* គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ បញ្ចប់កិច្ចប្រជុំលើកទី២ ជាមួយភាគីកម្ពុជា និងថៃ, ជុំទី៣ នឹងធ្វើនៅថ្ងៃ២៤-២៧ វិច្ឆិកាខាងមុខ ប្រទេសម៉ាឡេស៊ី
* លោក ហ្សេលេនស្គី ថា អាមេរិកបានបន្តចែករំលែកព័ត៌មានស៊ើបការណ៍សម្ងាត់ដល់អ៊ុយក្រែនឡើងវិញ ក្រោយផ្អាកមួយរយៈខ្លី
* បារាំង រងការខូចខាតយ៉ាងធ្ងន់ធ្ងរពីកុបកម្មដ៏ហិង្សា មនុស្សជាង ២,០០០ នាក់ត្រូវចាប់ខ្លួន និងប៉ូលិសជាង ៦០០ នាក់រងរបួស
* មនុស្សយ៉ាងហោច ១៧ នាក់ស្លាប់ និងរាប់សិបនាក់របួស ក្នុងហេតុការណ៍រត់ជាន់គ្នានៅពិធីបុណ្យសាសនាក្នុងប្រទេសឥណ្ឌា
* ប្រមុខការទូតអាមេរិក អះអាងថា លោក ត្រាំ ផ្អាកទណ្ឌកម្មថ្មីលើរុស្ស៊ីរយៈពេល៦០ថ្ងៃ ដើម្បីវិភាគផលប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក
* ក្រុមហ៊ុនទេសចរណ៍កាហ្សាក់ស្ថាន បង្ហាញបំណងរៀបចំផ្តល់សេវាដឹកជញ្ជូនភ្ញៀវទេសចរ តាមជើងហោះហើររវាងរដ្ឋធានីអាស្ដាណា និងទីក្រុងព្រះសីហនុឡើងវិញ
* មេក្រុមហ៊ុនផលិតភាពយន្តរបស់កាហ្សាក់ស្ថាន ចាត់ទុកស្នាមញញឹម ប្រកបដោយភាពរាក់ទាក់ និងចេះជួយយកអាសារគ្នារបស់ប្រជាជនកម្ពុជា គឺជាការចងចាំល្អៗអំពីកម្ពុជា
* សម្តេចប៉ាប ចាកចេញពីមន្ទីរពេទ្យ ត្រឡប់ទៅបុរីវ៉ាទីកង់វិញ ក្រោយវះកាត់មហារីកសួត
* នាយករដ្ឋមន្ត្រីបារាំង៖ មនុស្ស ១២០០នាក់ត្រូវបានចាប់ខ្លួន និងប៉ូលិស១៥០នាក់រងរបួស អំឡុងបាតុកម្មទូទាំងប្រទេស
* សម្តេចតេជោ ហ៊ុន សែន៖ «ឆ្កែបានជិះរទេះ»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍
* បារាំង៖ ប៉ូលិសប៉ះទង្គិចជាមួយក្រុមអ្នកតវ៉ា ខណៈបាតុកម្មរាលដាលដល់បញ្ហាចំណាយ ក្នុងជីវភាពប្រចាំថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍ វិលត្រឡប់វិញទាំងយប់
* មុនត្រឡប់មកកម្ពុជាវិញ សម្តេចមហាបវរធិបតី ឆ្លៀតជួបប្រធានក្រុមហ៊ុនផលិតភាពយន្ត និងក្រុមហ៊ុនទេសចរណ៍របស់កាហ្សាក់ស្ថាន
* ប្រធានាធិបតីកាហ្សាក់ស្ថាន ចង់បង្កើតជើងហោះហើរត្រង់រវាងកាហ្សាក់ស្ថាន និងកម្ពុជា
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ភ្ញៀវទេសចរ និងប្រជាពលរដ្ឋ រាប់ម៉ឺននាក់ ចូលរួមសង្ក្រាន្តវត្តបាកាន ក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ (Photos inside)

14-04-2025 22:59

(ពោធិ៍សាត់)៖ ក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានស្រុកបាកាន សហការជាមួយ រដ្ឋបាលស្រុកបាកាន ដឹកនាំដោយ លោកបណ្ឌិត ទី នរិន្ទ រដ្ឋលេខាធិការប្រចាំការ ក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានស្រុកបាកាន នាថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥ បានរៀបចំកម្មវិធីសង្ក្រាន្តវត្តបាកាន យ៉ាងអធិកអធម ដោយមានភ្ញៀវទេសចរ និងប្រជាពលរដ្ឋចូលរួម រាប់ម៉ឺននាក់ ដើម្បីអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ពស.២៥៦៨ គស.២០២៥។

ពិធីនេះត្រូវបានធ្វើឡើង នៅបរិវេណវត្តបាកាន ដែលស្ថិតក្នុងភូមិអូររំចេក ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់ ដោយបានការចូលរួមពី អ្នកតំណាងរាស្ត្រមណ្ឌលពោធិ៍សាត់ រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល ក្រុមការងារចុះជួយឃុំ អាជ្ញាធរស្រុក ឃុំ យុវជន និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

