* ក្រុមហ៊ុនអាកាសចរណ៍ SCAT Airlines សហការជាមួយ Selfie Travel បើកជើងហោះហើរត្រង់ពីកាហ្សាក់ស្ថានមកកម្ពុជាឡើងវិញ
* កម្ពុជា និងថៃ ឈានដល់ការឯកភាពលើវិធានការកសាងទំនុកចិត្ត ក្នុងកិច្ចប្រជុំផ្សះផ្សានៅទីក្រុងឡាអេ
* គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ បញ្ចប់កិច្ចប្រជុំលើកទី២ ជាមួយភាគីកម្ពុជា និងថៃ, ជុំទី៣ នឹងធ្វើនៅថ្ងៃ២៤-២៧ វិច្ឆិកាខាងមុខ ប្រទេសម៉ាឡេស៊ី
* លោក ហ្សេលេនស្គី ថា អាមេរិកបានបន្តចែករំលែកព័ត៌មានស៊ើបការណ៍សម្ងាត់ដល់អ៊ុយក្រែនឡើងវិញ ក្រោយផ្អាកមួយរយៈខ្លី
* បារាំង រងការខូចខាតយ៉ាងធ្ងន់ធ្ងរពីកុបកម្មដ៏ហិង្សា មនុស្សជាង ២,០០០ នាក់ត្រូវចាប់ខ្លួន និងប៉ូលិសជាង ៦០០ នាក់រងរបួស
* មនុស្សយ៉ាងហោច ១៧ នាក់ស្លាប់ និងរាប់សិបនាក់របួស ក្នុងហេតុការណ៍រត់ជាន់គ្នានៅពិធីបុណ្យសាសនាក្នុងប្រទេសឥណ្ឌា
* ប្រមុខការទូតអាមេរិក អះអាងថា លោក ត្រាំ ផ្អាកទណ្ឌកម្មថ្មីលើរុស្ស៊ីរយៈពេល៦០ថ្ងៃ ដើម្បីវិភាគផលប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក
* ក្រុមហ៊ុនទេសចរណ៍កាហ្សាក់ស្ថាន បង្ហាញបំណងរៀបចំផ្តល់សេវាដឹកជញ្ជូនភ្ញៀវទេសចរ តាមជើងហោះហើររវាងរដ្ឋធានីអាស្ដាណា និងទីក្រុងព្រះសីហនុឡើងវិញ
* មេក្រុមហ៊ុនផលិតភាពយន្តរបស់កាហ្សាក់ស្ថាន ចាត់ទុកស្នាមញញឹម ប្រកបដោយភាពរាក់ទាក់ និងចេះជួយយកអាសារគ្នារបស់ប្រជាជនកម្ពុជា គឺជាការចងចាំល្អៗអំពីកម្ពុជា
* សម្តេចប៉ាប ចាកចេញពីមន្ទីរពេទ្យ ត្រឡប់ទៅបុរីវ៉ាទីកង់វិញ ក្រោយវះកាត់មហារីកសួត
* នាយករដ្ឋមន្ត្រីបារាំង៖ មនុស្ស ១២០០នាក់ត្រូវបានចាប់ខ្លួន និងប៉ូលិស១៥០នាក់រងរបួស អំឡុងបាតុកម្មទូទាំងប្រទេស
* សម្តេចតេជោ ហ៊ុន សែន៖ «ឆ្កែបានជិះរទេះ»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍
* បារាំង៖ ប៉ូលិសប៉ះទង្គិចជាមួយក្រុមអ្នកតវ៉ា ខណៈបាតុកម្មរាលដាលដល់បញ្ហាចំណាយ ក្នុងជីវភាពប្រចាំថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍ វិលត្រឡប់វិញទាំងយប់
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ព្រះចៅអធិការវត្ត «រតនៈអម្ពវ័ន» នៅស្រុកកោះសូទិន ខេត្តកំពង់ចាម បិណ្ឌបាតសប្បុរសជនជួយកសាងដំបូលកុដិ ដែលកំពុងខ្វះខាត

