* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ទទួលជួបពិភាក្សាជាមួយ អនុប្រធានាធិបតី និងជារដ្ឋមន្ត្រីការបរទេសស្វីស ដែលមកចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ នៅកម្ពុជា
* សម្តេចធិបតី ហ៊ុន ម៉ាណែត សម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោក To Lam ប្រធានរដ្ឋវៀតណាម មកកាន់កម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០
* រូបភាពសោកនាដកម្ម និងការបំផ្លេចបំផ្លាញ ដោយការបាញ់ប្រហាររបស់កងទ័ពថៃមកលើដែនអធិបតេយ្យកម្ពុជា ត្រូវបានដាក់តាំងបង្ហាញនៅតាមផ្លូវក្នុងសន្និសីទថ្នាក់រដ្ឋមន្ដ្រីហ្វ្រង់កូហ្វូនី
* ជើងហោះហើរត្រូវបានផ្អាកនៅទូទាំងសហរដ្ឋអាមេរិក ក្រោយមានបញ្ហាប្រព័ន្ធទំនាក់ទំនង
* ប្រធានាធិបតីប្រទេសកូម័រ អញ្ជើញមកដល់អាកាសយានដ្ឋានអន្តរជាតិតេជោ ដើម្បីចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០
* កម្ពុជា និងរវ៉ាន់ដា មើលឃើញច្រកនាំទំនិញរវាងគ្នា, រវ៉ាន់ដា នាំទំនិញកម្ពុជា ទៅអាហ្វ្រិក, កម្ពុជា នាំទំនិញរវ៉ាន់ដា ចូលអាស៊ាន និងអាស៊ី
* សម្តេចតេជោ ហ៊ុន សែន អបអរសាទរ និងកោតសរសើរចំពោះ «ល្អហួស» ដែលគ្រងមកុដ Miss Teen Icon International 2026 នៅឥណ្ឌូនេស៊ី និងចាត់ទុកជា មោទនភាពរបស់ប្រជាជនកម្ពុជាទាំងមូល
* វិភាគអន្តរជាតិ៖ តើរាត្រីទឹកឃ្មុំរវាងលោក ត្រាំ-លោក ស៊ី ជីនពីង អាចត្រូវបានបំផ្លាញដោយរឿងអាស្រូវ Nvidia?
* Fresh Exclusive: ៣៥ឆ្នាំនៃព្រះរាជមាតុភូមិនិវត្តន៍សម្តេចព្រះ នរោត្តម សីហនុ៖ ពីការផ្សះផ្សាជាតិឆ្នាំ១៩៩១ ដល់កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី និងបេសកកម្មការពារអធិបតេយ្យភាពកម្ពុជា
* កូរ៉េខាងត្បូង៖ Nvidia នឹងបន្តផ្គត់ផ្គង់ GPU ២៦០,០០០គ្រឿងតាមការសន្យា ទោះលោក Jensen Huang លាលែងក៏ដោយ
* ប្រធានាធិបតីរវ៉ាន់ដា៖ ការអភិវឌ្ឍន៍របស់កម្ពុជា ជាកម្លាំងចិត្តសម្រាប់ការប្រឹងប្រែងរបស់រវ៉ាន់ដា លើកិច្ចអភិវឌ្ឍន៍
* សភាជាន់ខ្ពស់ឥណ្ឌូនេស៊ីនឹងជ្រើសរើសអនុប្រធានាធិបតីថ្មីនៅថ្ងៃទី២ ខែធ្នូ ក្រោយលោក Gibran លាលែង
* អនុស្សារណៈចំនួន៣ លើវិស័យវិនិយោគ និងទេសចរណ៍ ត្រូវបានចុះហត្ថលេខារវាងកម្ពុជា និងរវ៉ាន់ដា
* ព្រះករុណា ព្រះមហាក្សត្រ ព្រះបរមរាជានុញ្ញាតជូន លោកប្រធានាធិបតីរវ៉ាន់ដា និងលោកស្រីចូលក្រាបបង្គំគាល់ និងប្រទានព្រះរាជសវនាការ
* តើកម្ពុជាទទួលបានផលចំណេញអ្វីខ្លះ ពីកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី?
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

សម្តេច​​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ ការដាក់បញ្ជូលកម្ពុជា​ទៅក្នុងបញ្ជីតាមដានគោលដៅ FDI ដែលលេចធ្លោ​ក្នុងឆ្នាំ២០២៤ ​ជាការបង្ហាញភាពទាក់ទាញរបស់កម្ពុជា​សម្រាប់វិនិយោគិនជាសាកល (Video inside)

11-10-2024 11:22

​(វៀងចន្ទន៍, ឡាវ)៖​​ នាឱកាសថ្លែងសន្ទរកថា ក្នុងកម្មវិធីអាហារពេលព្រឹកស្វែងរកដៃគូ នៃកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ាន ឆ្នាំ២០២៤ នាថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤នេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា ការដាក់បញ្ជូលកម្ពុជា ទៅក្នុងបញ្ជីតាមដានគោលដៅវិនិយោគផ្ទាល់ពីបរទេស (FDI) ដែលលេចធ្លោក្នុង២០២៤ ដោយការកាសែត Financail Times ​គឺជាការបង្ហាញអំពីភាពទាក់ទាញរបស់កម្ពុជា​សម្រាប់វិនិយោគិនជាសាកល។

