* ក្រុមហ៊ុន CP ប្រកាសបិទដំណើរការម៉ាត 7-Eleven នៅទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី២៥ ខែធ្នូ
* កងទ័ពកម្ពុជា-ចិន ជួបជុំត្រៀមបើកសមយុទ្ធនាគមាសឆ្នាំ២០២៦ រយៈពេល១៥ថ្ងៃ
* នាយករដ្ឋមន្ត្រីម៉ាឡេស៊ីថា ចរចាជាមួយចិនងាយស្រួលជាងចរចាជាមួយសហរដ្ឋអាមេរិក ចំពោះមុខភាពតានតឹងបច្ចេកវិទ្យា
* Fresh Exclusive: កិច្ចប្រជុំ UNCLOS លើកទី៣៖ តើទំនុកចិត្តដែលបានកសាងនៅហូឡង់ កំពុងរង្គោះរង្គើក្រោមសម្ពាធនយោបាយរបស់មេដឹកនាំថៃឬ?
* នាវាចម្បាំងចិន៣គ្រឿង ដឹកកងទ័ព និងយុទ្ធោបករណ៍មកដល់កម្ពុជា ដើម្បីធ្វើសមយុទ្ធនាគមាសឆ្នាំ២០២៦ រយៈពេល១៥ថ្ងៃ
* កូរ៉េខាងជើងគំរាមបិទការិយាល័យការទូតរបស់ស្វ៉ីស ក្រោយសម្ពោធមិនទាន់បានមួយខែផង
* តាហ្ស៉ីគីស្ថានក្លាយជាប្រទេសទី៤ ដែលដំណើរការនីតិវិធីដកខ្លួនពី ICC ចាប់តាំងពីមានការអំពាវនាវរបស់សហរដ្ឋអាមេរិក
* អតីតមេប៉ូលិសឥណ្ឌូណេស៊ី ត្រូវបានចោទប្រកាន់ពីអំពើក្បត់ជាតិ
* ព្រឹកស្អែក ចិននឹងបញ្ជូនយានអវកាស «Shenzhou-24» ទៅកាន់ស្ថានីយអវកាស «Tiangong» របស់ចិន
* កងទ័ពកម្ពុជា-ចិន ធ្វើសមយុទ្ធរួមគ្នាទ្រង់ទ្រាយធំ ទាំងលើគោក សមុទ្រ និងអាកាស រយៈពេល១៥ថ្ងៃ
* យន្តហោះយោធារុស្ស៉ីជាច្រើនគ្រឿង ហោះចូលតំបន់ការពារដែនអាកាសរបស់កូរ៉េខាងត្បូង
* BREAKING: ក្រុមហ៊ុន Nvidia ប្រកាសតែងតាំងលោក Jensen Huang ជានាយកប្រតិបត្តិ (CEO) ឡើងវិញភ្លាមៗ
* កម្ពុជាតវ៉ាយ៉ាងខ្លាំងចំពោះការបំពានជាបន្តបន្ទាប់របស់ថៃលើអធិបតេយ្យ និងបូរណភាពទឹកដីនៅតាមព្រំដែន
* នាយកចារកម្មអាមេរិកបញ្ជាក់ថាលោក ពូទីន មិនមែនជាមិត្តរបស់សហរដ្ឋអាមេរិកនោះទេ ក្នុងករណីអ៊ុយក្រែន
* អាមេរិកដាក់សម្ពាធលើ Nvidia ជុំវិញការលក់ឈីបទៅចិន៖ «យើងត្រូវដឹងថា អ្នកណាជាអ្នកទទួលខុសត្រូវ»
* CoolApp មានមុខងារជាច្រើនរួមមាន Chat Call Channel Reel ដោយប្រើប្រាស់តាមស្តង់ដារអន្តរជាតិ ទិន្នន័យស្ថិតក្នុងលក្ខណៈ Encryption ! បណ្តាញទំនាក់ទំនងសង្គម CoolApp ជាមោទនភាពរបស់ជាតិយើង និងប្រើប្រាស់ក្នុងដែនសុវត្ថិភាពរបស់ខ្មែរ

បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ដឹកនាំសមាជិកសមាជិកាគណបក្សប្រជាជនខេត្តកំពង់ឆ្នាំង បើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា រាជធានី ខេត្ត និងក្រុមប្រឹក្សា ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤

17-05-2024 12:23

(កំពង់ឆ្នាំង)៖ លោកបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាថ្នាក់ជាតិ ចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីក្នុងពិធីបើកយុទ្ធនាការ ឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា រាជធានី ខេត្ត និងក្រុមប្រឹក្សាស្រុក ក្រុង ខណ្ឌ អណត្តិទី៤ ដែលនិងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៦ ខែឧសភា ឆ្នាំ២០២៤ខាងមុខនេះ។

ក្នុងយុទ្ធនាការឃោសនារកសំឡេងឆ្នោតនាព្រឹកនេះផងដែរ មានសមាជិកសមាជិការសិស្សានុសិស្សនិងប្រជាពលរដ្ឋមកពីតាមបណ្តាក្រុង-ស្រុក ក្នុងខេត្តកំ ពង់ឆ្នាំង ចូលរួមដង្ហែរសរុបចំនួន១៨.១៤៣នាក់ ក្នុងនោះមានរថយន្តតូចធំចំនួន៨៧៤គ្រឿង ម៉ូតូធំ៣គ្រឿង ម៉ូតូធំធម្មតា២.០២៥គ្រឿង កង់៩០គ្រឿង ក្រុមឆៃយ៉ាំ៩វង់ មេក្រូធុងបាសចល័តតាមរថយន្តចំនួន៥៤គ្រឿង និងតន្ត្រីសម័យចំនួន៤វង់។

ថ្លែងក្នុងឱកាសនោះបើកយុទ្ធនាការឃោសនាខាងលើនេះ លោកបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានថ្លែងអំណរគុណគណៈកម្មាធិការគណបក្សខេត្ត គណបក្សក្រុង-ស្រុក អស់លោក-លោកស្រីក្រុមប្រឹក្សាឃុំ ស ង្កាត់ សមាជិកសមាជិកានិងប្រជាពលរដ្ឋនៅទូទាំងខេត្តកំពង់ឆ្នាំង ដែលកន្លងមកបានខិតខំសម្រេចបា ននូវសមិទ្ធផលយ៉ាងច្រើននៅទូទាំងខេត្ត ក្នុងនោះការអនុវត្តគោលនយោបាយអភិវឌ្ឍន៍ឃុំ-សង្កាត់ប ម្រើឱ្យផលប្រយោជន៍របស់ប្រជាជន និងសង្គមជាតិពិតៗ ដែលនេះគឺជាមូលដ្ឋានសម្រាប់ឱ្យគណបក្សដើម្បីឈានទៅអនុវត្តយុទ្ធសាស្ត្របញ្ជកោណដំណា ក់កាលទី១ នៃរាជរដ្ឋាភិបាលបន្តវេនអាណត្តិទី៧ដឹ កនាំដោយ សម្ដេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី ដែលមានបាវចនាចំនួន៥គឺៈ កំណើនការងារ សមធម៌ ប្រសិទ្ធិភាព និងចីរភាព និងមានអាទិភាពជាចម្បង។គន្លឹះចំនួន៥គឺៈ មនុស្ស ផ្លូវ ទឹក ភ្លើង និង បច្ចេកវិទ្យា ដែលជាគ្រឹះ និងជាមធ្យោបាយសំខាន់ៗនៃការសម្រេចបាននូវចក្ខុវិស័យក្នុងឆ្នាំ២០៥០ផងដែរ។

លោកបណ្ឌិតសភាចារ្យ បានផ្តាំផ្ញើរដល់អង្គបោះឆ្នោតទាំងអស់ ត្រូវថែទាំសុខភាព និងត្រៀមឯកសារសម្រាប់យកទៅបោះឆ្នោតនិងបានអំពាវនាវឲ្យសមា ជិកសមាជិកាទាំងអស់បោះឆ្នោតជូនគណបក្សប្រជា ជនកម្ពុជាដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៦ ខែឧសភា ឆ្នាំ២០២៤ខាងមុខនេះ ដើម្បីប្រទេសកម្ពុ ជានៃយើងមានសុខសន្តិភាពនិងការអភិវឌ្ឍលើគ្រប់វិស័យជាបន្ត។

