* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ទទួលជួបពិភាក្សាជាមួយ អនុប្រធានាធិបតី និងជារដ្ឋមន្ត្រីការបរទេសស្វីស ដែលមកចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ នៅកម្ពុជា
* សម្តេចធិបតី ហ៊ុន ម៉ាណែត សម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោក To Lam ប្រធានរដ្ឋវៀតណាម មកកាន់កម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០
* រូបភាពសោកនាដកម្ម និងការបំផ្លេចបំផ្លាញ ដោយការបាញ់ប្រហាររបស់កងទ័ពថៃមកលើដែនអធិបតេយ្យកម្ពុជា ត្រូវបានដាក់តាំងបង្ហាញនៅតាមផ្លូវក្នុងសន្និសីទថ្នាក់រដ្ឋមន្ដ្រីហ្វ្រង់កូហ្វូនី
* ជើងហោះហើរត្រូវបានផ្អាកនៅទូទាំងសហរដ្ឋអាមេរិក ក្រោយមានបញ្ហាប្រព័ន្ធទំនាក់ទំនង
* ប្រធានាធិបតីប្រទេសកូម័រ អញ្ជើញមកដល់អាកាសយានដ្ឋានអន្តរជាតិតេជោ ដើម្បីចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០
* កម្ពុជា និងរវ៉ាន់ដា មើលឃើញច្រកនាំទំនិញរវាងគ្នា, រវ៉ាន់ដា នាំទំនិញកម្ពុជា ទៅអាហ្វ្រិក, កម្ពុជា នាំទំនិញរវ៉ាន់ដា ចូលអាស៊ាន និងអាស៊ី
* សម្តេចតេជោ ហ៊ុន សែន អបអរសាទរ និងកោតសរសើរចំពោះ «ល្អហួស» ដែលគ្រងមកុដ Miss Teen Icon International 2026 នៅឥណ្ឌូនេស៊ី និងចាត់ទុកជា មោទនភាពរបស់ប្រជាជនកម្ពុជាទាំងមូល
* វិភាគអន្តរជាតិ៖ តើរាត្រីទឹកឃ្មុំរវាងលោក ត្រាំ-លោក ស៊ី ជីនពីង អាចត្រូវបានបំផ្លាញដោយរឿងអាស្រូវ Nvidia?
* Fresh Exclusive: ៣៥ឆ្នាំនៃព្រះរាជមាតុភូមិនិវត្តន៍សម្តេចព្រះ នរោត្តម សីហនុ៖ ពីការផ្សះផ្សាជាតិឆ្នាំ១៩៩១ ដល់កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី និងបេសកកម្មការពារអធិបតេយ្យភាពកម្ពុជា
* កូរ៉េខាងត្បូង៖ Nvidia នឹងបន្តផ្គត់ផ្គង់ GPU ២៦០,០០០គ្រឿងតាមការសន្យា ទោះលោក Jensen Huang លាលែងក៏ដោយ
* ប្រធានាធិបតីរវ៉ាន់ដា៖ ការអភិវឌ្ឍន៍របស់កម្ពុជា ជាកម្លាំងចិត្តសម្រាប់ការប្រឹងប្រែងរបស់រវ៉ាន់ដា លើកិច្ចអភិវឌ្ឍន៍
* សភាជាន់ខ្ពស់ឥណ្ឌូនេស៊ីនឹងជ្រើសរើសអនុប្រធានាធិបតីថ្មីនៅថ្ងៃទី២ ខែធ្នូ ក្រោយលោក Gibran លាលែង
* អនុស្សារណៈចំនួន៣ លើវិស័យវិនិយោគ និងទេសចរណ៍ ត្រូវបានចុះហត្ថលេខារវាងកម្ពុជា និងរវ៉ាន់ដា
* ព្រះករុណា ព្រះមហាក្សត្រ ព្រះបរមរាជានុញ្ញាតជូន លោកប្រធានាធិបតីរវ៉ាន់ដា និងលោកស្រីចូលក្រាបបង្គំគាល់ និងប្រទានព្រះរាជសវនាការ
* តើកម្ពុជាទទួលបានផលចំណេញអ្វីខ្លះ ពីកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី?
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញពីផែនការអភិវឌ្ឍន៍ប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្ពុជាចំនួន ១៧៤គម្រោង តម្លៃជាង៣៦​ប៊ីលានដុល្លារ ដល់ធុរជនអន្តរជាតិ (Video inside)

11-10-2024 11:36

​(វៀងចន្ទន៍, ឡាវ)៖​​ ​ថ្លែងទៅកាន់បណ្តាធុរជនអន្តរជាតិ នាព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤នេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បាន​បានបង្ហាញអំពីផែនការអភិវឌ្ឍន៍ប្រព័ន្ធដឹកជញ្ជូន អន្តរមធ្យោបាយ និងភស្តុភារកម្ពុជា ក្នុងរយៈពេល១០ឆ្នាំទៅមុខ (ឆ្នាំ២០២៣-២០៣៣) ​ដែលមានចំនួន១៧៤ ​ក្នុងតម្លៃវិនិយោគប្រមាណ ៣៦.៦៨ប៊ីលានដុល្លារអាមេរិក ដើម្បីទាក់ទាញវិនិយោគិនអន្តរជាតិបន្ថែមទៀត។

