* ថ្លៃលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយកើនឡើង៖ សាំងធម្មតា ៥២៥០រៀល និងម៉ាស៊ូត ៦១០០រៀល ក្នុង១លីត្រ
* សេដ្ឋកិច្ចអ៉ីរ៉ង់ ធ្លាក់ចុះ១០ភាគរយ អំឡុងសង្គ្រាមជាមួយអាមេរិក
* សហគមន៍កសិកម្មទំនើបចំនួន២ ចុះកិច្ចសន្យាផ្គត់ផ្គង់ស្រូវជិត ៥,០០០តោន ក្នុងទំហំទឹកប្រាក់ប្រមាណ ១,២លានដុល្លារ ជាមួយក្រុមហ៊ុន បៃតងកម្ពុជា
* អូស្រ្តាលី នឹងស្វែងរកកៅអីជាសមាជិកមិនអចិន្ត្រៃយ៍ ក្នុងក្រុមប្រឹក្សាសន្តិសុខ UN សម្រាប់អាណត្តិឆ្នាំ២០២៩-២០៣០
* បារាំង និងកាណាដា សន្យាពង្រឹងទំនាក់ទំនងជិតស្និទ្ធ ក្នុងវិស័យការពារជាតិ និងថាមពល
* ធនាគារជាតិនៃកម្ពុជា សម្រេចដាក់ឱ្យធនាគារពាណិជ្ជ ឈីហ្វ (ខេមបូឌា) ម.ក ស្ថិតក្រោមអភិបាលបណ្ដោះអាសន្ន សម្រាប់រយៈពេល៣ខែ
* អ្នកសារព័ត៌មានអន្តរជាតិមកពីស្ថាប័នធំៗ និងអ្នកសារព័ត៌មានជាតិជិត ៤០អង្គភាព ចុះពិនិត្យដោយផ្ទាល់ទីតាំងអតីតមជ្ឈមណ្ឌល Online Scams នៅមជ្ឈមណ្ឌលពាណិជ្ជម៉ឺនជ័យ
* ៩ថ្ងៃទៀតដល់ថ្ងៃឱសានវាទ ដែលរាជរដ្ឋាភិបាលឱ្យបញ្ឈប់ការផ្តល់ ឬប្តូរជារង្វាន់ចំពោះផលិតផលគ្រឿងស្រវឹង និងភេសជ្ជៈមានជាតិស្ករ, អ្នកជំនាញសេដ្ឋកិច្ច ស្នើឱ្យអនុវត្តឱ្យមានប្រសិទ្ធភាព !
* ព្យុះទីហ្វុងមានឥទ្ធិពលខ្លាំងមួយ រំកិលទៅរកភាគខាងកើតប្រទេសជប៉ុន នាំឱ្យមានការព្រមានពីទឹកជំនន់និងបំណាក់ដី
* បណ្តាមេដឹកនាំពិភពលោក ជួបមុខគ្នាសារជាថ្មីនៅ UN ខណៈសង្រ្គាមអ៊ុយក្រែនមិនទាន់រលត់ ហើយមានសង្រ្គាមមួយទៀតនៅមជ្ឈិមបូព៌ា
* លោក សារិន វណ្ណា៖ មន្ទីររៀបចំដែនដីរាជធានីភ្នំពេញ ជួយដោះស្រាយបញ្ហាបុរី ដីឡូត៍ ក្ស័យធនបានចំនួន ៤៨គម្រោងស្មើនឹងប្រជាជនជាង ១ម៉ឺនគ្រួសារ
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ
* អ៉ីរ៉ង់ ព្រមានអាមេរិក និងសម្ព័ន្ធមិត្តជុំវិញការរៀបចំការវាយប្រហារថ្មី និងគំរាមវាយបកលើមូលដ្ឋានទ័ពទាំងអស់ក្នុងតំបន់
* អ៉ីរ៉ង់ បិទមជ្ឈមណ្ឌលភាសាបារាំងនៅរដ្ឋធានីតេហេរ៉ង់ ក្រោមការចោទប្រកាន់ពីបទធ្វើសកម្មភាពខុសច្បាប់
* មន្ត្រីអាមេរិក បំពេញទស្សនកិច្ចដ៏កម្រទៅកាន់មីយ៉ាន់ម៉ា ដើម្បីធានាការដោះលែងអតីតកងទ័ពម៉ារីន ខណៈរបបយោធាស្វែងរកការទទួលស្គាល់ជាអន្តរជាតិ
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

