* វិភាគអន្តរជាតិ៖ ហេតុអ្វីគេគ្រប់គ្នាចង់ជួបលោក គីម ជុងអ៊ុន?
* វត្ថុសិល្បៈបុរាណខ្មែរចំនួន១៨រូប/បំណែក អាយុកាលជាង១ពាន់ឆ្នាំ ត្រូវបានរកឃើញនៅអង់គ្លេស និងប្រគល់មកខ្មែរវិញ ក្រោយរាជរដ្ឋាភិបាលកម្ពុជាទាមទារ
* កូរ៉េខាងត្បូង នឹងឈានទៅប្រើវិធានការផ្លូវច្បាប់លើសិស្ស ដែលប្រើវ៉ែនតាឆ្លាតវៃពេលប្រឡង
* នគរបាលរាជធានីភ្នំពេញ វាយខ្នោះ JJ.CHING ពាក់ព័ន្ធករណីបើករថយន្ដបុកមនុស្សស្លាប់នៅខណ្ឌជ្រោយចង្វារ
* មេបក្សប្រឆាំងលោកស្រី Machado ថាអាមេរិកស្នើវ៉េណេស៊ុយអេឡា រៀបចំការបោះឆ្នោតនៅឆ្នាំ២០២៧
* លទ្ធផលផ្លូវការ៖ ប្លុករបស់លោក Netanyahu នាំមុខក្នុងការបោះឆ្នោតអ៉ីស្រាអែល តែគ្មានសំឡេងគ្រប់គ្រាន់បង្កើតរដ្ឋាភិបាល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ទឹកជំនន់នៅឆ្នាំ២០២៦ ប៉ះពាល់ប្រជាពលរដ្ឋប្រមាណ ១២ម៉ឺនគ្រួសារ ក្នុងនោះខេត្តបាត់ដំបង មានប្រមាណ ៦ម៉ឺនគ្រួសារ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងអភិវឌ្ឍន៍ជនបទ ឱ្យពិនិត្យជួសជុល និងស្តារផ្លូវដែលខូចខាតឡើងវិញ ហើយត្រូវយកបញ្ហានេះជាការសិក្សាសម្រាប់សាងសង់ផ្លូវជនបទឱ្យបានជាប់ល្អ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងកសិកម្ម ពិនិត្យចែកពូជស្រូវ ពូជដំណាំដល់ប្រជាកសិករនៅកន្លែងដែលអាចដាំដុះឡើងវិញបាន។ ក្រសួងធនធានទឹក ត្រូវពិនិត្យមើលបណ្តាញទឹកសម្រាប់ផ្គត់ផ្គង់ដល់ការដាំដុះរបស់ប្រជាកសិករ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា សម្តេចនឹងទៅភូមិរង់ចាំ នៅខេត្តបន្ទាយមានជ័យ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលមិនបោះបង់ប្រជាពលរដ្ឋនៅពេលមានទុក្ខលំបាកនោះឡើយ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងនាមជាមេដឹកនាំបើអាចបញ្ចៀសបានការស្លាប់របស់កងទ័ព និងប្រជាជន ត្រូវតែធ្វើ ប៉ុន្តែមិនបោះបង់ការទាមទារដីនោះទេ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចែកពូជស្រូវ និងស្បៀង ជូន ប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងនៅបាត់ដំបង
* លោក ម៉ាក្រុង ចោទក្រុមស្តាំនិយមជ្រុលថាបង្ក «បរិយាកាសរើសអើងពូជសាសន៍» ក្រោយឃាតកម្មនៅជាយក្រុងប៉ារីស
* វិភាគអន្តរជាតិ៖ តើលោក ត្រាំ លោក ស៊ី ជីនពីង និងលោក ពូទីន អាចនឹងជួបគ្នានៅ APEC?
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