10-04-2025 21:51

(កំពង់ចាម)៖ វត្តរតនៈអម្ពវ័ន ហៅវត្តដំណាក់ស្វាយ ស្ថិតនៅភូមិដំណាក់ស្វាយ ឃុំល្វេ ស្រុកកោះសូទិន ខេត្តកំពង់ចាម កំពុងខ្វះខាតបច្ច័យសម្រាប់កសាង ដំបូលកុដិ និងសូមបិណ្ឌបាតសប្បុរសជន​ជួយកសាងបង្ហើយ។

មានសង្ឃដីការបិណ្ឌបាតតាមរយៈអង្គភាពព័ត៌មាន Fresh News នាថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥នេះ ព្រះចៅអធិការវត្ត មានសង្ឃដីការបញ្ជាក់ថា « ខ្ញុំព្រះករុណាអាត្មាភាព ព្រះចៅអធិការ លោកអាចារ្យ គណៈកម្មការ វត្តរតនអម្ពវ័ន ដំណាក់ស្វាយ អាត្មាភាព សូមចម្រើនពរ ដល់ញាតិញោម ពុទ្ធបរិស័ទជិតឆ្ងាយ ឲ្យបានជ្រាបជាដំណឹងថា ក្នុងវត្តកំពុងតែដំណើរការសាងសង់ នូវដំបូលកុដិ ដោយសារមានការខ្វះខាត​បច្ច័យច្រើន សព្វថ្ងៃនេះ វត្តរតនអម្ពវ័ន ដំណាក់ស្វាយ កំពុងតែមានការខ្វះ ខាតបច្ច័យសម្រាប់ជាវ ដែកធ្វើថ្មោង ជាវដែកធ្វើដៃរណែង ជាវក្បឿង នឹងឲឈូរជាងជាដើម»។

អាត្មាភាពសូម អំពាវនាវដល់ ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និងសប្បុរសជន ពុទ្ធបរិស័ទ ញាតិញោម ជិតឆ្ងាយក្នុងនិងក្រៅប្រទេស ទាំងអស់សុទ្ធសឹងតែជាអ្នកមានសទ្ធាក្នុងព្រះពុទ្ធសាសនា សូម ចូលរួមជាបច្ច័យ ឬគ្រឿងសម្ភារៈសាងសង់នូវដំបូលកុដិ ទៅតាមកម្លាំងសទ្ធាជ្រះថ្លារៀងៗខ្លួន ដើម្បីបានដំណើរការសាងសង់ បន្តទៀតឲ្យរួចជាស្ថាពរ ។

អាស្រ័យដូចបានជម្រាបដំណឹងខាងលើសូមញាតិញោមពុទ្ធបរិស័ទគ្រប់មជ្ឈដ្ឋាន ដែលបានអញ្ជើញមកក្នុង កម្មវិធីឆេងម៉េងបង្សុកូលជូនដូនតាមេត្តាចូលរួមចំណែកតាមសទ្ធារៀងៗខ្លួន មួយដើមក្តី ពីរដើមក្តី តាមសទ្ធារបស់ ញោមញាតិពុទ្ធបរិស័ទទាំងអស់គ្នា។ អាត្មាភាពសូមប្រសិទ្ធពរជ័យ សិរីមង្គល ដល់ញាតិញោម ពុទ្ធបរិស័ទ្ធទាំងអស់ ជួបតែពុទ្ធពរទាំងឡាយ៤ ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លៀតឡើយ។

គម្រោងសាងសង់ ដំបូលកុដិ មាន ក្បឿង ១ការ៉េ តម្លៃ១៦$, ដែកផ្លោង ១ដើម តម្លៃ១៥$ , ដែកដៃរណែង ១ដើម តម្លៃ៥$ , ថ្នាំលាបដែក ១ធុង តម្លៃ១៣០$ ទំនាក់ទំនងតាមរយៈ ចៅអធិការវត្ត 0714040212 087878793 អាចារ្យ 097 44 90 626 គណៈកម្មការ 097 40011 31 សូមអរព្រះគុណនិងអរព្រះគុណ៕