* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ទទួលជួបពិភាក្សាជាមួយ អនុប្រធានាធិបតី និងជារដ្ឋមន្ត្រីការបរទេសស្វីស ដែលមកចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ នៅកម្ពុជា
* សម្តេចធិបតី ហ៊ុន ម៉ាណែត សម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោក To Lam ប្រធានរដ្ឋវៀតណាម មកកាន់កម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០
* រូបភាពសោកនាដកម្ម និងការបំផ្លេចបំផ្លាញ ដោយការបាញ់ប្រហាររបស់កងទ័ពថៃមកលើដែនអធិបតេយ្យកម្ពុជា ត្រូវបានដាក់តាំងបង្ហាញនៅតាមផ្លូវក្នុងសន្និសីទថ្នាក់រដ្ឋមន្ដ្រីហ្វ្រង់កូហ្វូនី
* ជើងហោះហើរត្រូវបានផ្អាកនៅទូទាំងសហរដ្ឋអាមេរិក ក្រោយមានបញ្ហាប្រព័ន្ធទំនាក់ទំនង
* ប្រធានាធិបតីប្រទេសកូម័រ អញ្ជើញមកដល់អាកាសយានដ្ឋានអន្តរជាតិតេជោ ដើម្បីចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០
* កម្ពុជា និងរវ៉ាន់ដា មើលឃើញច្រកនាំទំនិញរវាងគ្នា, រវ៉ាន់ដា នាំទំនិញកម្ពុជា ទៅអាហ្វ្រិក, កម្ពុជា នាំទំនិញរវ៉ាន់ដា ចូលអាស៊ាន និងអាស៊ី
* សម្តេចតេជោ ហ៊ុន សែន អបអរសាទរ និងកោតសរសើរចំពោះ «ល្អហួស» ដែលគ្រងមកុដ Miss Teen Icon International 2026 នៅឥណ្ឌូនេស៊ី និងចាត់ទុកជា មោទនភាពរបស់ប្រជាជនកម្ពុជាទាំងមូល
* វិភាគអន្តរជាតិ៖ តើរាត្រីទឹកឃ្មុំរវាងលោក ត្រាំ-លោក ស៊ី ជីនពីង អាចត្រូវបានបំផ្លាញដោយរឿងអាស្រូវ Nvidia?
* Fresh Exclusive: ៣៥ឆ្នាំនៃព្រះរាជមាតុភូមិនិវត្តន៍សម្តេចព្រះ នរោត្តម សីហនុ៖ ពីការផ្សះផ្សាជាតិឆ្នាំ១៩៩១ ដល់កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី និងបេសកកម្មការពារអធិបតេយ្យភាពកម្ពុជា
* កូរ៉េខាងត្បូង៖ Nvidia នឹងបន្តផ្គត់ផ្គង់ GPU ២៦០,០០០គ្រឿងតាមការសន្យា ទោះលោក Jensen Huang លាលែងក៏ដោយ
* ប្រធានាធិបតីរវ៉ាន់ដា៖ ការអភិវឌ្ឍន៍របស់កម្ពុជា ជាកម្លាំងចិត្តសម្រាប់ការប្រឹងប្រែងរបស់រវ៉ាន់ដា លើកិច្ចអភិវឌ្ឍន៍
* សភាជាន់ខ្ពស់ឥណ្ឌូនេស៊ីនឹងជ្រើសរើសអនុប្រធានាធិបតីថ្មីនៅថ្ងៃទី២ ខែធ្នូ ក្រោយលោក Gibran លាលែង
* អនុស្សារណៈចំនួន៣ លើវិស័យវិនិយោគ និងទេសចរណ៍ ត្រូវបានចុះហត្ថលេខារវាងកម្ពុជា និងរវ៉ាន់ដា
* ព្រះករុណា ព្រះមហាក្សត្រ ព្រះបរមរាជានុញ្ញាតជូន លោកប្រធានាធិបតីរវ៉ាន់ដា និងលោកស្រីចូលក្រាបបង្គំគាល់ និងប្រទានព្រះរាជសវនាការ
* តើកម្ពុជាទទួលបានផលចំណេញអ្វីខ្លះ ពីកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី?
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

កម្ពុជាគាំទ្រចំពោះសំណើហុងគ្រី ចូលជាភាគី TAC ខណៈលុចសំបួ នឹងក្លាយជាសមាជិក នៅថ្ងៃទី១០ ខែតុលា

09-10-2024 11:04

(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបង្ហាញការគាំទ្រចំពោះសំណើរបស់ហុងគ្រី ចូលជាភាគីនៃសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ ហៅកាត់ថា TAC។ ការគាំទ្រនេះ ត្រូវបានបង្ហាញឡើង ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន ដែលរៀបចំឡើងនៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤។