លោកបណ្ឌិត ទី ថានី អ្នកតំណាងរាស្ត្រមណ្ឌលពោធិ៍សាត់ និងអនុប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានស្រុកបាកាន បានឱ្យដឹងថា ព្រឹត្តិការណ៍សង្ក្រាន្តឆ្នាំនេះ យើងបានរៀបចំជាច្រើនកន្លែង តាមបណ្តាវិទ្យាល័យ វត្តអារាមទូទាំងស្រុក ហើយសម្រាប់វត្តបាកាននេះទៀតសោធ គឺជាព្រឹត្តិការណ៍ដ៏ធំមួយ ដោយមានរៀបចំកម្មវិធីកម្សាន្តសប្បាយ និងកម្មវិធីប្រឡងប្រណាំងជាច្រើន ដូចជាទាញព្រ័ត្រ, លោតបាវ, ឡើងសសរខ្លាញ់, រាំចង្វាក់តាលុង និងរាំវង់ធំទេវតា ដែលមានវត្តមានយុវជនគ្រប់ប្រព័ន្ធ ចូលរួមរាំប្រហែល ១,៥០០នាក់ និងល្បីរន្ធឺជាថ្មីម្តងទៀត។ លោកបណ្ឌិតបន្តថា ឆ្នាំមុនយើងក៏បានរៀបកម្មវិធីដែរ ដោយផ្ទុះការគាំទ្រ និងល្បីរន្ទឺ ជាមួយនឹងវត្តមានយុវជន៥០០នាក់ រាំចង្វាក់តាលុង ក្នុងកម្មវិធីសង្ក្រាន្តវត្តបាកាន ២០២៤។

លោក ទី ថានី បន្ថែមថា ការរៀបចំសង្ក្រាន្តវត្តបាកានឆ្នាំ២០២៥នេះ បានទទួលការគាំទ្រ ពីសំណាក់ លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ ព្រមទាំងរដ្ឋបាលខេត្ត រដ្ឋបាលស្រុក ដោយខិតខំធ្វើយ៉ាងណាបង្កលក្ខណៈសប្បាយៗ ជូនពុកម៉ែបងប្អូនប្រជាពលរដ្ឋ ជាពិសេសភ្ញៀវទេសចរជាតិ-អន្តរជាតិ ចូលមកទស្សនាកម្សាន្ត។

លោកបណ្ឌិត បានគូសបញ្ជាក់ថា ទោះបីជាយ៉ាងណាក៏ដោយ រាល់កម្មវិធីកម្សាន្តសប្បាយ ឬជួបជុំផ្សេងៗ អាចដំណើរការទៅបាន ដោយគ្មានភាពភ័យខ្លាច គឺដោយសារប្រទេសជាតិមានសុខសន្តិភាព ក្រោមម្លប់ដឹកនាំ របស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានព្រឹទ្ធសភានៃកម្ពុជា និងបន្តវេនដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ជាមួយគ្នានោះ លោកសូមយកឱ្យកាសនេះ ស្នើដល់គណៈបញ្ជាការឯកភាពស្រុក ឃុំ ត្រូវពង្រឹងកិច្ចការងារ ការពារសន្តិសុខ សុវត្ថិភាព​ និងសណ្ដាប់ធ្នាប់​សាធារណៈ ជូនពុកម៉ែបងប្អូនប្រជាពលរដ្ឋ ក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ និងត្រៀមកម្លាំងអន្តរាគមន៍ បង្ការ បង្ក្រាប និងទប់ស្កាត់ ក្មេងទំនើង ដែលអុកឡុកក្នុងភូមិសាស្ត្រទទួលខុសត្រូវរបស់ខ្លួន។

គួររំលឹកថា វត្តបាកានជាវត្តមួយ ដែលស្ថិតនៅប៉ែកបច្ចឹមនៃខេត្តពោធិ៍សាត់ បើចេញដំណើរពីពោធិ៍សាត់ទៅ មានចម្ងាយប្រហែល១៩គីឡូម៉ែត្រ។ ពីអតីតកាល វត្តនេះគេហៅថាវត្តបានការ ហេតុដែលគេហៅបែបនេះ មកពីប្រជាជន តែងបន់ស្រន់ពេលណា តែងទទួលបានជោគជ័យពេលនោះ។ វត្តនេះមានព្រះវិហារមួយ ដែលមានព្រះពុទ្ធរូបបែរមុខទៅទិសខាងលិច ហើយមានប្រាសាទតូចមួយនៅខាងកើតព្រះវិហារ ប្រាសាទនេះសង់ពីថ្មបាយក្រៀមលាយឡំដោយថ្មភួក។

វត្តបាកាន គឺជាវត្តល្បីមួយ ដែលមានប្រជាប្រិយបំផុត ទោះបីក្នុងកម្មវិធីណាក៏ដោយ ក៏បងប្អូនប្រជាពលរដ្ឋ តែងតែមកចូលរួមបន់ស្រន់ លេងកម្សាន្ត ដោយសារតែពួកគាត់មានជំនឿ និងមានទំនៀមទម្លាប់ពីដូនតាមក។ ដូច្នេះហើយទើប ក្នុងពិធីសង្ក្រាន្តវត្តបាកាន ឆ្នាំ២០២៥នេះ មានភ្ញៀវទេសចរ និងប្រជាពលរដ្ឋរាប់ម៉ឺនរាប់សែននាក់ បានមកចូលរួមអបអរសាទរ ក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ដែលរៀបចំដោយ ក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានស្រុកបាកាន និងរដ្ឋបាលស្រុកបាកាន៕