* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ទទួលជួបពិភាក្សាជាមួយ អនុប្រធានាធិបតី និងជារដ្ឋមន្ត្រីការបរទេសស្វីស ដែលមកចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ នៅកម្ពុជា
* សម្តេចធិបតី ហ៊ុន ម៉ាណែត សម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោក To Lam ប្រធានរដ្ឋវៀតណាម មកកាន់កម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០
* រូបភាពសោកនាដកម្ម និងការបំផ្លេចបំផ្លាញ ដោយការបាញ់ប្រហាររបស់កងទ័ពថៃមកលើដែនអធិបតេយ្យកម្ពុជា ត្រូវបានដាក់តាំងបង្ហាញនៅតាមផ្លូវក្នុងសន្និសីទថ្នាក់រដ្ឋមន្ដ្រីហ្វ្រង់កូហ្វូនី
* ជើងហោះហើរត្រូវបានផ្អាកនៅទូទាំងសហរដ្ឋអាមេរិក ក្រោយមានបញ្ហាប្រព័ន្ធទំនាក់ទំនង
* ប្រធានាធិបតីប្រទេសកូម័រ អញ្ជើញមកដល់អាកាសយានដ្ឋានអន្តរជាតិតេជោ ដើម្បីចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០
* កម្ពុជា និងរវ៉ាន់ដា មើលឃើញច្រកនាំទំនិញរវាងគ្នា, រវ៉ាន់ដា នាំទំនិញកម្ពុជា ទៅអាហ្វ្រិក, កម្ពុជា នាំទំនិញរវ៉ាន់ដា ចូលអាស៊ាន និងអាស៊ី
* សម្តេចតេជោ ហ៊ុន សែន អបអរសាទរ និងកោតសរសើរចំពោះ «ល្អហួស» ដែលគ្រងមកុដ Miss Teen Icon International 2026 នៅឥណ្ឌូនេស៊ី និងចាត់ទុកជា មោទនភាពរបស់ប្រជាជនកម្ពុជាទាំងមូល
* វិភាគអន្តរជាតិ៖ តើរាត្រីទឹកឃ្មុំរវាងលោក ត្រាំ-លោក ស៊ី ជីនពីង អាចត្រូវបានបំផ្លាញដោយរឿងអាស្រូវ Nvidia?
* Fresh Exclusive: ៣៥ឆ្នាំនៃព្រះរាជមាតុភូមិនិវត្តន៍សម្តេចព្រះ នរោត្តម សីហនុ៖ ពីការផ្សះផ្សាជាតិឆ្នាំ១៩៩១ ដល់កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី និងបេសកកម្មការពារអធិបតេយ្យភាពកម្ពុជា
* កូរ៉េខាងត្បូង៖ Nvidia នឹងបន្តផ្គត់ផ្គង់ GPU ២៦០,០០០គ្រឿងតាមការសន្យា ទោះលោក Jensen Huang លាលែងក៏ដោយ
* ប្រធានាធិបតីរវ៉ាន់ដា៖ ការអភិវឌ្ឍន៍របស់កម្ពុជា ជាកម្លាំងចិត្តសម្រាប់ការប្រឹងប្រែងរបស់រវ៉ាន់ដា លើកិច្ចអភិវឌ្ឍន៍
* សភាជាន់ខ្ពស់ឥណ្ឌូនេស៊ីនឹងជ្រើសរើសអនុប្រធានាធិបតីថ្មីនៅថ្ងៃទី២ ខែធ្នូ ក្រោយលោក Gibran លាលែង
* អនុស្សារណៈចំនួន៣ លើវិស័យវិនិយោគ និងទេសចរណ៍ ត្រូវបានចុះហត្ថលេខារវាងកម្ពុជា និងរវ៉ាន់ដា
* ព្រះករុណា ព្រះមហាក្សត្រ ព្រះបរមរាជានុញ្ញាតជូន លោកប្រធានាធិបតីរវ៉ាន់ដា និងលោកស្រីចូលក្រាបបង្គំគាល់ និងប្រទានព្រះរាជសវនាការ
* តើកម្ពុជាទទួលបានផលចំណេញអ្វីខ្លះ ពីកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី?
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

លោក សូ ណារ៉ូ៖ នយោបាយការបរទេសដ៏ឈ្លាសវៃរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ជំរុញឱ្យកាណាដា សម្រេចដាក់ស្ថានទូតនៅរាជធានីភ្នំពេញពេលខាងមុខ

11-10-2024 22:48

(ភ្នំពេញ)៖ លោក សូ ណារ៉ូ រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី ទទួលបន្ទុកកិច្ចការអាស៊ាន បានលើកឡើងថា នាយករដ្ឋមន្រ្តី កាណាដា បានប្រកាសថា កាណាដា នឹងបង្កើតស្ថានទូតថ្មី នៅទីក្រុងភ្នំពេញនាពេលខាងមុខ ដើម្បីពង្រឹងទំនាក់ទំនងនៃប្រទេសទាំងពីរ។ ការឈានទៅដាក់ស្ថានទូតកាដាណា នៅកម្ពុជា បានបង្ហាញពីនយោបាយការបរទេសដ៏ឈ្លាសវៃរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត។

លោកបន្តថា ការបង្កើតស្ថានទូតនៅកម្ពុជានេះ ដោយនាយករដ្ឋមន្រ្តីកាណាដា មើលឃើញពីសារៈសំខាន់របស់កម្ពុជា ដែលមានសម្តេចបវធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីវ័យក្មេង ជាហេតុជំរុញឱ្យកាណាដា សម្រេចក្នុងការបង្កើតស្ថានទូតនៅភ្នំពេញ។

លោក សូ ណារ៉ូ លើកឡើងបែបនេះ ធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មាន ក្រោយប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ត្រឡប់មកដល់មាតុប្រទេសវិញនោះ នៅយប់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤នេះ។

លោកបានសង្កេតឃើញថា ក្នុងជំនួបសំណេះរវាងនាយករដ្ឋមន្រ្តីកាណាដា និងកម្ពុជា ក្នុងអំឡុងកិច្ចប្រជុំកំពូលអាស៊ាននៅឡាវ នាយករដ្ឋមន្រ្តីនៃប្រទេសទាំង សុទ្ធតែមានវ័យក្មេង ស្រស់សង្ហាដូចគ្នា និងជជែកគ្នាដោយស៊ីសង្វាក់។

លោកបានគូសបញ្ជាក់ថា នេះជាភាពជោគជ័យមួយរបស់កម្ពុជា និងបង្ហាញពីនយោបាយការបរទេសដ៏ឈ្លាសវៃរបស់សម្តេចបវរធិបតី ដែលធ្វើឱ្យប្រទេសមួយយល់ពីសារៈសំខាន់របស់កម្ពុជា និងឈានទៅសម្រេចដាក់ស្ថានទូតនៅកម្ពុជា នាពេលខាងមុខ ខណៈព័ត៌មាននេះត្រូវបានផ្សព្វផ្សាយនៅទូទាំងពិភពលោក ផងដែរ៕