* Fresh Exclusive: ៣៥ឆ្នាំនៃព្រះរាជមាតុភូមិនិវត្តន៍សម្តេចព្រះ នរោត្តម សីហនុ៖ ពីការផ្សះផ្សាជាតិឆ្នាំ១៩៩១ ដល់កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី និងបេសកកម្មការពារអធិបតេយ្យភាពកម្ពុជា
* កូរ៉េខាងត្បូង៖ Nvidia នឹងបន្តផ្គត់ផ្គង់ GPU ២៦០,០០០គ្រឿងតាមការសន្យា ទោះលោក Jensen Huang លាលែងក៏ដោយ
* ប្រធានាធិបតីរវ៉ាន់ដា៖ ការអភិវឌ្ឍន៍របស់កម្ពុជា ជាកម្លាំងចិត្តសម្រាប់ការប្រឹងប្រែងរបស់រវ៉ាន់ដា លើកិច្ចអភិវឌ្ឍន៍
* សភាជាន់ខ្ពស់ឥណ្ឌូនេស៊ីនឹងជ្រើសរើសអនុប្រធានាធិបតីថ្មីនៅថ្ងៃទី២ ខែធ្នូ ក្រោយលោក Gibran លាលែង
* អនុស្សារណៈចំនួន៣ លើវិស័យវិនិយោគ និងទេសចរណ៍ ត្រូវបានចុះហត្ថលេខារវាងកម្ពុជា និងរវ៉ាន់ដា
* សម្តេចតេជោ ហ៊ុន សែន អបអរសាទរចៅស្រី «ល្អហួស» ទទួលបានការគាំទ្រជាង ៤៥លានសំឡេង ឈរលេខ១ ក្នុងការប្រកួត «Miss Teen Icon International»
* ព្រះករុណា ព្រះមហាក្សត្រ ព្រះបរមរាជានុញ្ញាតជូន លោកប្រធានាធិបតីរវ៉ាន់ដា និងលោកស្រីចូលក្រាបបង្គំគាល់ និងប្រទានព្រះរាជសវនាការ
* សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើសាររំលែកមរណទុក្ខជូនលោកជំទាវ ខែក កែម៉ាលី ស៊ីសូដា ចំពោះមរណភាពស្វាមី
* សម្តេចតេជោ ហ៊ុន សែន ទទួលជួបប្រធានាធិបតីរវ៉ាន់ដា
* សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ផ្ញើសាររំលែកមរណទុក្ខជូនលោកជំទាវ ខែក កែម៉ាលី ស៊ីសូដា ចំពោះមរណភាពស្វាមី
* សម្តេចតេជោ ហ៊ុន សែន ជំរុញហ្វីលីពីន ពង្រីកការវិនិយោគលើវិស័យស្រូវអង្ករ
* ក្រសួងការបរទេស៖ កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ នៅកម្ពុជា នឹងអនុម័តឯកសារលទ្ធផលសំខាន់ៗចំនួន៣
* ស្កេម វិនិយោគ ពង្រឹងទំនាក់ទំនង ត្រូវបានលើកមកជជែកក្នុងជំនួបរវាងសម្តេចតេជោ និងឯកអគ្គរដ្ឋទូតថ្មីរបស់អាមេរិក
* តើកម្ពុជាទទួលបានផលចំណេញអ្វីខ្លះ ពីកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី?
* លោក ត្រាំ ថាសហរដ្ឋអាមេរិកមិនចាំបាច់មានកិច្ចព្រមព្រៀងជាមួយអ៉ីរ៉ង់ ណែនាំឱ្យលោក Vance ផ្តោតលើអំពើពុករលួយក្នុងស្រុក
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ថ្នាក់ដឹកនាំព្រឹទ្ធសភា នាំយកអំណោយមនុស្សធម៌របស់មូលនិធិចែករំលែកសង្គ្រោះជីវិតសកល ប្រគល់ជូនដល់មន្ទីរពេទ្យបង្អែក តាមបណ្តាក្រុង ស្រុកនៃខេត្តត្បូងឃុំ និងខេត្តកំពង់ចាម

