* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ទទួលជួបពិភាក្សាជាមួយ អនុប្រធានាធិបតី និងជារដ្ឋមន្ត្រីការបរទេសស្វីស ដែលមកចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ នៅកម្ពុជា
* សម្តេចធិបតី ហ៊ុន ម៉ាណែត សម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោក To Lam ប្រធានរដ្ឋវៀតណាម មកកាន់កម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០
* រូបភាពសោកនាដកម្ម និងការបំផ្លេចបំផ្លាញ ដោយការបាញ់ប្រហាររបស់កងទ័ពថៃមកលើដែនអធិបតេយ្យកម្ពុជា ត្រូវបានដាក់តាំងបង្ហាញនៅតាមផ្លូវក្នុងសន្និសីទថ្នាក់រដ្ឋមន្ដ្រីហ្វ្រង់កូហ្វូនី
* ជើងហោះហើរត្រូវបានផ្អាកនៅទូទាំងសហរដ្ឋអាមេរិក ក្រោយមានបញ្ហាប្រព័ន្ធទំនាក់ទំនង
* ប្រធានាធិបតីប្រទេសកូម័រ អញ្ជើញមកដល់អាកាសយានដ្ឋានអន្តរជាតិតេជោ ដើម្បីចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០
* កម្ពុជា និងរវ៉ាន់ដា មើលឃើញច្រកនាំទំនិញរវាងគ្នា, រវ៉ាន់ដា នាំទំនិញកម្ពុជា ទៅអាហ្វ្រិក, កម្ពុជា នាំទំនិញរវ៉ាន់ដា ចូលអាស៊ាន និងអាស៊ី
* សម្តេចតេជោ ហ៊ុន សែន អបអរសាទរ និងកោតសរសើរចំពោះ «ល្អហួស» ដែលគ្រងមកុដ Miss Teen Icon International 2026 នៅឥណ្ឌូនេស៊ី និងចាត់ទុកជា មោទនភាពរបស់ប្រជាជនកម្ពុជាទាំងមូល
* វិភាគអន្តរជាតិ៖ តើរាត្រីទឹកឃ្មុំរវាងលោក ត្រាំ-លោក ស៊ី ជីនពីង អាចត្រូវបានបំផ្លាញដោយរឿងអាស្រូវ Nvidia?
* Fresh Exclusive: ៣៥ឆ្នាំនៃព្រះរាជមាតុភូមិនិវត្តន៍សម្តេចព្រះ នរោត្តម សីហនុ៖ ពីការផ្សះផ្សាជាតិឆ្នាំ១៩៩១ ដល់កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី និងបេសកកម្មការពារអធិបតេយ្យភាពកម្ពុជា
* កូរ៉េខាងត្បូង៖ Nvidia នឹងបន្តផ្គត់ផ្គង់ GPU ២៦០,០០០គ្រឿងតាមការសន្យា ទោះលោក Jensen Huang លាលែងក៏ដោយ
* ប្រធានាធិបតីរវ៉ាន់ដា៖ ការអភិវឌ្ឍន៍របស់កម្ពុជា ជាកម្លាំងចិត្តសម្រាប់ការប្រឹងប្រែងរបស់រវ៉ាន់ដា លើកិច្ចអភិវឌ្ឍន៍
* សភាជាន់ខ្ពស់ឥណ្ឌូនេស៊ីនឹងជ្រើសរើសអនុប្រធានាធិបតីថ្មីនៅថ្ងៃទី២ ខែធ្នូ ក្រោយលោក Gibran លាលែង
* អនុស្សារណៈចំនួន៣ លើវិស័យវិនិយោគ និងទេសចរណ៍ ត្រូវបានចុះហត្ថលេខារវាងកម្ពុជា និងរវ៉ាន់ដា
* ព្រះករុណា ព្រះមហាក្សត្រ ព្រះបរមរាជានុញ្ញាតជូន លោកប្រធានាធិបតីរវ៉ាន់ដា និងលោកស្រីចូលក្រាបបង្គំគាល់ និងប្រទានព្រះរាជសវនាការ
* តើកម្ពុជាទទួលបានផលចំណេញអ្វីខ្លះ ពីកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី?
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-សាធារណរដ្ឋកូរ៉េលើកទី២៥ និងរំឭកខួបអនុស្សាវរីយ៍លើកទី៣៥ នៃទំនាក់ទំនងអាស៊ាន-សាធារណរដ្ឋកូរ៉េ

