្តចុះពិនិត្យ និងព្យាបាលជំងឺទូទៅជូនប្រជាពលរដ្ឋដោយឥត គិតថ្លៃខាងលើនេះ ជាអំណោយដ៏ថ្លៃថ្លារបស់លោក ហ៊ុន ម៉ានី ដែលតែងតែចុះពិនិត្យនិងព្យាបាលជំងឺជូនប្រជាពលរដ្ឋនៅទូទាំងប្រទេស ដោយឥតគិតថ្លៃនៅគ្រប់មូលដ្ឋាន។

ការចុះពិនិត្យ និងព្យាបាលជំងឺរបស់ក្រុមការងារគ្រូ ពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ខាងលើនេះធ្វើឡើងនាថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៤ ដឹកនាំដោយលោក លេង ផាលី រដ្ឋលេខាធិការក្រសួងផែនការ និងជាសមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាលសហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុកប្រធាន ប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី និងតំណាងដ៏ខ្ពង់ខ្ពស់លោក ហ៊ុន ម៉ានី។

លោករដ្ឋលេខាធិការ បាននាំមកនូវអំណោយដ៏ថ្លៃថ្លា ជាថ្នាំពេទ្យ និងបានចូលរួមពិនិត្យសុខភាពនិងផ្ដល់ថ្នាំព្យាបាលជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ព្រមទាំងផ្ដល់ការអប់រំសុខភាព ការចាក់វ៉ាក់សាំងបង្ការជំងឺកីវីដ-១៩ ការបង្ហាត់បង្ហាញពីវិធីសង្គ្រោះបឋមដល់បងប្អូនប្រជាពលរដ្ឋដោយឥតគិតថ្លៃផងដែរ។

លោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា សកម្មភាពខាងលើ ដោយមានការសហការ និងគាំទ្រពីសំណាក់លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង មន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង និងអាជ្ញាធរស្រុក-ខេត្ត ដែលពាក់ព័ន្ធជាច្រើនរូបបានអញ្ជើញចូលរួមនៅក្នុងពិធីនោះដែរ។

លោកវេជ្ជបណ្ឌិតបានបន្តឲ្យដឹងទៀតថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី សរុបចំនួន៥៥៥នាក់
ក្នុងនោះក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់លោក ហ៊ុន ម៉ានី នៅក្នុងខេត្តកំពង់ឆ្នាំង ចំនួន៥០នាក់ចូលរួមផងដែរ។ ក្នុងចំណោមក្រុមគ្រូពេទ្យស្ម័គ្រចិត្តទាំង៥៥៥នាក់ ខាងលើនេះមានស្ត្រីចំនួន៣៣៥នាក់ បានចុះធ្វើសកម្មភាពអប់រំផ្សព្វផ្សាយអំពីសុខភាព វគ្គសង្គ្រោះបឋម យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ និងពិនិត្យព្យាបាលជំងឺទូទៅជូនកុមារនិងប្រជាពលរដ្ឋ ដោយផ្ដល់សេវាការព្យាបាលដោយឥតគិតថ្លៃបានចំនួន ៩.៩៥៧នាក់ ក្នុងនោះស្ត្រីមានចំនួន ៥.២៧២នាក់៕