នាឱកាសថ្លែងសន្ទរកថា ក្នុងកម្មវិធីអាហារពេលព្រឹកស្វែងរកដៃគូ នៃកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ាន ឆ្នាំ២០២៤ នាថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ​បានលើកឡើងថា ផែនការនេះ បានបង្ហាញពីកាលានុវត្តភាពដ៏ពិសេស និងគ្មានដែនកំណត់សម្រាប់វិនិយោគិនក្នុងតំបន់ និងអន្តរជាតិ ជាពិសេសការពិចារណាទៅលើការអភិវឌ្ឍតាមយន្តការភាពជាដៃគូររវាងរដ្ឋ និងឯកជន (PPP)។

សម្តេចមានប្រសាសន៍ផងដែរថា កម្ពុជាតែងតែប្រកាន់ភ្ជាប់ជានិច្ចនូវអភិក្រមធុរកិច្ច ដែលមិនមានការរើសអើង និងឈរលើមូលដ្ឋាន «អ្នកមកមុន បានមុន» ដោយមិនគិតពីប្រភពដើមនៃការវិនិយោគនោះឡើយ ដរាបណាពួកគេមានឆន្ទៈពិតប្រាកដ ក្នុងការកសារទំនាក់ទំនងដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក និងអាចគាំទ្រដល់ការរីកចម្រើន និងការអភិវឌ្ឍដោយចីរភាព។

​យោងតាមផែនការមេគ្រប់ជ្រុងជ្រោយស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្មកម្ពុជា​២០២៣-​២០​៣៣ បាន​ឱ្យដឹងថា ​ផែនការមេនេះ មានគោលដៅធំ៤ រួមមាន៖ (១) ពង្រីក និងធ្វើឱ្យកាន់តែ​ប្រសើរ​​​ឡើងនូវវិសាលភាព​គ្រប​ដណ្តប់ និងសមត្ថភាពនៃប្រព័ន្ធហេដ្ឋារចនា​សម្ព័ន្ធដឹកជញ្ជូន, (២) ធ្វើឱ្យប្រសើរ​ឡើងនូវប្រសិទ្ធ​ភាព និងស័ក្ដិសិទ្ធិភាពនៃសេវានិងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន, (៣) ជំរុញ និងលើក កម្ពស់ហេដ្ឋា​រចនា​សម្ព័ន្ធ​ដឹកជញ្ជូនសំដៅគាំទ្រគោលនយោបាយអភិវឌ្ឍន៍ជាតិ និង (៤) ពង្រឹងប្រសិទ្ធភាពសេវា និងចំណាយឡូជីស្ទិក។

​ផែនការមេកំណត់បាននូវគម្រោងអាទិភាពចំនួន១៧៤ ក្នុងនោះគម្រោងផ្លូវថ្នល់មានចំនួន៩៤ គម្រោង​​ផ្លូវ ដែក​មានចំនួន៨ គម្រោងដឹកជញ្ជូនតាមផ្លូវទន្លេមានចំនួន២៣ គម្រោងដឹកជញ្ជូនតាមផ្លូវ​សមុទ្រ​មាន​ចំនួន២០ គម្រោងផ្លូវអាកាសមានចំនួន១០ គម្រោងប្រព័ន្ធឡូជីស្ទីកមានចំនួន១៥ និងគម្រោងបន្ថែម​ផ្សេងៗ​មានចំនួន៤។ គម្រោងទាំងនោះ រួមបញ្ចូលនូវគម្រោងតភ្ជាប់ពីមធ្យោបាយ​ដឹកជញ្ជូនមួយ​ទៅ​មធ្យោ​បាយដឹកជញ្ជូនផ្សេងទៀត និងទៅកាន់មណ្ឌលឡូជីស្ទីក ព្រមទាំងបែងចែក​ជារយៈពេលខ្លី និង​មធ្យម​ចំនួន៩០គម្រោង និងរយៈពេលវែងចំនួន ៩១គម្រោង។

តាមការប៉ាន់ស្មានគម្រោងទាំងនេះ តម្រូវការហិរញ្ញប្បទានសរុបប្រមាណ ៣៦​ ៦៧៩លាន​ដុល្លារ​អាម៉េ​រិក ដែលក្នុងនោះ តម្រូវការក្នុងរយៈពេលខ្លី និងមធ្យម ពីឆ្នាំ២០២៣ ដល់ ២០២៧ មានប្រមាណ ១៩,៩២៦លានដុល្លារអាម៉េរិក ស្មើនឹង ៣,៩៨៥លានដុល្លារអាម៉េរិក ជាមធ្យមប្រចាំឆ្នាំ៕