* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ទទួលជួបពិភាក្សាជាមួយ អនុប្រធានាធិបតី និងជារដ្ឋមន្ត្រីការបរទេសស្វីស ដែលមកចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ នៅកម្ពុជា
* សម្តេចធិបតី ហ៊ុន ម៉ាណែត សម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោក To Lam ប្រធានរដ្ឋវៀតណាម មកកាន់កម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០
* រូបភាពសោកនាដកម្ម និងការបំផ្លេចបំផ្លាញ ដោយការបាញ់ប្រហាររបស់កងទ័ពថៃមកលើដែនអធិបតេយ្យកម្ពុជា ត្រូវបានដាក់តាំងបង្ហាញនៅតាមផ្លូវក្នុងសន្និសីទថ្នាក់រដ្ឋមន្ដ្រីហ្វ្រង់កូហ្វូនី
* ជើងហោះហើរត្រូវបានផ្អាកនៅទូទាំងសហរដ្ឋអាមេរិក ក្រោយមានបញ្ហាប្រព័ន្ធទំនាក់ទំនង
* ប្រធានាធិបតីប្រទេសកូម័រ អញ្ជើញមកដល់អាកាសយានដ្ឋានអន្តរជាតិតេជោ ដើម្បីចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០
* កម្ពុជា និងរវ៉ាន់ដា មើលឃើញច្រកនាំទំនិញរវាងគ្នា, រវ៉ាន់ដា នាំទំនិញកម្ពុជា ទៅអាហ្វ្រិក, កម្ពុជា នាំទំនិញរវ៉ាន់ដា ចូលអាស៊ាន និងអាស៊ី
* សម្តេចតេជោ ហ៊ុន សែន អបអរសាទរ និងកោតសរសើរចំពោះ «ល្អហួស» ដែលគ្រងមកុដ Miss Teen Icon International 2026 នៅឥណ្ឌូនេស៊ី និងចាត់ទុកជា មោទនភាពរបស់ប្រជាជនកម្ពុជាទាំងមូល
* វិភាគអន្តរជាតិ៖ តើរាត្រីទឹកឃ្មុំរវាងលោក ត្រាំ-លោក ស៊ី ជីនពីង អាចត្រូវបានបំផ្លាញដោយរឿងអាស្រូវ Nvidia?
* Fresh Exclusive: ៣៥ឆ្នាំនៃព្រះរាជមាតុភូមិនិវត្តន៍សម្តេចព្រះ នរោត្តម សីហនុ៖ ពីការផ្សះផ្សាជាតិឆ្នាំ១៩៩១ ដល់កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី និងបេសកកម្មការពារអធិបតេយ្យភាពកម្ពុជា
* កូរ៉េខាងត្បូង៖ Nvidia នឹងបន្តផ្គត់ផ្គង់ GPU ២៦០,០០០គ្រឿងតាមការសន្យា ទោះលោក Jensen Huang លាលែងក៏ដោយ
* ប្រធានាធិបតីរវ៉ាន់ដា៖ ការអភិវឌ្ឍន៍របស់កម្ពុជា ជាកម្លាំងចិត្តសម្រាប់ការប្រឹងប្រែងរបស់រវ៉ាន់ដា លើកិច្ចអភិវឌ្ឍន៍
* សភាជាន់ខ្ពស់ឥណ្ឌូនេស៊ីនឹងជ្រើសរើសអនុប្រធានាធិបតីថ្មីនៅថ្ងៃទី២ ខែធ្នូ ក្រោយលោក Gibran លាលែង
* អនុស្សារណៈចំនួន៣ លើវិស័យវិនិយោគ និងទេសចរណ៍ ត្រូវបានចុះហត្ថលេខារវាងកម្ពុជា និងរវ៉ាន់ដា
* ព្រះករុណា ព្រះមហាក្សត្រ ព្រះបរមរាជានុញ្ញាតជូន លោកប្រធានាធិបតីរវ៉ាន់ដា និងលោកស្រីចូលក្រាបបង្គំគាល់ និងប្រទានព្រះរាជសវនាការ
* តើកម្ពុជាទទួលបានផលចំណេញអ្វីខ្លះ ពីកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី?
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

បណ្ឌិត សូ ណារ៉ូ បង្ហាញលទ្ធផលសង្ខេប នៃកិច្ចប្រជុំអាស៊ានលើកទី៤៤ និង៤៥ និងកិច្ចប្រជុំពាក់ព័ន្ធនៅប្រទេសឡាវ ដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានចូលរួម (Video inside)