មជ្ឈមណ្ឌលជាតិ នៃមជ្ឈត្តការផ្នែកពាណិជ្ជកម្ម ចេញសេចក្តីប្រកាសព័ត៌មានពីការដោះស្រាយបញ្ជប់វិវាទដោយជោគជ័យក្នុងសំណុំរឿងសន្ធានកម្មលើកទី១

09-09-2024 15:55

(ភ្នំពេញ)៖ មជ្ឈមណ្ឌលជាតិ នៃមជ្ឈត្តការផ្នែកពាណិជ្ជកម្ម (ម.ជ.ម.) បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការដោះស្រាយបញ្ជប់វិវាទដោយជោគជ័យក្នុងសំណុំរឿងសន្ធានកម្ម លើកទី១ ដោយបានធ្វើការ​ដោះស្រាយបញ្ចប់វិវាទដោយជោគជ័យ ពាក់ព័ន្ធទៅនឹងកិច្ចព្រមព្រៀងចូលហ៊ុនរវាងពាណិជ្ជករសញ្ជាតិខ្មែរ។

នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់មជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្ម ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា ការដោះស្រាយ​បញ្ចប់វិវាទនេះ ត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំសន្ធានកម្ម លើកទី១ កាលពីថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៤ ដោយមានការចូលរួមពីគូភាគីវិវាទ និងសន្ធានការីចុះបញ្ជីរបស់ ម.ជ.ម. នៅបន្ទប់ប្រជុំរបស់ ម.ជ.ម.។ ក្រោយពីមានការសម្របសម្រួលពីសន្ធានការី គូភាគីវិវាទបានធ្វើការព្រមព្រៀងបញ្ចប់វិវាទរបស់ខ្លួន តាមរយៈការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសះជា នៅថ្ងៃដដែលនោះផងដែរ។

ក្នុងករណីនេះ ម.ជ.ម. បានទទួលសំណើធ្វើសន្ធានកម្មពីភាគីវិវាទម្ខាង កាលពីថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៤។ បន្ទាប់ពីភាគីម្ខាងទៀតយល់ព្រមធ្វើសន្ធានកម្មតាមសំណើធ្វើសន្ធានកម្មនេះ នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ គូភាគីវិវាទបានធ្វើការជ្រើសតាំងរួមគ្នា នូវសន្ធានការីចុះបញ្ជីមួយរូប របស់ ម.ជ.ម ដើម្បីធ្វើការដោះស្រាយវិវាទតាមរយៈសន្ធានកម្ម។ ក្រោយពីសន្ធានការីទទួលយកការតែងតាំងសន្ធានការី និងគូភាគីវិវាទ បានរៀបចំកិច្ចប្រជុំសន្ធានកម្មលើកទី១ នៅបន្ទប់ប្រជុំរបស់ ម.ជ.ម. នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៤។

សូមរំលឹកថា ម.ជ.ម. បានដាក់ឱ្យដំណើរការជាផ្លូវការនូវសេវាដោះស្រាយវិវាទ តាមរយៈសន្ធានកម្ម កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣។ សន្ធានកម្មគឺជាដំណើរការដោះស្រាយ​វិវាទក្រៅតុលាការ ដែលមានភាពបត់បែន រក្សាសម្ងាត់ ប្រសិទ្ធិភាព និងមានតម្លៃសមរម្យ ដែលមានភាគីទីបីជាបុគ្គលឯករាជ្យហៅថា “សន្ធានការី” ផ្តល់ជាជំនួយដល់ភាគីវិវាទពីរ ឬច្រើន ឱ្យយល់បានកាន់តែច្បាស់អំពីបញ្ហា ព្រមទាំង
ផលប្រយោជន៍របស់ខ្លួន ដើម្បីឈានទៅរកកិច្ចព្រមព្រៀងសះជា។ សម្រាប់គំរូសំណើធ្វើសន្ធានកម្ម និងវិធានស្តីពីសន្ធានកម្ម របស់ ម.ជ.ម. សូម លោក លោកស្រី ចូលតំណ https://shorturl.at/kBXyu ៕