* កម្ពុជា និងថៃ ឈានដល់ការឯកភាពលើវិធានការកសាងទំនុកចិត្ត ក្នុងកិច្ចប្រជុំផ្សះផ្សានៅទីក្រុងឡាអេ
* គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ បញ្ចប់កិច្ចប្រជុំលើកទី២ ជាមួយភាគីកម្ពុជា និងថៃ, ជុំទី៣ នឹងធ្វើនៅថ្ងៃ២៤-២៧ វិច្ឆិកាខាងមុខ ប្រទេសម៉ាឡេស៊ី
* លោក ហ្សេលេនស្គី ថា អាមេរិកបានបន្តចែករំលែកព័ត៌មានស៊ើបការណ៍សម្ងាត់ដល់អ៊ុយក្រែនឡើងវិញ ក្រោយផ្អាកមួយរយៈខ្លី
* បារាំង រងការខូចខាតយ៉ាងធ្ងន់ធ្ងរពីកុបកម្មដ៏ហិង្សា មនុស្សជាង ២,០០០ នាក់ត្រូវចាប់ខ្លួន និងប៉ូលិសជាង ៦០០ នាក់រងរបួស
* មនុស្សយ៉ាងហោច ១៧ នាក់ស្លាប់ និងរាប់សិបនាក់របួស ក្នុងហេតុការណ៍រត់ជាន់គ្នានៅពិធីបុណ្យសាសនាក្នុងប្រទេសឥណ្ឌា
* ប្រមុខការទូតអាមេរិក អះអាងថា លោក ត្រាំ ផ្អាកទណ្ឌកម្មថ្មីលើរុស្ស៊ីរយៈពេល៦០ថ្ងៃ ដើម្បីវិភាគផលប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក
* ក្រុមហ៊ុនទេសចរណ៍កាហ្សាក់ស្ថាន បង្ហាញបំណងរៀបចំផ្តល់សេវាដឹកជញ្ជូនភ្ញៀវទេសចរ តាមជើងហោះហើររវាងរដ្ឋធានីអាស្ដាណា និងទីក្រុងព្រះសីហនុឡើងវិញ
* មេក្រុមហ៊ុនផលិតភាពយន្តរបស់កាហ្សាក់ស្ថាន ចាត់ទុកស្នាមញញឹម ប្រកបដោយភាពរាក់ទាក់ និងចេះជួយយកអាសារគ្នារបស់ប្រជាជនកម្ពុជា គឺជាការចងចាំល្អៗអំពីកម្ពុជា
* សម្តេចប៉ាប ចាកចេញពីមន្ទីរពេទ្យ ត្រឡប់ទៅបុរីវ៉ាទីកង់វិញ ក្រោយវះកាត់មហារីកសួត
* នាយករដ្ឋមន្ត្រីបារាំង៖ មនុស្ស ១២០០នាក់ត្រូវបានចាប់ខ្លួន និងប៉ូលិស១៥០នាក់រងរបួស អំឡុងបាតុកម្មទូទាំងប្រទេស
* សម្តេចតេជោ ហ៊ុន សែន៖ «ឆ្កែបានជិះរទេះ»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍
* បារាំង៖ ប៉ូលិសប៉ះទង្គិចជាមួយក្រុមអ្នកតវ៉ា ខណៈបាតុកម្មរាលដាលដល់បញ្ហាចំណាយ ក្នុងជីវភាពប្រចាំថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍ វិលត្រឡប់វិញទាំងយប់
* មុនត្រឡប់មកកម្ពុជាវិញ សម្តេចមហាបវរធិបតី ឆ្លៀតជួបប្រធានក្រុមហ៊ុនផលិតភាពយន្ត និងក្រុមហ៊ុនទេសចរណ៍របស់កាហ្សាក់ស្ថាន
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

សម្ដេចព្រះពុទ្ធជ័យមុនី ឃឹម សន និមន្តបើកបវេសនកាលពុទ្ធិកសិក្សាឆ្នាំសិក្សា ២០២៥-២០២៦ ទូទាំងខេត្តព្រះសីហនុ