11-10-2024 22:13

(ភ្នំពេញ)៖ តាមរយៈសន្និសីទសារព័ត៌មាន ក្រោយប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ត្រឡប់មកដល់មាតុប្រទេសវិញនោះ នៅយប់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤នេះ លោក សូ ណារ៉ូ រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី ទទួលបន្ទុកកិច្ចការអាស៊ាន បានបង្ហាញលទ្ធផលសង្ខេប នៃកិច្ចប្រជុំអាស៊ានលើកទី៤៤ និង៤៥ និងកិច្ចប្រជុំពាក់ព័ន្ធនៅប្រទេសឡាវ ដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចូលរួម។

លោក សូ ណារ៉ូ បានលើកឡើងថា តាមរយៈកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤ និង៤៥ នៅប្រទេសឡាវ មានខ្លឹមសារល្អ ហើយមហាគ្រួសារអាស៊ាន កាន់តែជិតស្និទ្ធជាមួយគ្នា ហើយគណៈប្រតិភូកម្ពុជា ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានទទួលជោគជ័យ យ៉ាងធំធេងក្នុងការធ្វើដំណើរចូលរួមកិច្ចប្រជុំនៅប្រទេសឡាវ។

លោកបណ្ឌិត សូ ណារ៉ូ បានបញ្ជាក់ថា តាមការអញ្ជើញរបស់លោក សនសៃ ស៊ីផាន់ដន (Sonexay Siphandone) នាយករដ្ឋមន្ត្រីឡាវ និងជាអាស៊ានប្រធានប្តូរវេន គណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា រួមដំណើរដោយលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤ និង៤៥ និងកិច្ចប្រជុំពាក់ព័ន្ធនៅទីក្រុងវៀងចន្ទន៍។ប្រទេសឡាវ ពីថ្ងៃទី៨ ដល់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤។

បើតាមលោក សូ ណារ៉ូ បានថ្លែងថា សម្រាប់កិច្ចប្រជុំនេះ អាស៊ាន មាននាយករដ្ឋមន្ត្រីថ្មីចំនួន២នាក់ បានចូលរួម គឺនាយករដ្ឋមន្ត្រីសិង្ហបុរី និងនាយករដ្ឋមន្ត្រីថៃ ដោយឡែកសម្រាប់កៅអីទំនេររយៈពេល៣ឆ្នាំ របស់ប្រទេសមីយ៉ាន់ម៉ា គឺមានតំណាងចូលរួម ប៉ុន្តែ ជាតំណាងមិនមែននយោបាយ។

កិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤ និង៤៥ បានធ្វើឡើងក្រោមមូលបទ «អាស៊ាន៖ ការពង្រឹងការតភ្ជាប់ និងភាពធន់របស់អាស៊ាន» ដោយថ្នាក់ដឹកនាំអាស៊ាន បានពិនិត្យឡើងវិញនូវការរីកចម្រើននៃការកសាងសហគមន៍អាស៊ាន ផ្តោតទៅលើសសរស្តម្ភទាំង ៣ គឺសហគមន៍នយោបាយ សន្តិសុខ សហគមន៍សេដ្ឋកិច្ច និងសហគមន៍វប្បធម៌សង្គមអាស៊ាន ព្រមទាំងកំណត់ទិសដៅអនាគតសម្រាប់តំបន់រយៈពេល២០ឆ្នាំ ទៅមុខទៀត។

ក្នុងឱកាសនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤ និង៤៥ សម្តេចមហាបវរធិបតី បានអញ្ជើញចូលរួមក្នុងជំនួបថ្នាក់ដឹកនាំអាស៊ានជាមួយតំណាងនៃមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) ជំនួបថ្នាក់ដឹកនាំអាស៊ាន ជាមួយតំណាងនៃក្រុមប្រឹក្សាធុរកិច្ច អាស៊ាន (ASEAN-BAC) ជំនួបថ្នាក់ដឹកនាំអាស៊ានជា មួយតំណាងនៃយុវជនអាស៊ាន និងកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំប្រទេសនៃសហគមន៍បំភាយឧស្ម័នសូន្យអាស៊ី (AZEC) លើកទី២។

ក្នុងឱកាសនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤ និង៤៥នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណេត ក៏បានជំនួបទ្វេភាគីជាមួយថ្នាក់ដឹកនាំអាស៊ាន និងពិភពលោកមួយចំនួនទៀត ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគីបន្ថែមទៀត៕

សូមស្តាប់ការបង្ហាញលទ្ធផលសង្ខេប នៃកិច្ចប្រជុំអាស៊ានលើកទី៤៤ និង៤៥ និងកិច្ចប្រជុំពាក់ព័ន្ធនៅប្រទេសឡាវ ដូចខាងក្រោម៖