* ក្រុមហ៊ុនអាកាសចរណ៍ SCAT Airlines សហការជាមួយ Selfie Travel បើកជើងហោះហើរត្រង់ពីកាហ្សាក់ស្ថានមកកម្ពុជាឡើងវិញ
* កម្ពុជា និងថៃ ឈានដល់ការឯកភាពលើវិធានការកសាងទំនុកចិត្ត ក្នុងកិច្ចប្រជុំផ្សះផ្សានៅទីក្រុងឡាអេ
* គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ បញ្ចប់កិច្ចប្រជុំលើកទី២ ជាមួយភាគីកម្ពុជា និងថៃ, ជុំទី៣ នឹងធ្វើនៅថ្ងៃ២៤-២៧ វិច្ឆិកាខាងមុខ ប្រទេសម៉ាឡេស៊ី
* លោក ហ្សេលេនស្គី ថា អាមេរិកបានបន្តចែករំលែកព័ត៌មានស៊ើបការណ៍សម្ងាត់ដល់អ៊ុយក្រែនឡើងវិញ ក្រោយផ្អាកមួយរយៈខ្លី
* បារាំង រងការខូចខាតយ៉ាងធ្ងន់ធ្ងរពីកុបកម្មដ៏ហិង្សា មនុស្សជាង ២,០០០ នាក់ត្រូវចាប់ខ្លួន និងប៉ូលិសជាង ៦០០ នាក់រងរបួស
* មនុស្សយ៉ាងហោច ១៧ នាក់ស្លាប់ និងរាប់សិបនាក់របួស ក្នុងហេតុការណ៍រត់ជាន់គ្នានៅពិធីបុណ្យសាសនាក្នុងប្រទេសឥណ្ឌា
* ប្រមុខការទូតអាមេរិក អះអាងថា លោក ត្រាំ ផ្អាកទណ្ឌកម្មថ្មីលើរុស្ស៊ីរយៈពេល៦០ថ្ងៃ ដើម្បីវិភាគផលប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក
* ក្រុមហ៊ុនទេសចរណ៍កាហ្សាក់ស្ថាន បង្ហាញបំណងរៀបចំផ្តល់សេវាដឹកជញ្ជូនភ្ញៀវទេសចរ តាមជើងហោះហើររវាងរដ្ឋធានីអាស្ដាណា និងទីក្រុងព្រះសីហនុឡើងវិញ
* មេក្រុមហ៊ុនផលិតភាពយន្តរបស់កាហ្សាក់ស្ថាន ចាត់ទុកស្នាមញញឹម ប្រកបដោយភាពរាក់ទាក់ និងចេះជួយយកអាសារគ្នារបស់ប្រជាជនកម្ពុជា គឺជាការចងចាំល្អៗអំពីកម្ពុជា
* សម្តេចប៉ាប ចាកចេញពីមន្ទីរពេទ្យ ត្រឡប់ទៅបុរីវ៉ាទីកង់វិញ ក្រោយវះកាត់មហារីកសួត
* នាយករដ្ឋមន្ត្រីបារាំង៖ មនុស្ស ១២០០នាក់ត្រូវបានចាប់ខ្លួន និងប៉ូលិស១៥០នាក់រងរបួស អំឡុងបាតុកម្មទូទាំងប្រទេស
* សម្តេចតេជោ ហ៊ុន សែន៖ «ឆ្កែបានជិះរទេះ»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍
* បារាំង៖ ប៉ូលិសប៉ះទង្គិចជាមួយក្រុមអ្នកតវ៉ា ខណៈបាតុកម្មរាលដាលដល់បញ្ហាចំណាយ ក្នុងជីវភាពប្រចាំថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍ វិលត្រឡប់វិញទាំងយប់
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

នាយឧត្តមសេនីយ៍ បណ្ឌិត សឹង សំណាង ផ្តួចផ្តើមបុណ្យផ្កាប្រាក់ ប្រមូលបច្ច័យកសាងសាលាពុទ្ធិកសិក្សា និងមហាកុដិ នៅវត្តទួលខ្សាច់ ក្នុងស្រុករលាប្អៀរ

27-04-2025 21:43

(កំពង់ឆ្នាំង)៖ នាយឧត្តមសេនីយ៍ បណ្ឌិត សឹង សំណាង អគ្គមេបញ្ជាការរង​ នៃ​កង​​យោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងអាកាស និងលោកស្រី អ៊ូ សិទ្ធិរី បានផ្តួចផ្តើមរៀបចំពិធីបុណ្យផ្កាប្រាក់មហាសាមគ្គីដើម្បីកៀរគរបច្ច័យកសាងសាលាពុទ្ធិកសិក្សា និងមហាកុដិសម្រាប់សមណសិស្សគង់សិក្សារៀនសូត្រ នៅវត្តវាលុកថុល្លារាម ហៅវត្តទួលខ្សាច់ ស្ថិតនៅភូមិព្រៃពួច ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

ពិធីបុណ្យត្រូវបានធ្វើឡើងនាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពីសំណាក់មេបញ្ជាការរង នាយទាហាន នាយទាហានរង ពលទាហាននៃកងទ័ពជើងអាកាស អាជ្ញាធរស្រុក ភូមិ ឃុំ និង​សប្បុរសជន តាយាយ ជាពុទ្ធបរិស័ទ ចំណុះជើងវត្តយ៉ាងច្រើនកុះករ។

នាយឧត្តមសេនីយ៍បណ្ឌិត សឹង សំណាង និងភរិយា រួមជាមួយនាយទាហាន​កង​ទ័​ព​ជើងអាកាស តែងតែជួយឧបត្ថម្ភគាំទ្រការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានា​ជា​ច្រើននៅក្នុងវត្តវាលុកថុល្លារាម និងវត្តអារាមផ្សេងទៀតនៅ​ក្នុង​ខេត្ត​កំពង់ឆ្នាំង ស្របតាមការអំពាវនាវរបស់ព្រះសង្ឃ និងប្រជាពលរដ្ឋ ដែលប្រឈមការខ្វះខាត​ដូចជាអគារសិក្សាសម្រាប់សាមណសិស្ស និងសិស្សបានស្នាក់នៅ និងរៀនសូត្រ កុដិ សាលាឆាន់ជាដើម ទុកជាសម្បត្តិបិតិកភ័ណក្នុងវត្ត ដើម្បីទុកឱ្យកូនចៅជំនាន់​ក្រោយៗបានសិក្សាស្វែងយល់ និងបានដឹងស្គាល់ពីវប្បធម៌ប្រពៃណីជាតិ៕