ទេសរដ្ឋមន្ដ្រី គី តិច ធ្វើសន្និសីទសារព័ត៌មាន បង្ហាញលទ្ធផលនៃជំនួបរវាងមេធាវីរាជរដ្ឋាភិបាល ជាមួយជនរងគ្រោះពាក់ព័ន្ធសំណុំរឿងក្រុមហ៊ុនអតីតឧកញ៉ា ឡេង ចាន់ណា (Video inside)

13-10-2024 19:31

(សៀមរាប)៖ ពីខេត្តសៀមរាប នៅរសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៤នេះ លោក គី តិច ទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមមេធាវីរាជរដ្ឋាភិបាល បានធ្វើសន្និសីទសារព័ត៌មានបង្ហាញអំពីលទ្ធផល នៃជំនួបរវាងមេធាវីរាជរដ្ឋាភិបាល ជាមួយជនរងគ្រោះពាក់ព័ន្ធសំណុំរឿងក្រុមហ៊ុន ប្រ៊ីលាន ស៉ីធីវើលដ៍ របស់អតីតឧកញ៉ា ឡេង ចាន់ណា។

លោកទេសរដ្ឋមន្ដ្រី គី តិច បានអះអាងថា ក្រោយការទទួលបានសិទ្ធិប្រទានពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក្រុមមេធាវីរាជរដ្ឋាភិបាល បានចាត់ចែងរៀបចំក្រុមការងារជាបន្ទាន់ភ្លាមៗ លើការផ្ដល់សេវាការពារផ្លូវច្បាប់ជូនប្រជាពលរដ្ឋរងគ្រោះ។

លោក គី តិច គូសបញ្ជាក់ថា រហូតមកដល់ពេលនេះ មេធាវីរាជរដ្ឋាភិបាល បានជួបជាមួយជនរងគ្រោះចំនួន១៤លើក ក្នុងនោះ១២លើកនៅរាជធានីភ្នំពេញ និង២លើកនៅខេត្តសៀមរាប។ លោកបន្ដថា តាមរយៈជំនួបទាំង១៤លើកនេះ មានជនរងគ្រោះសរុបចំនួន៤,៩២៩រូប បានស្ម័គ្រចិត្តប្រគល់សិទ្ធិដោយស្របច្បាប់ជូនមេធាវី ដើម្បីដំណើរការការពារក្ដីតាមផ្លូវតុលាការ។

សម្រាប់ពលរដ្ឋរងគ្រោះ ដែលកំពុងជាប់បម្រើការងារនៅក្រៅប្រទេសវិញ ទេសរដ្ឋមន្ត្រី គី តិច បានបញ្ជាក់ថា រាជរដ្ឋាភិបាលបានគិតគូរសម្រួលជូនពលរដ្ឋរងគ្រោះ ដោយអាចឲ្យពួកគាត់ធ្វើការទំនាក់ទំនងទៅកាន់ស្ថានទូតកម្ពុជាប្រចាំក្នុងប្រទេសនីមួយៗនោះ សហការធ្វើកិច្ចការលើទម្រង់លិខិតប្រគល់សិទ្ធិជូនមេធាវី និងលើកិច្ចការប្រមូលយកភស្តុតាងបញ្ជាក់ផ្សេងៗ ដែលមានការពាក់ព័ន្ធរួចបញ្ជូនមកក្រុមមេធាវីរាជរដ្ឋាភិបាល។

ក្រោយទទួលការប្រគល់សិទ្ធិពីជនរងគ្រោះហើយនោះ លោកមេធាវី គី តិច បាបបន្ថែមថា មេធាវីរាជរដ្ឋាភិបាលបានដំណើរការការពារក្ដីជាបន្ដបន្ទាប់តាមផ្លូវតុលាការ។

ខាងក្រោមនេះ ជាវីដេអូទាំងស្រុងរបស់ទេសរដ្ឋមន្ដ្រី គី តិច៖