10-10-2024 11:49

(វៀងចន្ទន៍, ឡាវ)៖ កិច្ចប្រជុំកំពូលអាស៊ាន-សាធារណរដ្ឋកូរ៉េលើកទី២៥ បានចាប់ផ្តើមហើយនៅព្រឹកថ្ងៃ​ព្រហស្បតិ៍ ទី១០ ខែតុលា ឆ្នាំ២០២៤នេះ នៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ។

កិច្ចប្រជុំនេះដឹកនាំដោយសហប្រធាន លោក សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីឡាវ ជាប្រធានអាស៊ាន និងលោក យូន សុកយ៉ល ប្រធានាធិបតីសាធារណរដ្ឋកូរ៉េ។ កិចប្រជុំក៏មានការយាង និងអញ្ជើញចូលរួមពីប្រមុខ​មេដឹកនាំអាស៊ានដទៃទៀតផងដែរ រួមមាន៖ ព្រះចៅស៊ុលតង់ ហាជី ហាសសាណាល់ បុលគីយ៉ាស់ ព្រះមហាក្សត្រប្រទេសព្រុយណេ, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា លោក ផាម មិញជីញ នាយករដ្ឋមន្ត្រីវៀតណាម លោក អាន់វ៉ា អីុប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក ឡរ៉ែនស៍ វ័ង នាយករដ្ឋមន្ត្រីសិង្ហបុរី លោក ហ្វឺឌីណាន់ ម៉ាកូស ជេអរ ប្រធានាធិបតីហ្វីលីពិន លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ត្រា នាយករដ្ឋមន្ត្រីថៃ លោក Ma'ruf Amin អនុប្រធានាធិបតីឥណ្ឌូនេស៊ី និងលោក កៃរ៉ាឡា សាណាណា ហ្គូសម៉ៅ (Kay Rala Xanana Gusmao) នាយករដ្ឋមន្ត្រីទីម័រខាងកើត ខណៈដែលប្រទេសមីយ៉ាន់ម៉ា បានបញ្ជូនតំណាងរបស់ខ្លួនចូលរួមក្នុងកិច្ចប្រជុំនេះផងដែរ បន្ទាប់អវត្តមានអស់រយៈពេល៣ឆ្នាំ។

ភ្ជាប់នឹងកិច្ចប្រជុំកំពូលអាស៊ាន-សាធារណរដ្ឋកូរ៉េលើកទី២៥ហើយនោះ ក្នុងកិច្ចប្រជុំនេះមេដឹកនាំអាស៊ាន និងសាធារណរដ្ឋកូរ៉េ ក៏បានអបអរសាទរដល់ខួបលើកទី៣៥ នៃទំនាក់ទំនងអាស៊ាន និងសាធារណរដ្ឋកូរ៉េ ដែលសម្រេចបាននូវសមិទ្ធផល និងផ្លែផ្កាជាច្រើន។

សូមបញ្ជាក់ថា អាស៊ាន និងសាធារណកូរ៉េ បានក្លាយជាដៃគូសន្ទនានឹងគ្នានៅឆ្នាំ១៩៨៩។ សាធារណរដ្ឋកូរ៉េ ក៏ជាដៃគូពាណិជ្ជកម្ម និងវិនិយោគដ៏ធំមួយរបស់អាស៊ានផងដែរ។ ទំហំពាណិជ្ជកម្មរវាងអាស៊ាន និងសាធារណរដ្ឋកូរ៉េ បានឈានដល់ ១៨៩.៥ប៊ីលានដុល្លារ។ ការវិនិយោគដោយផ្ទាល់ពីសាធារណរដ្ឋកូរ៉េ ទៅកាន់អាស៊ាន មានប្រមាណ ៧.១ប៊ីលានដុល្លារ៕