* ការគំរាមដាក់គ្រាប់បែក «ពេលវេលាកំពុងរាប់ថយក្រោយ» រំខានដល់ស្ថានីយទូរទស្សន៍ជាច្រើននៅទូទាំងអឺរ៉ុប
* អំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចែកជូនដល់ដៃប្រជាជនរងគ្រោះដោយទឹកជំនន់ និងគ្រួសារងាយរងគ្រោះបំផុតចំនួន ៨៦០គ្រួសារ នៅខេត្តត្បូងឃ្មុំ
* លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អំពាវនាវដល់ប្រជាពលរដ្ឋ អញ្ជើញទស្សនាពិព័រណ៍ផលិតផលខ្មែរឱ្យបានច្រើនកុះករនៅកោះពេជ្រ ដើម្បីជួយលើកកម្ពស់គុណភាពផលិតផលរបស់ខ្មែរយើង និងបង្កើនទំនុកចិត្តពីអ្នកប្រើប្រាស់
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជាង ១.០០០នាក់ មកពី ៣៦ប្រទេស បានចុះឈ្មោះត្រៀមយកព័ត៌មានពីកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០
* Fresh Exclusive: ក្រោយបរាជ័យបោះឆ្នោតអាមេរិក៖ តើត្រាំនឹងបញ្ចប់សង្គ្រាមអ៉ីរ៉ង់ ឬបង្កើនការវាយប្រហារមុនឆ្នាំ២០២៧?
* UNHCR៖ មនុស្សប្រហែល ៩០លាននាក់ដែលត្រូវបង្ខំឱ្យចាកចេញពីលំនៅដ្ឋាន កំពុងប្រឈមហានិភ័យពីការគំរាមកំហែងដោយបញ្ហាអាកាសធាតុ
* កាណាដា ប្រកាសដាក់ចេញនូវកញ្ចប់ថវិកា ដើម្បីកាត់បន្ថយការពឹងផ្អែកលើសហរដ្ឋអាមេរិក
* ជួបគ្នានៅមូស្គូ ប្រមុខសន្តិសុខអ៉ីរ៉ង់ប្រគល់សំបុត្ររបស់លោក Khamenei ទៅឱ្យលោក ពូទីន
* ប្រធានាធិបតីអ៉ីស្រាអែល សន្យាតែងតាំងបេក្ខជនដើម្បីបង្កើតរដ្ឋាភិបាល នៅថ្ងៃអាទិត្យចុងសប្ដាហ៍នេះ
* សហរដ្ឋអាមេរិក ដាក់ទណ្ឌកម្មលើបុគ្គលចំនួន ៤រូប និងអង្គភាពចំនួន ៤១ ដែលជាប់ពាក់ព័ន្ធជាមួយ Prince Group នៅកម្ពុជា
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

នាយឧត្តមសេនីយ៍ សៅ សុខា ចាត់ឲ្យក្រុមអធិការកិច្ចចុះស្រាវជ្រាវករណីមេបញ្ជាការរងអាវុធហត្ថខេត្តប៉ៃលិនលោក ស ប៊ុនសឿង ដែលមានជម្លោះជាមួយអ្នករត់តាក់ស៊ីត្រឹមលុយ២ម៉ឺនរៀល (Video inside)

13-06-2024 17:39

(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមភូមិន្ទ និងជាមេបញ្ជាការអាវុធហត្ថលើផ្ទៃប្រទេស បានចាត់ឲ្យក្រុមអធិការកិច្ចចុះស្រាវជ្រាវករណីមេបញ្ជាការរងអាវុធហត្ថខេត្តប៉ៃលិន លោកវរសេនីយ៍ឯក ស ប៊ុនសឿង ដែលមានជម្លោះជាមួយអ្នករត់តាក់ស៊ីត្រឹមលុយចំនួន២ម៉ឺនរៀល។

ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤នេះ នាយឧត្តមសេនីយ៍ សៅ​ សុខា បានបញ្ជាក់ថា «យើងកំពុងធ្វើការពិនិត្យករណីនេះ ហើយបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្រោយទទួលបានព័ត៌មាននេះ យើងបានចាត់តាំងអធិការកិច្ច ចុះទៅធ្វើអធិការកិច្ចករណីនេះរួចហើយ។ ពេលនេះយើងកំពុងរង់ចាំលទ្ធផលការធ្វើអធិការកិច្ច ដើម្បីមានដំណោះស្រាយពាក់ព័ន្ធទៅនឹងករណីនេះ»។

សូមបញ្ជាក់ថា រយៈពេល២ថ្ងៃនេះ មានការចែកចាយខ្លាំងនៅលើបណ្តាញករណីជម្លោះរវាងអ្នករត់តាក់ស៊ីម្នាក់ និងមេបញ្ជាការរងអាវុធហត្ថខេត្តប៉ៃលិនលោក ស ប៊ុនសឿង ដែលធ្វើឲ្យមានការរិះគន់ និងទទូចឲ្យថ្នាក់ដឹកនាំចាត់ វិធានការចំពោះមេបញ្ជាការរងរូបនេះ។