13-02-2025 15:07

(ត្បូងឃ្មុំ)៖ លោក អ៊ុច បូររិទ្ធ អនុប្រធានទី១ព្រឹទ្ធសភា និងលោក ម៉ម ប៊ុននាង ប្រធាន គណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយនៃព្រឹទ្ធសភា និងជាប្រធានក្រុមមិត្តភាពទ្វេភាគីព្រឹទ្ធសភាកម្ពុជា-កូរ៉េ បាននាំយកអំណោយជាឱសថចំនួន ១២មុខ ស្មើនឹង ៨៥៤កេស និងម៉ាស៊ីនជំនួយអុកស៊ីសែនចំនួន ១២គ្រឿង ដែលជាជំនួយមនុស្សធម៌ របស់“មូលនិធិចែករំលែកសង្គ្រោះជីវិតសកល (Global Life Sharing)” នៃសាធារណរដ្ឋកូរ៉េ ប្រគល់ជូនដល់មន្ទីរពេទ្យបង្អែកត្បូងឃ្មុំ-សួង និងមន្ទីរពេទ្យបង្អែកស្រុកអូររាំងឪ ខេត្តត្បូងឃុំ ព្រមទាំងមន្ទីរពេទ្យបង្អែកស្រុកកំពង់សៀម ស្រុកកោះសូទិន ស្រុកជើងព្រៃ ស្រុកកងមាស និងស្រុកព្រៃឈរ ខេត្តកំពង់ចាមសម្រាប់ប្រើប្រាស់សំដៅរួមចំណែកដល់ការអភិវឌ្ឍក្នុងវិស័យសុខាភិបាល ដើម្បីលើកកម្ពស់សុខមាលភាពរបស់ប្រជា-ពលរ ដ្ឋ ឱ្យកាន់តែប្រសើរឡើង។

កានាំយកអំណោយនាពេលនេះ ធ្វើឡើងក្នុងឱកាសនៃការចុះសំណាលសំណាលជាមួយអង្គបោះឆ្នោត នៅស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ នាថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥។

ពិធីប្រគល់-ទទួលអំណោយមនុស្សធម៌របស់ព្រឹទ្ធសភានេះបានប្រព្រឹត្តទៅនៅតាមបណ្តាមន្ទីរពេទ្យបង្អែកក្រុង ស្រុក នៃខេត្តត្បូងឃ្មុំ និងខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ ខេត្ត ក្រុង ស្រុក មន្ត្រីសុខាភិបាលខេត្តនិងតំណាង “មូលនិធិចែករំលែកសង្គ្រោះជីវិតសកល” នៃសាធារណរដ្ឋកូរ៉េ។

មានប្រសាសន៍សំណេះសំណាលនាឱកាសនោះ លោក អ៊ុច បូ ររិទ្ធអនុប្រធានទី១ ព្រឹទ្ធសភា បានពាំនាំនូវការផ្តាំផ្ញើការសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនចំពោះថ្នាក់ដឹកនាំខេត្ត ក្រុង ស្រុក និងក្រុមគ្រូពេទ្យព្រមទាំងប្រជាពលរដ្ឋទាំងអស់នៃខេត្តត្បូងឃ្មុំ និងខេត្តកំពង់ចាម។