ក្រុមការងារគណៈកម្មាធិការគណបក្សប្រជាជនកម្ពុ ជាខេត្តកំពង់ឆ្នាំងបានបញ្ជាក់ឲ្យដឹងថា សម្រាប់យុទ្ធ នាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជ ធានីខេត្ត និងជ្រើសរើសក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌអាណត្តិទី៤នេះការឃោសនាមាន រយៈពេល៨ថ្ងៃ គឺចាប់ផ្តើមពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ និងបិទបញ្ចប់នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤។

ការបើកយុទ្ធនាការឃោសនារកសំឡេងឆ្នោតនៅខេ ត្តកំពង់ឆ្នាំងនាព្រឹកនេះផងដែរ គឺបានប្រមូលផ្ដុំជួបជុំសមាជិកសមាជិការសិស្សានុសិស្ស ប្រជាពលរដ្ឋនៅទីតាំងវិមានឯករាជ្យក្នុងក្រុងកំពង់ឆ្នាំង ដើម្បីស្ដាប់នូវសារដ៏មានសារៈសំខាន់របស់ប្រមុខគណបក្សប្រ ជាជនកម្ពុជា និងស្ដាប់នូវការសំណេះសំណាល និងការផ្ដាំផ្ញើដល់អង្គបោះឆ្នោតរបស់ថ្នាក់ដឹកនាំខេត្ត និងគណៈពង្រឹងរបស់គណបក្សនៅតាមមូលដ្ឋាន។

បន្ទាប់មកក្បួនដង្ហែរឃោសនានិងបានចាប់ផ្ដើមដង្ហែរចេញពីវិមានឯករាជ្យដោយមានវត្តមានលោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង និងជាប្រធានគណបក្សប្រជាជនកម្ពុជាខេត្ត រួមនិងថ្នាក់ដឹកនាំសំខាន់ៗរបស់ គណបក្សប្រជាជនកម្ពុជាក្នុងខេត្តជាច្រើ នរូបទៀត បានដឹកនាំក្នួនដង្ហែរនៅទូទាំងក្រុងកំពង់ ឆ្នាំង និងបន្តចេញដង្ហែរទៅតាមបណ្ដាស្រុកទាំង៨ នៅទូទាំងខេត្តកំពង់ឆ្នាំងផងដែរ។

រីឯថ្ងៃបើកយុទ្ធនាការឃោសនារកសំឡេងឆ្នោត ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានីខេត្តនិងជ្រើសរើសក្រុមប្រឹក្សា ក្រុង ស្រុកនិងខណ្ឌ នាថ្ងៃដំបូ ងព្រឹកមិញនេះ មិនខុសអីពីថ្ងៃបើកយុទ្ធនាឃោសនាបោះឆ្នោត ជ្រើសរើសព្រឹទ្ធសភាដែលបានប្រព្រឹត្តទៅរយៈពេលថ្មីៗកន្លងទៅនេះ គឺគេសង្កេតឃើញមាន ប្រជាពលរដ្ឋដែលមានលំនៅដ្ឋានតាមដងផ្លូវ និងអ្នកធ្វើដំណើរនៅតាមដងផ្លូវនានា គឺបាននាំគ្នាឈរអមសងខាងផ្លូវ និងអ្នកខ្លះបានឈប់រថយន្ត ឈប់ម៉ូតូ ដើម្បីឈអបអរសាទរនូវក្បួនដង្ហែរដ៏មហាអស្ចារ្យរបស់គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំងលាយឡំទៅនិងក្តីរំភើបរីករាយ និងមានសង្ឃឹមយ៉ាងមុតមាំថាគណបក្សប្រជាជនកម្ពុជានិងទទួលបានជ័យជំនះភ្លូកទឹកភ្លូកដីមួយរយភាគរយ៕