សម្តេចបវរធិបតីបន្តថា ក្នុងទស្សវត្សរ៍ចុងក្រោយនេះ កម្ពុជាតែងតែឈរនៅលំដាប់ខ្ពស់ក្នុងចំណោមបណ្តាប្រទេស​អភិវឌ្ឍន៍តិចតួច(LDC) ដែលទទួលបានការវិនិយោគពីបរទេសច្រើនជាងគេ ខណៈ៩ខែឆ្នាំ២០២៤នេះ កម្ពុជា ទទួលទុនវិនិយោគបរទេស ប្រមាណ៧.៥ ប៊ីលានដុល្លារអាមេរិក កើនឡើងចំនួន៤.៧ ប៊ីលានដុល្លារអាមេរិក ឬ១៦១% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២២ និងឆ្នាំ២០២៣។

សម្តេច​​បវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ការដាក់បញ្ជូលកម្ពុជា ដោយការកាសែត Financail Times ទៅក្នុងបញ្ជីតាមដានគោលដៅ FDI ដែលលេចធ្លោ ២០២៤ ដោយឈរនៅលំដាប់កំពូលទាំង៥០នៅលើពិភពលោក បានគូសបញ្ជាក់អំពីភាពទាក់ទាញរបស់កម្ពុជាសម្រាប់វិនិយោគជាសកល។ តួលេខនេះ គឺជាភស្តុតាជាក់ស្តែងបំផុត ចាប់ពីខែកញ្ញា ឆ្នាំ២០២៣ ដល់ខែកញ្ញា ឆ្នាំ២០២៤ លំហូរនៃការវិនិយោគពីបរទេសរបស់កម្ពុជាមានទំហំ ៧.៥ ប៊ីលានដុល្លារអាមេរិក កើនឡើងចំនួន៤.៧ ប៊ីលានដុល្លារអាមេរិក ឬ១៦១% បើធៀបនឹងរយៈពេលដូចគ្នា ចន្លោះពីឆ្នាំ២០២២ និងឆ្នាំ២០២៣ ទាំងនេះបានបង្ហាញពីការជឿទុកចិត្តរបស់វិនិយោគិនមកលើសេដ្ឋកិច្ចកម្ពុជា»។ ​

សម្តេច​​បវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ក្រៅពីអត្ថប្រយោជន៍​ពីកិច្ចព្រមព្រៀងក្នុងតំបន់អាស៊ាន កម្ពុជាបានខិតខំពង្រីក និងធ្វើពិពិធកម្មទីផ្សារ ​ក៏ដូចជាឱកាសក្នុងការនាំចេញ​​ តាមរយៈការចុះកិច្ចព្រមព្រៀងផ្សេងៗ។ ជាក់ស្តែង នៅចន្លោះឆ្នាំ២០២០ និងឆ្នាំ២០២២ កម្ពុជា បានចុះ​កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីជាមួយចិន និងកូរ៉េ ​​និងកិច្ចព្រមព្រៀង រវាងអាស៊ាន-ចិន, ​ អាស៊ាន -កូរ៉េ និង RCEP ដែលកិច្ចព្រមព្រៀងទាំងនេះ បានផ្តល់នូវអត្ថប្រយោជន៍កាន់តែធំធេងណាស់សម្រាប់ការនាំចេញ។ ជាមួយគ្នានេះ នៅឆ្នាំ២០២៣ កម្ពុជាចុះកិច្ចព្រមព្រមមួយទៀត ជាមួយអេមីរ៉ាតអារ៉ាប់រួម (UAE) ដែលបានបើកផ្លូវថ្មីមួយទៀត សម្រាប់ការនាំចេញផលិតផលកម្ពុជាទៅកាន់ទីផ្សារតំបន់មជ្ឈិមបូព៌ា។

សម្តេច​​បវរធិបតីបន្ថែមថា ក្រៅពីអត្ថប្រយោជន៍ពីកិច្ចព្រមព្រៀងទាំងនេះ កម្ពុជានៅតែជាភាគីទទួលផល ពីប្រព័ន្ធទីផ្សារអនុគ្រោះពន្ធ ដោយមិនគិតថ្លៃ និងកូតាមិនគិតថ្លៃ ក្នុងឋានៈជាប្រទេសអភិវឌ្ឍន៍តិចតួច ក្រោមក្របខ័ណ្ឌអង្គការពាណិជ្ជកម្មពិភពលោក ដែលរួមមានប្រព័ន្ធអនុគ្រោះពន្ធទូទៅ(GSP) ដោយអនុគ្រោះយ៉ាងហោចណាស់ ៩៧% សម្រាប់ការនាំចេញទៅកាន់ទីកាន់ទីផ្សារអន្តរជាតិ, និងទទួលបានការអនុគ្រោះ តាមរយៈក្របខ័ណ្ឌអនុគ្រោះពន្ធ EBA របស់សហភាពអឺរ៉ុប និងក្របខ័ណ្ឌពាណិជ្ជកម្មរបស់ចក្រអង់គ្លេស​ និងក្របខណ្ឌ GSP ពីប្រទេសចិន អូស្រ្តាលី ញូវហ្សេលែន ជប៉ុន ស្វី និងកាណាដាជាដើម៕