* BREAKING: ក្រុមហ៊ុន Nvidia ប្រកាសតែងតាំងលោក Jensen Huang ជានាយកប្រតិបត្តិ (CEO) ឡើងវិញភ្លាមៗ
* កម្ពុជាតវ៉ាយ៉ាងខ្លាំងចំពោះការបំពានជាបន្តបន្ទាប់របស់ថៃលើអធិបតេយ្យ និងបូរណភាពទឹកដីនៅតាមព្រំដែន
* នាយកចារកម្មអាមេរិកបញ្ជាក់ថាលោក ពូទីន មិនមែនជាមិត្តរបស់សហរដ្ឋអាមេរិកនោះទេ ក្នុងករណីអ៊ុយក្រែន
* អាមេរិកដាក់សម្ពាធលើ Nvidia ជុំវិញការលក់ឈីបទៅចិន៖ «យើងត្រូវដឹងថា អ្នកណាជាអ្នកទទួលខុសត្រូវ»
* លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី តំណាងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញបើកកម្មវិធីបោះជំរំយុវជនកាកបាទក្រហមកម្ពុជាថ្នាក់ជាតិ នៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង
* លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ដឹកនាំក្រុមការងារ ចូលរួមកិច្ចប្រជុំលើកទី៣ នៃគណៈកម្មការផ្សះផ្សះដោយបង្ខំ លើដែនសមុទ្រកម្ពុជា និងថៃ នៅម៉ាឡេស៊ី
* កូនប្រុសសម្តេចមហាបវរធិបតី អាយុទើប៩ឆ្នាំ តែមានសមត្ថភាពរៀនគណិតវិទ្យាកម្រិតមធ្យម
* អ្នកសារព័ត៌មានអន្តរជាតិ ចុះផ្ដិតយករូបភាពពីស្លាកស្នាមឈឺចាប់ បន្សល់ទុកដោយការឈ្លានពានរបស់យោធាថៃ នៅតាមបន្ទាត់ព្រំដែន
* លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី តំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយជូនពលរដ្ឋងាយរងគ្រោះបំផុត ១០២០គ្រួសារ នៅខេត្ដពោធិ៍សាត់
* លោក Mark Rutte៖ NATO នឹងការពារទឹកដីគ្រប់ចំអាមទាំងអស់របស់ប៉ូឡូញ
* កម្ពុជា រកឃើញជំងឺអុតស្វាមួយករណីថ្មី, ក្រសួងអំពាវនាវដល់ប្រជាពលរដ្ឋយកចិត្តទុកដាក់ថែសុខភាព
* សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ កុំចាំបាច់ធ្វើល្អឥតខ្ចោះទើបចាប់ផ្ដើម ត្រូវហ៊ានចាប់ផ្ដើមធ្វើដាក់ឲ្យប្រើប្រាស់បណ្ដើរៗ និងកែតម្រូវទើបយើងទៅមុខ
* CoolApp មានមុខងារជាច្រើនរួមមាន Chat Call Channel Reel ដោយប្រើប្រាស់តាមស្តង់ដារអន្តរជាតិ ទិន្នន័យស្ថិតក្នុងលក្ខណៈ Encryption ! បណ្តាញទំនាក់ទំនងសង្គម CoolApp ជាមោទនភាពរបស់ជាតិយើង និងប្រើប្រាស់ក្នុងដែនសុវត្ថិភាពរបស់ខ្មែរ

អភិបាលក្រុងអរិយក្សត្រ អំពាវនាវឱ្យពលរដ្ឋកុំជក់បារី ពេលនៅលើសាឡាង និងទូកចម្លង ព្រោះនាំឲ្យប៉ះពាល់ដល់សុខភាពអ្នកដទៃ

03-02-2025 15:28

(កណ្ដាល)៖ លោក ចាន់ តារា អភិបាលក្រុងអរិយក្សត្រ បានអំពាវនាវប្រជាពលរដ្ឋដែលធ្វើដំណើរតាមសាឡាង ទូកចម្លង មេត្តាយោគយល់អធ្យាស្រ័យ សូមកុំជក់បារី ព្រោះវាអាចបង្ករផលប៉ះពាល់​ដល់សុខភាពអ្នកដទៃដែលកំពុង ធ្វើដំណើរ រួមជាមួយជាពិសេសស្ត្រីមានផ្ទៃពោះ ទារក និងកុមារ ដែលងាយរងគ្រោះពីផ្សែងបារី។

ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នាថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៥នេះលោក ចាន់ តារា បានបញ្ជាក់ទៀតថា នេះជាការសំណូមពររបស់បងប្អូនពលរដ្ឋ ព្រោះនាពេលកន្លងទៅ អ្នកជក់បារី បានបង្ហុយផ្សែង​ប៉ះពាល់ដល់ការដកដង្ហើម​របស់អ្នកនៅសាឡាង ដែលបណ្ដាលឲ្យឈ្លក់ និងបង្ករផលប៉ះពាល់ផ្លូវដង្ហើមពួកគាត់ ដែលជាហេតុនាំឲ្យពលរដ្ឋស្នើដល់រដ្ឋបាលក្រុងមេត្តាពិនិត្យលើករណីនេះ ។

ក្រោយដឹងដំណឹងនេះក្នុងនាមជាអភិបាលក្រុង សូមសំណូមពរអ្នកជក់បារីទាំងអស់មេត្តាផ្អាកជក់មួយរយៈសិន ដើម្បីបញ្ចៀសផលប៉ះពាល់អ្នកឆ្លងសាឡាងជាមួយគ្នា និងសូមប្រជាពលរដ្ឋទាំងអស់គួរ​តែរួមគ្នាធ្វើយុទ្ធនាការកាត់បន្ថយ ឈប់ជក់បារី តាមទីសាធារណៈ៕