* វិភាគអន្តរជាតិ៖ ហេតុអ្វីភ្នែករបស់សហរដ្ឋអាមេរិកនៅលើមេឃសំខាន់សម្រាប់អ៊ុយក្រែនម្ល៉េះ?
* ក្រុមអ្នកនយោបាយរុស្ស៊ី សាទរភាពប្រេះឆារវាងលោក ត្រាំ និងលោក ហ្សេលេនស្គី ប៉ុន្តែនៅតែប្រុងប្រយ័ត្នខ្ពស់
* កម្ពុជាបំបែកកំណត់ត្រាប្រវត្តិសាស្ត្រថ្មីក្នុងការនាំចេញអង្ករផ្លូវការ កើនឡើងលើស ១លានតោន!
* បារាំង គ្រោងដាក់បម្រាមគោចរនៅតំបន់មួយចំនួន ក្រោយផ្ទុះកុបកម្ម និងការលួចប្លន់ទ្រព្យសម្បត្តិ
* គណៈកម្មការផ្សះផ្សា UNCLOS ប្រកាសវិធានការកសាងទំនុកចិត្តរវាងកម្ពុជា និងថៃ នៅទីក្រុងឡាអេ ខណៈកម្ពុជាប្រកាសគាំទ្រពេញទំហឹង
* Fresh Exclusive/ Commentary: មេរៀនសម្រាប់ អ៊ុំ សំអាន៖ ចោទប្រកាន់រឿងបាត់បង់ទឹកដី ត្រូវមានភស្តុតាង!
* លោក តូ ឡឹម ផ្ញើសារថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន និងប្តេជ្ញាបន្តពូនជ្រុំទំនាក់ទំនងកម្ពុជា-វៀតណាម ឱ្យកាន់តែរីកចម្រើនរឹងមាំ
* ជាជនជាតិប៉ូឡូញ តែមានបេះដូងជាខ្មែរ ស្រឡាញ់សម្លៀកបំពាក់ខ្មែរ ស្រឡាញ់ឈ្មោះជាខ្មែរ ហើយបានដាក់ទុនវិនិយោគដ៏ច្រើននៅខ្មែរ
* ជួបសម្តេចមហាបវរធិបតី, ក្រុមហ៊ុន IM Capital Holding ប្ដេជ្ញាជំរុញការភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជនកម្ពុជា-ប៉ូឡូញ
* រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប ប្រទេសក្រូអាស៊ី ប្តេជ្ញាជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
* ចិនព្រមានពលរដ្ឋរបស់ខ្លួនពី Scams នៅក្រោមរូបភាពផ្ដល់ការងារមានប្រាក់ខែខ្ពស់ និងការចាប់ពង្រត់ក្នុងប្រទេសថៃ
* រដ្ឋមន្ត្រីការបរទេសក្រូអាស៊ី បញ្ជាក់ពីការប្តេជ្ញាចិត្តជូនសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងជួយជំរុញបន្ថែមលើទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឈានចូលវ័យ៥០ឆ្នាំ
* សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ផ្ញើព្រះរាជសារប្រសិទ្ធពរជ័យ និងកោតសរសើរដល់ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ
* ព្រះមហាក្សត្រ ផ្ញើព្រះរាជសារប្រសិទ្ធពរជ័យ និងកោតសរសើរការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បញ្ហាកោះគុត រាជរដ្ឋាភិបាលប្រកាន់ជំហរពីរ គឺភាពចាស់ទុំខាងនយោបាយ និងការទទួលខុសត្រូវចំពោះជាតិ និងប្រជាជន ចំពោះបូរណភាពទឹកដី និងអធិបតេយ្យជាតិ (Video inside)

21-11-2024 12:41

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា បញ្ហាកោះគុត រាជរដ្ឋាភិបាលប្រកាន់ជំហរពីរ គឺទី១) ភាពចាស់ទុំខាងនយោបាយ និងទី២) ការទទួលខុសត្រូវចំពោះជាតិ និងប្រជាជន ចំពោះបូរណភាពទឹកដី និងអធិបតេយ្យជាតិ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញចែកសញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «(បញ្ហាកោះគុត) ហេតុអ្វីរាជរដ្ឋាភិបាលនៅស្ងៀម? ចម្លើយផ្អែកលើមូលដ្ឋាន២ ទី១ គឺភាពចាស់ទុំខាងនយោបាយ និងទី២ ការទទួលខុសត្រូវចំពោះជាតិ និងប្រជាជន ចំពោះបូរណភាពទឹកដី និងអធិបតេយ្យជាតិ»។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានពន្យល់ថា៖

* ភាពចាស់ទុំខាងនយោបាយ មាន៣ រួមមាន៖ ទី១ ការប្រកាន់គោលការណ៍មិនយកភ្លើងចូលផ្ទះ, ទី២ ការដោះស្រាយបញ្ហាប្រកបដោយភាពចាស់ទុំ និងទី៣ ប្រកាន់ភាពជាក់ស្តែងនិយម ដែលមុននឹងធ្វើអ្វីមានការស្រាវជ្រាវ។

* ការទទួលខុសត្រូវចំពោះជាតិ និងប្រជាជន ចំពោះបូរណភាពទឹកដី និងអធិបតេយ្យជាតិ រួមមាន៖ ទី១ រឿងព្រំដែន ជារឿងរយៈពេលវែង ដែលរាជរដ្ឋាភិបាល ប្តេជ្ញាការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិ និងទី២ ការដោះស្រាយបញ្ហាព្រំដែនដោយមិនប្រើហិង្សា។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងថា ព្រំដែនសមុទ្ររវាងកម្ពុជា និងថៃ មិនទាន់មានការឯកភាពគ្នានោះទេ៕