* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលកែលំអហេដ្ឋារចនាសម្ព័ន្ធ និងបំពាក់ឧបករណ៍វេជ្ជសាស្ត្រមន្ទីរពេទ្យបង្អែកស្រុកចំនួន៦១កន្លែង នាព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦
* បង់ក្លាដែសដាក់ពង្រាយកងកម្លាំង ទប់ស្កាត់ភាពវឹកវរជុំវិញគម្រោងវិលត្រឡប់របស់លោកស្រី ហាស៊ីណា
* វិភាគអន្តរជាតិ៖ ហេតុអ្វីចិនប្រកែកមិនចង់ចូលរួមសន្ធិសញ្ញាគ្រប់គ្រងអាវុធនុយក្លេអ៊ែរជាមួយអាមេរិក និងរុស្ស៉ី?
* «ភូមិហ្វ្រង់កូហ្វូនី» រយៈពេល៥ថ្ងៃ មានភ្ញៀវទេសចរជាង៦៦ម៉ឺននាក់ ចូលរួមទស្សនា
* Fresh Exclusive: សម្ពាធការទូតពីភ្នំពេញដល់ម៉ានីល៖ ការមិនគោរពកិច្ចព្រមព្រៀង និងការគេចវេសរបស់ថៃ ត្រូវបានលាតត្រដាងលើឆាកអន្តរជាតិ
* ជួបសម្តេចមហាបវរធិបតី, ឯកអគ្គរដ្ឋទូតអាមេរិក បានបញ្ជាក់ថា អាមេរិក នៅតែបន្តជំរុញការអនុវត្តសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួលើបញ្ហាព្រំដែនកម្ពុជា-ថៃ
* ជួបអនុប្រធានព្រឹទ្ធសភាម៉ាឡេស៊ី, សម្តេចមហាបវរធិបតី បង្ហាញការពេញលើចំណងមិត្តភាពប្រទេសទាំងពីរ និងឆ្លៀតលើកពីស្ថានភាពព្រំដែនកម្ពុជា-ថៃ
* ជួបអនុប្រធានព្រឹទ្ធសភាម៉ាឡេស៊ី, សម្តេចមហាបវរធិបតី បង្ហាញការពេញលើចំណងមិត្តភាពប្រទេសទាំងពីរ និងឆ្លៀតលើកពីស្ថានភាពព្រំដែនកម្ពុជា-ថៃ
* លោក ដូណាល់ ត្រាំ ថាអាមេរិកកំពុងពង្រីកកិច្ចសហប្រតិបត្តិការផ្នែកការពារជាតិជាមួយហ្វីលីពីន
* ទោះបីជាពេលវេលាតែមួយថ្ងៃ តែសម្តេចធិបតី ហ៊ុន ម៉ាណែត បានចូលរួមកិច្ចប្រជុំកំពូលរហូតដល់៧ និងជំនួបទ្វេភាគីចំនួន២ ដោយគ្រប់នាទីសុទ្ធតែមានតម្លៃ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍អូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

កម្លាំងនគរបាលបើកប្រតិបត្តិការបង្ក្រាបការជួញដូរមនុស្សពីឥណ្ឌា មកកម្ពុជា, ចាប់ខ្លួនជនជាតិឥណ្ឌា៣នាក់ និងជួយសង្គ្រោះ១៤នាក់

23-07-2024 18:19

(ភ្នំពេញ)៖ ក្រោមបញ្ជាពីនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានសហការជាមួយនាយកដ្ឋានចារកម្ម ចាត់វិធានការលើករណីលក់-ដូរមនុស្សពីប្រទេសឥណ្ឌា មកប្រទេសកម្ពុជា។

កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤ នាយកដ្ឋានចារកម្មបានទទួលបណ្តឹងពីស្ថានទូតឥណ្ឌាប្រចាំកម្ពុជា។

ហើយនៅថ្ងៃទី១៤ ដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤ នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានសហការជាមួយនាយកដ្ឋានចារកម្ម និងអាជ្ញាធរមូលដ្ឋានចុះត្រួតពិនិត្យ រកឃើញជនជាតិឥណ្ឌាចំនួន១៧នាក់ សម្ភាសកំណត់ អត្តសញ្ញាណរកឃើញជនរងគ្រោះចំនួន ១៤នាក់ ប្រគល់ទៅមន្ត្រីសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដើម្បីផ្តល់សេវាសង្គម និងសេវាផ្លូវច្បាប់។

ជាមួយគ្នានេះដែរ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញឃុំខ្លួនពីបទលក់-ដូរមនុស្ស និងបទចាប់ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់ នៅពន្ធនាគារ (ម១)។

សមត្ថកិច្ចកម្ពុជា បន្តស្រាវជ្រាវរកឃើញបណ្តាញជនសង្ស័យជនជាតិឥណ្ឌាចំនួន ១១នាក់ កំពុងគេចខ្លួននៅប្រទេសឥណ្ឌា។ សមត្ថកិច្ចកម្ពុជាកំពុងស្នើសុំសហការជាមួយសមត្ថកិច្ចឥណ្ឌាស្រាវជ្រាវបណ្តាញលក់ដូរមនុស្សនៅប្រទេសឥណ្ឌាចាត់ការតាមច្បាប់៕