លោកអនុប្រធានទី១ព្រឹទ្ធសភា បានមានប្រសាសន៍បន្ថែមថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ អាទិភាពចម្បងចំនួនពីរ គឺ“ការរួមប្រាស្រ័យឱ្យកាន់តែជិតស្និទ្ធជាមួយអង្គបោះឆ្នោត” និង “ការអនុវត្តការទូតសភា” ត្រូវបានកំណត់សម្រាប់ព្រឹទ្ឋសភា នីតិកាលទី៥។
នៅក្នុងស្មារតីនេះ ព្រឹទ្ធសភាបាននិងកំពុងជំរុញ និងលើកកម្ពស់ការរួមប្រាស្រ័យជាមួយអង្គបោះឆ្នោត និងពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ជាមួយស្ថាប័ននីតិប្បញ្ញត្តិនៃបណ្តាប្រទេសជាមិត្ត ដើម្បីសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍនៅក្នុងតំបន់ និងពិភពលោក។ ជាការគួរឱ្យកត់សម្គាល់ ក្រោមកិច្ចសម្របសម្រួលរបស់ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ ព្រឹទ្ធសភា ជាមួយ “មូលនិធិចែករំលែកសង្គ្រោះជីវិតសកល (Global Life Sharing)”ព្រឹទ្ធសភាកម្ពុជាបានទទួលនិងនាំយកអំណោយមនុស្សធម៌ មកផ្តល់ជូនមន្ទីរពេទ្យបង្អែកតាមបណ្តាក្រុង ស្រុក នៃខេត្តត្បូងឃ្មុំ និងខេត្ត កំពង់ចាម និងកន្លងមក បានផ្តល់ជូនដល់រដ្ឋបាលខេត្ត និងមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ ព្រៃវែង ស្វាយរៀង កណ្តាល បាត់ដំបង ពោធិ៍សាត់ បន្ទាយមានជ័យ និងខេត្តព្រះសីហនុ។

ជាមួយនឹងការថ្លែងអំណរគុណចំពោះទឹកចិត្តមនុស្សធម៌ដ៏ថ្លៃថ្លារបស់ “ មូលនិធិចែករំលែកសង្គ្រោះជីវិតសកល” លោក អ៊ុច បូររិទ្ធ អនុប្រធានទី១ព្រឹទ្ធសភា បានបញ្ជាក់ថា កាយវិការដ៏ល្អប្រពៃនេះគឺបានឆ្លុះបញ្ចាំងឱ្យឃើញនូវចំណងមិត្តភាពជិតស្និទ្ធរវាងរដ្ឋាភិបាលនិងប្រជាជន នៃប្រទេសទាំងពីរកម្ពុជា-សាធារណកូរ៉េ ដែលត្រូវបានពូនជ្រុំដោយ សម្តេចតេជោ ហ៊ុន សែនសហស្ថាបនិករួមជាមួយលោក គីម យ៉ុងសាម អតីតប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងការផ្សាភ្ជាប់ឡើងវិញនូវទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ កាលពីឆ្នាំ១៩៩៦។

អនុប្រធានទី១ព្រឹទ្ធសភា បានអំពាវនាវដល់រដ្ឋបាលក្រុង ស្រុក និងក្រុមគ្រូពេទ្យ សូមប្រើប្រាស់អំណោយមនុស្សធម៌ទាំងនេះប្រកបដោយតម្លាភាព សមភាព និងសមធម៌ សំដៅលើកកម្ពស់សុខមាលភាពរបស់ប្រជា-ពលរដ្ឋឱ្យកាន់តែប្រសើរឡើងថែមទៀត ដើម្បីចូលរួមអភិវឌ្ឍប្រទេសជាតិ។

ក្នុងនាមមន្ត្រី សុខាភិបាលនៃមន្ទីរពេទ្យបង្អែកខេត្ត លោកប្រធានមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ និងខេត្តកំពង់ចាម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក អ៊ុច បូររិទ្ធ អនុប្រធានទី១, លោក ម៉ម ប៊ុននាងប្រធានគណៈកម្មការទី១០ ព្រឹទ្ធសភា និងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ព្រមទាំង ”មូលនិធិចែករំលែកសង្គ្រោះ ជីវិតសកល” ចំពោះការផ្តល់ជូននូវ អំណោយដ៏ថ្លៃថ្លាអស់ទាំងនេះ និងសន្យាប្រើប្រាស់ឱ្យចំទិសដៅ ត្រឹមត្រូវ និងឱ្យបានទៅដល់ដៃប្រជាពលរដ្ឋ ក្រី ក្រ និងងាយរងគ្រោះ៕