* ទឹកចិត្ដអ្នកម្ដាយ! សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ចាត់តំណាងនាំយកអំណោយ និងនិមន្ដសម្ដេចព្រះឧត្ដមវង្សា បណ្ឌិត គូ សុភាព សម្ដែងធម៌ទេសនាបំភ្លឺផ្លូវចិត្ដ ដល់ជនមានពិការភាពនៃសមាគមតន្ដ្រីសំនៀងជនពិការ
* សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្រាបបង្គំទូលថ្វាយនូវសារលិខិតថ្វាយ ព្រះមហាក្សត្រនៃកម្ពុជា នៅក្នុងឱកាសនៃព្រះរាជពិធី ដ៏មហានក្ខត្តឫក្សឧត្តុង្គឧត្តម នៃព្រះរាជពិធីគ្រងព្រះបរមសិរីរាជសម្បត្តិ
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ការគ្រប់គ្រងការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង មិនមែនជាការរារាំងការធ្វើធុរកិច្ចទេ តែវាជាការកសាងទីផ្សារដែលអាចទុកចិត្តបាន មានព្រំដែនច្បាស់លាស់ មានក្រមសីលធម៌ និងគោរពច្បាប់
* អត្ថបទសំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសសម្ដេចបានអញ្ជើញជួបសំណេះសំណាលជាមួយសិស្សនិន្ទេស A នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ នាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦រួមមាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចោទសួរក្រុមប្រឆាំងក្រៅប្រទេស៖ ហេតុអ្វីស្ងាត់ជ្រាបដូចចោរលួចសេះ ពេលព័ត៌មានថៃទម្លាយថាពលរដ្ឋថៃ ៦៦គ្រួសារ បាត់បង់ការចូលមកធ្វើចម្ការលើដីខ្មែរ ១៣៨ហិកតា?
* រដ្ឋាភិបាលកម្ពុជា ពិចារណាបន្ថែមម៉ោងសិក្សាសម្រាប់សាលារដ្ឋពី ៤ម៉ោង ទៅ៦ម៉ោងក្នុងមួយថ្ងៃ ដើម្បីធានាប្រសិទ្ធភាពការអប់រំ, អក្សរសាស្ត្រខ្មែរ និងគណិតវិទ្យា ជាមុខវិជ្ជាអាទិភាព
* ការវាយតម្លៃរបស់មន្ទីរបញ្ចកោណ៖ សហរដ្ឋអាមេរិកចំណាយអស់ ៤៧ពាន់លានដុល្លារក្នុងសង្រ្គាមជាមួយអ៉ីរ៉ង់
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្តាំផ្ញើដល់សិស្សទើបជាប់បាក់ឌុប ត្រូវគិតលើរឿង៣ រួមមាន៖ សុខភាព ចំណេះដឹងបំណិន និងការងារ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្តល់ដំបូន្មានដល់សិស្សឱ្យជ្រើសរើសជំនាញសិក្សាមួយដែលមានភាពច្បាស់លាស់ កុំរៀនបានមួយឆ្នាំពីរ ក៏បោះបង់។ ជំនាញអ្វីក៏សំខាន់ដែរ តែត្រូវច្បាស់។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រំលឹកពីការលួចស្តាប់ឮការផ្តាំផ្ញើរបស់សម្តេចតេជោ ឱ្យគេជួយមើលថែ បើសម្តេចមានគ្រោះថ្នាក់ដល់ជីវិត។ សម្តេចបានរំលឹកថា ពេលនោះអាយុ ១២ឆ្នាំ អ្វីដែលគិតនោះ តើត្រូវរស់បែបណា បើអត់ពីឪពុកម្តាយ?
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា សាលារៀនរបស់រដ្ឋមានតែស្តង់ដារគុណភាពតែមួយ និងមានគំរូតែមួយ ទាំងនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត។ បើតាមសម្តេចមនាយករដ្ឋមន្ត្រី សម្តេចបានបែងចែកការសាងសង់អគារសិក្សាជា៣កម្រិត។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ពង្រឹងការអប់រំ គឺពង្រឹងពីកម្រិតមូលដ្ឋានមក ជាពិសេសការបណ្តុះបណ្តាលរក្សាពេល១២ឆ្នាំនៅកម្រិតចំណេះដឹងទូទៅ គឺសំខាន់ណាស់។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា សម្តេចមិនមានទម្លាប់មើលតែរបាយការណ៍នោះទេ គឺត្រូវចុះផ្ទាល់ ឬជួបផ្ទាល់
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអបអរសាទរជាមួយសិស្សទាំងជាង ១២ម៉ឺននាក់ ដែលបានប្រលងជាប់បាក់ឌុប ដោយជោគជ័យ។
* ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះសំណាល ជាមួយសិស្សនិទ្ទេស A, ឆ្នាំនេះសម្តេចជួបសិស្សនិទ្ទេស A ពីរលើក
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