តាមសេចក្តីរាយការណ៍បានឲ្យដឹងថា កាលពីវេលាម៉ោង៨យប់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ លោក ស ប៊ុនសឿង ត្រូវបានគេស្គាល់ថា ជាមេបញ្ជាការរងអាវុធហត្ថខេត្តប៉ៃលិន ត្រូវបានបុរសអ្នករត់តាក់ស៊ីម្នាក់ចោទប្រកាន់ថា នាំកូនទៅចាប់ក្របួចគាត់នៅផ្សារព្រំ ព្រោះតែរឿងលុយ២ម៉ឺនរៀល។

លោក ហួរ ទ្រី បានអះអាងថា ខ្លួនជាអ្នករត់តាក់ស៉ីដឹកមនុស្ស និងឥវ៉ាន់។ លោកបានបន្តថា លោក ស ប៊ុនសឿង បានជួលឡានលោកដឹកកង់ហាត់ប្រាណដោយឲ្យតម្លៃ៦០០០០រៀល ​តែគាត់ប្រកែកថាយក ៨០០០០រៀល ទើបលោក ស ប៊ុនសឿង ខឹងខ្លាំង ហើយនាំកូនចៅទៅចាប់ដល់ផ្ទះតែម្ដង។

ពាក់ព័ន្ធករណីនេះ នាយឧត្តមសេនីយ៍ សៅ សុខា បានចាត់ទុកថា «ប្រតិកម្មរបស់អ្នកដទៃ វាមិនមានអីខុសទេ ព្រោះជាសេរីភាពក្នុងការបញ្ចេញមតិ ប៉ុន្តែយើងត្រូវស្រាវជ្រាវរកការពិតសិន ព្រោះយើងមិនអាចទៅដោះស្រាយបញ្ហា ដែលយើងអត់បានដឹងពីដំណើរដើមទងវា យើងមិនកាន់ជើងអ្នកណាដែលរំលោភច្បាប់ណាទេ»។

ជាមួយថ្មីម្តងទៀត នាយឧត្តមសេនីយ៍ សៅ សុខា បានក្រើនរម្លឹកទិសស្លោករបស់លោកគឺ «ប្រទេសត្រូវតែការពារ ប្រជាត្រូវតែបម្រើ ច្បាប់ត្រូវតែគោរព បទល្មើសត្រូវតែបង្ក្រាប» និងទិសស្លោកមួយទៀត «ជួយគិត ជួយធ្វើ រួមគ្នា ទទួលខុសត្រូវ»។

ដោយនៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ លោកស្រី បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន ក៏បានអញ្ជើញដឹងនាំក្រុមការងារជួបជាមួយម្ចាស់ឡានតាក់ស៊ី និងមេភូមិដើម្បីពន្យល់អំពីនីតិវិធីយន្តការច្បាប់ និងស្វែងរកដំណោះស្រាយករណីនេះផងដែរ។

លោកស្រី បាន ស្រីមុំ បានបញ្ជាក់ថា «បញ្ហានេះអាចជាករណីបន្ទាប់បន្សំ ខ្ញុំធានាយកចំណុចឈ្នះឈ្នះដោះស្រាយ តែចំពោះការអនុវត្តន៍ច្បាប់ នៃក្រមវិន័យ នៃមន្រ្តីរាជការ ខ្ញុំប្រគល់ជូនថ្នាក់ដឹកនាំពិនិត្យសម្រេចតាមច្បាប់ស្មើ ភាពចំពោះមន្រ្តីគ្រប់រូប»។

ក្រោយមានបាតុភាពនេះកើតឡើង សម្រាប់តែមានព័ត៌មាន និងការចុះផ្សាយថាលោក ស ប៊ុនសឿង ធ្លាប់មានរឿងអាស្រូវ ពាក់ព័ន្ធនឹងប្រើហិង្សាធ្វើឲ្យជនសង្ស័យស្លាប់ក្នុងទីតាំងឃុំឃាំងបណ្ដោះអាសន្ននៅខេត្តបន្ទាយមានជ័យ ហើយត្រូវតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារ៤ឆ្នាំ ប៉ុន្តែក្រោយមកស្រាប់តែបានធ្វើជាមេបញ្ជាការរងអាវុធហត្ថខេត្តប៉ៃលិនទៅវិញ។ តែយ៉ាងណានោះ ក្រោមការបញ្ជារបស់នាយឧត្តមសេនីយ៍ សៅ សុខា បញ្ហាទាំងនេះនឹងត្រូវរកឃើញ និងដោះស្រាយជាក់ជាមិនខានឡើយ៕