* ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមានពីចំណុចខ្សោយសុវត្ថិភាពនៅក្នុងកម្មវិធី Telegram សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android និងជំរុញឱ្យធ្វើបច្ចុប្បន្នភាពកម្មវិធីជាបន្ទាន់
* កម្ពុជាធ្វើជាម្ចាស់ផ្ទះវេទិកាអន្តរជាតិ Black Swan Summit 2026 ដោយប្រមូលផ្តុំអ្នកជំនាញពីអាស៊ាន និងពិភពលោក
* មេដឹកនាំកំពូលអ៉ីរ៉ង់ ព្រមានអាមេរិកនិងអ៉ីស្រាអែលប្រឆាំងនឹងការវាយប្រហារថ្មី ក្រោយការគំរាមងពីលោក ត្រាំ និងលោក ណេតាន់យ៉ាហ៊ូ
* កូរ៉េខាងជើង ប្រកាសពីការធ្វើតេស្តក្បាលគ្រាប់បែកចង្កោមបំពាក់លើមីស៉ីល
* មនុស្សរាប់សែននាក់ បន្តធ្វើបាតុកម្មនៅប្រទេសបារាំង ខណៈការតវ៉ារីករាលដាលពាសពេញទ្វីបអឺរ៉ុប
* លោក ត្រាំ ថាបេក្ខជនប្រធានាធិបតីប្រេស៉ីលចាញ់ឆ្នោត ដែលភៀសខ្លួនចេញពីប្រទេស អាចស្នាក់នៅសហរដ្ឋអាមេរិកដល់ពេលណាក៏បាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា២០២៦-២០២៧
* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

កម្លាំងអគ្គស្នងការនគរបាលជាតិ បើកប្រតិបត្តិការបង្រ្កាបទីតាំងអនឡាញខុសច្បាប់ នៅអគារមេគង្គ៧៤ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ឃាត់ខ្លួនជនបរទេស២៥៨នាក់

08-03-2025 16:13

(មណ្ឌលគិរី)៖ កម្លាំងនគរបាល នៃអគ្គស្នងការដ្ឋាននគរបាលជាតិ សហការជាមួយកម្លាំងនគរបាលខេត្តមណ្ឌលគិរី ក្រោមការបញ្ជារបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានបើកប្រតិបត្តិការបង្រ្កាបនៅអគារមេគង្គ៧៤ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី អនឡាញខុសច្បាប់ ហើយធ្វើការឃាត់ខ្លួនជនបរទេស២៥៨នាក់។

យោងតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៥ បានបញ្ជាក់ថា ប្រតិបត្តិការទ្រង់ទ្រាយធំ បង្ក្រាបបទល្មើសអនឡាញមួយនេះ បានធ្វើឡើងកាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥ ក្រោយទទួលព័ត៌មាន និងសេចក្តីរាយការណ៍ដែលផ្ញើចូល Page Facebook របស់ក្រសួងមហាផ្ទៃ។

របាយការណ៍បានបង្ហាញលទ្ធផលពីលទ្ធផលបង្ក្រាប ដោយរកឃើញជនបរទេសកំពុងស្នាក់នៅ និងធ្វើការសរុប២៥៨នាក់ ស្មើ ០៤សញ្ជាតិ (ចិន២៤៧នាក់, មីយ៉ាន់ម៉ា៩នាក់, ម៉ាឡេស៊ីម្នាក់ និងវៀតណាមម្នាក់)។

ក្រោយការចុះបង្ក្រាប កម្លាំងនគរបាលជំនាញបានជនសង្ស័យ១៤នាក់ (ចិន ០៧នាក់ និងមីយ៉ាន់ម៉ា ០៧នាក់) ដែលមានសញ្ញាណពាក់ព័ន្ធប្រព្រឹត្តសកម្មភាពប្រើអំពើហិង្សា និងបង្ខំអោយធ្វើការ

សម្រាប់វិធានការបន្ត, កម្លាំងនគរបាលបានបញ្ជូនជនសង្ស័យ១៤នាក់ (ចិន០៧នាក់ និងមីយ៉ាន់ម៉ា០៧នាក់) និងជនរងគ្រោះជនជាតិចិន ម្នាក់ ទៅស្នងការដ្ឋានខេត្តមណ្ឌលគីរី ដើម្បីសាកសួរ នាំបន្ត។

សម្រាប់ជនបរទេសចំនួន២៤៣នាក់ (ចិន ២៣៩នាក់, មីយ៉ាន់ម៉ា០២នាក់ ម៉ាឡេស៊ី ០១នាក់ វៀតណាម ០១នាក់) ត្រូវបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីបន្តនីតិវិធី ។