* គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ បញ្ចប់កិច្ចប្រជុំលើកទី២ ជាមួយភាគីកម្ពុជា និងថៃ, ជុំទី៣ នឹងធ្វើនៅថ្ងៃ២៤-២៧ វិច្ឆិកាខាងមុខ ប្រទេសម៉ាឡេស៊ី
* លោក ហ្សេលេនស្គី ថា អាមេរិកបានបន្តចែករំលែកព័ត៌មានស៊ើបការណ៍សម្ងាត់ដល់អ៊ុយក្រែនឡើងវិញ ក្រោយផ្អាកមួយរយៈខ្លី
* បារាំង រងការខូចខាតយ៉ាងធ្ងន់ធ្ងរពីកុបកម្មដ៏ហិង្សា មនុស្សជាង ២,០០០ នាក់ត្រូវចាប់ខ្លួន និងប៉ូលិសជាង ៦០០ នាក់រងរបួស
* មនុស្សយ៉ាងហោច ១៧ នាក់ស្លាប់ និងរាប់សិបនាក់របួស ក្នុងហេតុការណ៍រត់ជាន់គ្នានៅពិធីបុណ្យសាសនាក្នុងប្រទេសឥណ្ឌា
* ប្រមុខការទូតអាមេរិក អះអាងថា លោក ត្រាំ ផ្អាកទណ្ឌកម្មថ្មីលើរុស្ស៊ីរយៈពេល៦០ថ្ងៃ ដើម្បីវិភាគផលប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក
* ក្រុមហ៊ុនទេសចរណ៍កាហ្សាក់ស្ថាន បង្ហាញបំណងរៀបចំផ្តល់សេវាដឹកជញ្ជូនភ្ញៀវទេសចរ តាមជើងហោះហើររវាងរដ្ឋធានីអាស្ដាណា និងទីក្រុងព្រះសីហនុឡើងវិញ
* មេក្រុមហ៊ុនផលិតភាពយន្តរបស់កាហ្សាក់ស្ថាន ចាត់ទុកស្នាមញញឹម ប្រកបដោយភាពរាក់ទាក់ និងចេះជួយយកអាសារគ្នារបស់ប្រជាជនកម្ពុជា គឺជាការចងចាំល្អៗអំពីកម្ពុជា
* សម្តេចប៉ាប ចាកចេញពីមន្ទីរពេទ្យ ត្រឡប់ទៅបុរីវ៉ាទីកង់វិញ ក្រោយវះកាត់មហារីកសួត
* នាយករដ្ឋមន្ត្រីបារាំង៖ មនុស្ស ១២០០នាក់ត្រូវបានចាប់ខ្លួន និងប៉ូលិស១៥០នាក់រងរបួស អំឡុងបាតុកម្មទូទាំងប្រទេស
* សម្តេចតេជោ ហ៊ុន សែន៖ «ឆ្កែបានជិះរទេះ»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍
* បារាំង៖ ប៉ូលិសប៉ះទង្គិចជាមួយក្រុមអ្នកតវ៉ា ខណៈបាតុកម្មរាលដាលដល់បញ្ហាចំណាយ ក្នុងជីវភាពប្រចាំថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍ វិលត្រឡប់វិញទាំងយប់
* មុនត្រឡប់មកកម្ពុជាវិញ សម្តេចមហាបវរធិបតី ឆ្លៀតជួបប្រធានក្រុមហ៊ុនផលិតភាពយន្ត និងក្រុមហ៊ុនទេសចរណ៍របស់កាហ្សាក់ស្ថាន
* ប្រធានាធិបតីកាហ្សាក់ស្ថាន ចង់បង្កើតជើងហោះហើរត្រង់រវាងកាហ្សាក់ស្ថាន និងកម្ពុជា
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

អភិបាលខេត្តកំពង់ចាម ដឹកនាំមន្ត្រីរាជការប្រារព្ធពិធីបង្សុកូល និងពូនភ្នំខ្សាច់នៅវត្តជ័យគីរី ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

14-04-2025 13:17

(កំពង់ចាម)៖ នៅព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥នេះ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានដឹកនាំមន្ត្រីរាជការ ប្រារព្ធពិធីបង្សុកូល និងពូនភ្នំខ្សាច់ នៅវត្តជ័យគីរី ហៅវត្តហាន់ជ័យ ស្ថិតក្នុងស្រុកកំពង់សៀម ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្ពស័ក ព.ស ២៥៦៩។

បើតាមលោកតាអាចារ្យ នៅវត្តជ័យគីរី បានឱ្យដឹងថា ការពូនភ្នំខ្សាច់នេះ បុរាណបណ្ឌិតយើងបានពន្យល់ថា គឺជាការរំឭកដល់ព្រះចូឡាមណីចេតិយដែលសំដៅទៅលើការរំឭកដល់ព្រះកេសា និងព្រះសារីរិកធាតុនៃព្រះសម្មាសម្ពុទ្ធ។ ការរំឭកដល់ព្រះសារីរិកធាតុ គឺដូចជាការរំឭកដល់តួអង្គផ្ទាល់នៃព្រះសម្មាសម្ពុទ្ធ ដែលព្រះអង្គមានគុណជាអនេកប្បការចំពោះសត្វលោក ពោលគឺគុណទាំងបីរួមមាន បញ្ញាគុណ ករុណាគុណ និងវិសុទ្ធគុណ។

ការរំឭកដល់គុណព្រះពុទ្ធនេះហើយ ដែលធ្វើឱ្យយើងកើតចិត្តជ្រះថ្លាចំពោះព្រះអង្គ ដែលជាហេតុនាំឱ្យកើតកុសលផលបុណ្យ។ ម្យ៉ាងទៀត ដោយអំណាចនៃការពូនភ្នំខ្សាច់ ឧបកិច្ចដល់ព្រះចូឡាមណីចេតិយនេះ ក៏អាចឱ្យអ្នកទាំងឡាយដែលចូលរួមពូននោះ សុំអធ្យាស្រ័យដល់ពពួកសត្វ និងមនុស្ស ព្រមទាំងទេវតាទាំងពួង ក្នុងចក្រវាឡទាំងមូលឱ្យលើកលែង និងអហោសកម្មដល់ខ្លួនដែលធ្លាប់ប្រព្រឹត្តនូវអំពើជាអកុសល ដល់សត្វលោកទាំងនោះក្នុងអតីតជាតិដោយអចេតនាណាមួយផងដែរ៕