* BREAKING: ក្រុមហ៊ុន Nvidia ប្រកាសតែងតាំងលោក Jensen Huang ជានាយកប្រតិបត្តិ (CEO) ឡើងវិញភ្លាមៗ
* កម្ពុជាតវ៉ាយ៉ាងខ្លាំងចំពោះការបំពានជាបន្តបន្ទាប់របស់ថៃលើអធិបតេយ្យ និងបូរណភាពទឹកដីនៅតាមព្រំដែន
* នាយកចារកម្មអាមេរិកបញ្ជាក់ថាលោក ពូទីន មិនមែនជាមិត្តរបស់សហរដ្ឋអាមេរិកនោះទេ ក្នុងករណីអ៊ុយក្រែន
* អាមេរិកដាក់សម្ពាធលើ Nvidia ជុំវិញការលក់ឈីបទៅចិន៖ «យើងត្រូវដឹងថា អ្នកណាជាអ្នកទទួលខុសត្រូវ»
* លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី តំណាងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញបើកកម្មវិធីបោះជំរំយុវជនកាកបាទក្រហមកម្ពុជាថ្នាក់ជាតិ នៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង
* លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ដឹកនាំក្រុមការងារ ចូលរួមកិច្ចប្រជុំលើកទី៣ នៃគណៈកម្មការផ្សះផ្សះដោយបង្ខំ លើដែនសមុទ្រកម្ពុជា និងថៃ នៅម៉ាឡេស៊ី
* កូនប្រុសសម្តេចមហាបវរធិបតី អាយុទើប៩ឆ្នាំ តែមានសមត្ថភាពរៀនគណិតវិទ្យាកម្រិតមធ្យម
* អ្នកសារព័ត៌មានអន្តរជាតិ ចុះផ្ដិតយករូបភាពពីស្លាកស្នាមឈឺចាប់ បន្សល់ទុកដោយការឈ្លានពានរបស់យោធាថៃ នៅតាមបន្ទាត់ព្រំដែន
* លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី តំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយជូនពលរដ្ឋងាយរងគ្រោះបំផុត ១០២០គ្រួសារ នៅខេត្ដពោធិ៍សាត់
* លោក Mark Rutte៖ NATO នឹងការពារទឹកដីគ្រប់ចំអាមទាំងអស់របស់ប៉ូឡូញ
* កម្ពុជា រកឃើញជំងឺអុតស្វាមួយករណីថ្មី, ក្រសួងអំពាវនាវដល់ប្រជាពលរដ្ឋយកចិត្តទុកដាក់ថែសុខភាព
* សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ កុំចាំបាច់ធ្វើល្អឥតខ្ចោះទើបចាប់ផ្ដើម ត្រូវហ៊ានចាប់ផ្ដើមធ្វើដាក់ឲ្យប្រើប្រាស់បណ្ដើរៗ និងកែតម្រូវទើបយើងទៅមុខ
* CoolApp មានមុខងារជាច្រើនរួមមាន Chat Call Channel Reel ដោយប្រើប្រាស់តាមស្តង់ដារអន្តរជាតិ ទិន្នន័យស្ថិតក្នុងលក្ខណៈ Encryption ! បណ្តាញទំនាក់ទំនងសង្គម CoolApp ជាមោទនភាពរបស់ជាតិយើង និងប្រើប្រាស់ក្នុងដែនសុវត្ថិភាពរបស់ខ្មែរ

ព្រះអង្គធម្មវនវាសីបណ្ឌិត ចន្ទ មុនី និមន្តទស្សនកិច្ច និងជួបប្រជាពុទ្ធបរិស័ទតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រខេត្តប៉ៃលិន

25-08-2024 19:56

(ប៉ៃលិន)៖ ព្រះអង្គធម្មវនវាសីបណ្ឌិត ចន្ទ មុនី នាថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤ និមន្តទស្សនកិច្ច និងជួបប្រជាពុទ្ធបរិស័ទតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ដើម្បីពិនិត្យមើលជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងការប្រាស្រ័យទាក់ទងគ្នា ជាពិសេសការទំនាក់ទំនងធ្វើពាណិជ្ជកម្មល្អជាមួយគ្នាទៅវិញទៅមករវាងខេត្តជាប់ព្រំដែនថៃ។