សកម្មជន CNRP ចេញមុខប្រឆាំងនឹង ប្រធានមូលនិធិសង្គ្រោះជាតិ ប្រចាំសហរដ្ឋអាមេរិក ដែលគាំទ្រកូនស្រីលោក កឹម សុខា រិះគន់លោក សម រង្ស៉ី (Video inside)

29-10-2016 17:51

(ភ្នំពេញ)៖ លោក ឈុំ សេរីសុខុម ជាសកម្មជនគណបក្សសង្រ្គោះជាតិ នៅសហរដ្ឋអាមេរិក បានចេញមុខប្រឆាំងនឹងលោក ទូច វិបុល ប្រធានមូលនិធិសង្គ្រោះជាតិ ប្រចាំសហរដ្ឋអាមេរិក ដែលបានចេញមុខគាំទ្រ កូនស្រីរបស់លោក កឹម សុខា ហើយរិះគន់លោក សម រង្ស៉ី នាពេលថ្មីៗនេះ។

សកម្មជនគណបក្សសង្រ្គោះជាតិ ដែលមានជំហរគាំទ្រលើលោក សម រង្ស៊ី រូបនោះ បានចោទប្រកាន់ថា លោក ទូច វិបុល ដែលគ្រប់គ្រង់មូលនិធិ គណបក្ស សង្រ្គោះជាតិ នៅសហរដ្ឋអាមេរិកថា គាំទ្រដល់ការរិះគន់របស់កញ្ញា កឹម មនោវិទ្យា ទៅលើប្រធានគណបក្សខ្លួនឯង។

ថ្លែងតាមរយៈវីដែអូឃ្លីប ដែលបង្ហោះនៅលើបណ្តាញសង្គម Facebook នាថ្មីៗនេះលោក ឈុំ សេរីសុខុម បានសរសេរថា «សព្វថ្ងៃដែលអស់លោកធ្វើការដើម្បី សមាគម ឬក៏មូលនិធិ យើងខ្ញុំទាំងអស់គ្នា តែងតែប្រមូលមនុស្សឱ្យទៅជួយគាំទ្រអ្វីដែលលោកធ្វើដើម្បីជាតិ ធ្វើការបង្រួបបង្រួម ប៉ុន្តែចុងបញ្ចប់ លោកបានចេញ Article វាយប្រហារលោក សម រង្ស៊ី ថែមទៀត កំសាក គ្មានក្លាហាន និងទទួលខុសត្រូវ»។

ជាមួយការចែកចាយនូវព័ត៌មាន ស្តីពីការរិះគន់របស់កញ្ញា កឹម មនោវិទ្យា ទៅលើ លោក សម រង្ស៊ី នៅលើបណ្តាញសង្គម Facebook កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៦នោះ លោក ទូច វិបុល បានសរសេរសារនយោបាយមួយ ដោយគាំទ្រ និងកោតសរសើរនូវការរិះគន់នេះ។ លោកថាយុវជនត្រូវហ៊ានរិះគន់អ្នកនយោបាយ ហើយថា ការរិះគន់នេះ មិនគួរត្រូវបានចោទប្រកាន់ថាក្បត់នោះទេ។

លោក ទូច វិបុល ដែលជាប្រធានអង្គការសម្ព័ន្ធមិត្តខ្មែរ-អាមេរិកាំងដែរនោះ បានសរសេរថា «ការបញ្ចេញយោបល់នេះ គឺជាការលើកកម្ពស់គុណភាព អ្នកនយោបាយនានា ឲ្យហ៊ានទទួលខុសត្រូវចំពោះការសម្រេចចិត្តរបស់ខ្លួន។ ម្យ៉ាងវិញទៀត ការរិះគន់ទៅលើអ្នកនយោបាយណាម្នាក់ មិនមែនមានន័យថា ជាការក្បត់ជាតិ ឬក្បត់បក្ស ឬធ្វើឲ្យបែកបាក់សាមគ្គីផ្ទៃក្នុងបក្ស ឬសាមគ្គីជាតិនោះទេ»។

សូមស្តាប់សាររបស់ ឈុម សេរីសុខុម ថ្លែងប្រឆាំងលោក ទូច វិបុល៖