យោងតាមសេចក្តីសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន បានឲ្យដឹងថា កិច្ចប្រជុំបានពិភាក្សាអំពីវឌ្ឍនភាព នៃការកសាងសហគមន៍អាស៊ានក្រោមភាពជាប្រធាន អាស៊ានឆ្នាំ២០២៤ របស់ឡាវ ក្រោមប្រធានបទ៖ «អាស៊ាន៖ ការពង្រឹងការតភ្ជាប់ និងភាពធន់» និងបានពិភាក្សាអំពីដំណើរនៃការអនុវត្ត ការពិនិត្យឡើងវិញ និងការសម្រេចរបស់ប្រមុខដឹកនាំ អាស៊ាន ស្តីពីការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ចំណុច (5PC)។ កិច្ចប្រជុំបានកោតសរសើរការបន្ត ខិតខំប្រឹងប្រែងពង្រឹងទំនាក់ទំនងខាងក្រៅរបស់អាស៊ាន និងបានសម្តែងនូវការពេញចិត្តចំពោះការកើនឡើងនៃចំនួនប្រទេសក្រៅតំបន់ ដែលបានបង្ហាញបំណងចូលជាភាគីនៃសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC)។

លោកឧបនាយករដ្ឋមន្ត្រី បានរំលឹកឡើងវិញថា កម្ពុជាស្វាគមន៍ដៃគូទាំងឡាយណា ដែលចាប់អារម្មណ៍ចូលជាភាគីនៃ TAC និងកសាងទំនាក់ទំនងជាមួយអាស៊ាន ដោយឈរលើមូលដ្ឋាននៃការគោរពគ្នាទៅវិញទៅមក ការទុកចិត្តគ្នាទៅវិញទៅមក និងផលប្រយោជន៍រួម។ លោកឧបនាយករដ្ឋមន្ត្រី ក៏បានសម្តែងការគាំទ្រចំពោះសំណើរបស់ហុងគ្រី ចូលជាភាគីនៃ TAC និងទន្ទឹងរង់ចាំពិធីចុះហត្ថលេខាចូលជា ភាគីនៃ TAC របស់លុចសំបួ អំឡុងពេលកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤ និង៤៥ នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤។

បើតាមសេចក្តីប្រកាសព័ត៌មានដដែល ក្នុងនាមជាប្រទេសសម្របសម្រួលទំនាក់ទំនងដៃគូសន្ទនា អាស៊ាន-សហរដ្ឋអាមេរិក លោកឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា កម្ពុជាត្រៀមខ្លួនជាស្រេច ក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយប្រទេសសមាជិកអាស៊ាន និងសហរដ្ឋអាមេរិក ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការអាស៊ាន-សហរដ្ឋអាមេរិក ឱ្យឈានទៅកាន់កម្រិតថ្មីមួយ ដើម្បីផលប្រយោជន៍ទៅវិញទៅមក និងទន្ទឹងរង់ចាំការអនុម័តសេចក្តីថ្លែងការណ៍ ប្រមុខដឹកនាំអាស៊ាន-សហរដ្ឋអាមេរិក ស្តីពីការលើកកម្ពស់បញ្ញា សិប្បនិម្មិតប្រកបដោយសុវត្ថិភាព សន្តិសុខ និងទំនុកចិត្ត នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋ អាមេរិក លើកទី១២ នាពេលខាងមុខ។

លោកឧបនាយករដ្ឋមន្ត្រី បានកោតសរសើរដល់ឡាវ ក្នុងតួនាទីជាប្រធានអាស៊ានចំពោះ ការខិតខំប្រឹងប្រែងជំរុញការអនុវត្តកិច្ចព្រមព្រៀង 5PC តាមរយៈការរៀបចំកិច្ចប្រជុំត្រីភាគីក្រៅផ្លូវការ និងលើកទឹកចិត្តដល់ភាគីពាក់ព័ន្ធរបស់មីយ៉ាន់ម៉ា ឱ្យធ្វើការឆ្ពោះទៅកាន់កិច្ចសន្ទនាប្រកបដោយសន្តិភាព និងបរិយាប័ន្ន ដើម្បីនាំមកនូវសន្តិភាពយូរអង្វែងសម្រាប់ប្រជាពលរដ្ឋមីយ៉ាន់ម៉ា។ លោកឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា អាទិភាពចម្បងគឺការបន្តផ្តល់ជំនួយមនុស្សធម៌ដល់ប្រជាពលរដ្ឋ ដែលត្រូវការជំនួយឱ្យទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព៕