ក្នុងឱកាសព្រះអង្គធម្មវនវាសីបណ្ឌិត ចន្ទ មុនី និមន្តទស្សនកិច្ចក្នុងខេត្តប៉ៃលិន សង្កេតឃើញថា លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងថ្នាក់ដឹកនាំ មន្ត្រីរាជការ បានអញ្ជើញមកទទួលព្រះដំណើរ ក្នុងនោះមានប្រជាពលរដ្ឋ និងពុទ្ធបរិស័ទដ៏ច្រើនត្រៀបត្រា ដែលមានជំនឿលើព្រះអង្គ បាននាំគ្នាទិញទៀន ធូប ផ្កា ក្រមួន ទឹកបរិសុទ្ធ និងគ្រឿងសក្ការៈបូជានានាជាច្រើនទៀត មកអង្គុយរង់ចាំទទួលព្រះអង្គ នៅតាមផ្លូវប្រវាត់ព្រំដែន និងតាមវត្តអារាមផងដែរ។

ព្រះធម្មវនវាសីបណ្ឌិត ចន្ទ មុនី ក៏បានសម្តែងព្រះធម៌ទេសនា ដោយមានសង្ឃដីកាផ្តល់ឱវាទដល់ប្រជាពុទ្ធបរិស័ទ និងប្រជាពលរដ្ឋនៅតំបន់ព្រំដែនថា៖ ការនិមន្តធ្វើដំណើរមកទស្សនកិច្ច នៅតាមបណ្តាខេត្តជាប់ព្រំដែន ថៃ ឡាវ និងវៀតណាម គឺបានបង្ហាញពីចលករមួយសម្រាប់ឱ្យយុវជន បានមកទស្សនាបន្តតាមក្រោយ ដើម្បីស្វែងយល់ពីសមិទ្ធផលបង្គោលព្រំដែន និងការអភិវឌ្ឍលើគ្រប់វិស័យ ដែលជាសមិទ្ធផលប្រវត្តិសាស្ត្រ នៅលើទឹកដីរបស់យើង។

ព្រះអង្គបានមានសង្ឃដីកា សំណូមពរឱ្យប្រជាពលរដ្ឋ ត្រូវមានជំនឿជឿជាក់លើរាជរដ្ឋាភិបាល ដែលកំពុងដឹកនាំប្រកបដោយភាពវៃឆ្លាត របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ហើយយើងនឹងរួបបរួមគ្នា ដើម្បីការពារទឹកដីរបស់យើង និងសាមគ្គីគ្នា លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធបន្ថែម ព្រោះថា ពេលមានផ្លូវទៅដល់ គឺមានទឹក មានភ្លើង មានប្រជាពលរដ្ឋ ទៅដល់តាមក្រោយហើយ ដូចនេះយើងត្រូវតែនាំគ្នាកសាងឲ្យបានផ្លូវ ទុកជាមរតក ទុកជាឯកសារប្រវត្តិសាស្ត្រ សម្រាប់កូនចៅនាថ្ងៃអនាគត។

សូមបញ្ជាក់ថា មួយរយៈចុងក្រោយនេះ ក្រុមប្រឆាំងបានលើកយករឿង កិច្ចព្រមព្រៀងតំបន់អភិវឌ្ឍន៍កម្ពុជា វៀតណាម និងឡាវ ដោយមានចេតនាបំពុលសន្តិសុខសង្គមកម្ពុជា ហើយប្រកាសប្រមូលកម្លាំងធ្វើបាតុកម្ម ដោយបង្កប់នូវយុទ្ធសាស្ត្រ រុញអោយផ្ទុះហិង្សា ហើយឈានទៅធ្វើបដិវត្តពណ៌ផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់៕