08-05-2025 20:36

(ព្រះសីហនុ)៖ សម្ដេចព្រះពុទ្ធជ័យមុនី ឃឹម សន សម្ដេចព្រះសង្ឃនាយករងទី៣ និងជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់សម្តេចព្រះមហាសុមេធាធិបតី អំ លីមហេង សម្ដេចព្រះសង្ឃនាយក គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី៨​ ខែឧសភា ឆ្នាំ២០២៥នេះ បាននិមន្តជាព្រះអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកបវេសនកាលពុទ្ធិកសិក្សា ឆ្នាំសិក្សា ២០២៥-២០២៦ ទូទាំងខេត្តព្រះសីហនុ ដែលបានប្រារព្ធនៅវត្តអូត្រេះ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ក្នុងពិធីនេះក៏មានការនិមន្ត អញ្ជើញចូលរួមពីសំណាក់ព្រះមេត្តានុរ័ក្ខ ង៉ែត រ៉ាល់ សមាជិកលេខាធិការដ្ឋានគណៈសង្ឃនាយក ព្រះវិមលសារ គង់ ប្រុស ព្រះមេគណខេត្តសីហនុ ព្រះរាជាគណៈ មន្ត្រីសង្ឃ សមណសិស្ស និងលោក នៃ គង់ អភិបាលរង តំណាងលោក ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ លោក លោកស្រី អាជ្ញាធរ ប្រធានមន្ទីរ អង្គភាពជុំវិញរដ្ឋបាលខេត្ត សប្បុរសជន យុវជន សសយក, កាយរិទ្ធិ, និងកាកបាទក្រហមកម្ពុជា សរុបចំនួន ៦៩៨ អង្គ/នាក់។

នាឱកាសនោះសម្ដេចព្រះពុទ្ធជ័យមុនី បានក្រើនរំលឹក ណែនាំ និងលើកទឹកព្រះទ័យដល់ ព្រះមេគណ មន្ត្រីសង្ឃ និងគណៈគ្រប់គ្រងសាលាពុទ្ធិកសិក្សាគ្រប់កម្រិត​ឱ្យយកព្រះទ័យទុកដាក់ខ្ពស់​ក្នុងការគ្រប់គ្រង​អប់រំដល់ភិក្ខុ សាមណេរ ជាសមណសិស្ស ឱ្យគោរពប្រតិបត្តិតាមគោលការណ៍ណែនាំរបស់អគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ និងត្រូវប្រកាន់ភ្ជាប់ឱ្យបាននូវគោលការណ៍របស់ខ្លួនដែលជាសមណសក្យបុត្ត។

ពុទ្ធិកសិក្សា វត្តអារាម តាំងពីបុរាណកាលមករហូតដល់បច្ចុប្បន្ននេះ បានដើរតួយ៉ាងសំខាន់ក្នុងការអប់រំដល់ព្រះសង្ឃ កុមារតូចៗ កូនអ្នកស្រុកដែលមានជីវភាពខ្វះខាត ខ្សត់ខ្សោយ បានមកបួសសំណាក់រៀនសូត្រ​ក្នុងព្រះពុទ្ធសាសនា ទីវត្តអារាម ដែលមានព្រះចៅអធិការ ព្រះសង្ឃជាតួអង្គដ៏សំខាន់ដែលពុំអាចខ្វះបាន រួមជាមួយទាយក ទាយិកា ឧបាសក ឧបាសិកា របស់វត្តជាអ្នកឧបត្ថម្ភគាំទ្រដល់ព្រះសង្ឃនេះឯង។

ទីវត្តអារាម ជាកន្លងបណ្ដុះបណ្ដាល និងរក្សាទុក វប្បធម៌ ប្រពៃណី ទំនៀបទំលាប់ដូនតា តាំងពីបុរាណកាលមក ត្រូវការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់អាណាព្យាបាល ដែលក្នុងប្រទេសកម្ពុជាយើងនេះ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី រហូតបន្តដល់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដែលជាអគ្គពុទ្ធសាសនិកជនដ៏ឆ្នើម តែងតែយកចិត្តទុកដាក់ និងលើកតម្កើងដល់វិស័យសាសនា ជាពិសេសព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ លើកតម្កើងឧបត្ថម្ភគាំទ្រដល់សាលាពុទ្ធិកសិក្សាគ្រប់កម្រិត។

ជាមួយគ្នានេះ សម្ដេចព្រះពុទ្ធជ័យមុនី បានប្រគេនដល់ ព្រះមេគណ មន្ត្រីសង្ឃទាំងអស់ទូទាំងខេត្តព្រះសីហនុ ឱ្យរៀបចំខ្លួនឱ្យស្រប់តាមទំនើបកម្មក្នុងការដឹកនាំគ្រប់គ្រងក្នុងយុគសម័យបច្ចេកវិទ្យាឌីជីថល ដើម្បីឆ្លើយតបទៅនិងតម្រូវការចាំបាច់របស់ ថ្នាក់ដឹកនាំ ជាពិសេសត្រូវពង្រឹងសមត្ថភាព ចំណេះ ជំនាញ និងពង្រឹងប្រសិទ្ធិភាពក្នុងការដឹកនាំប្រកបដោយភាពឆ្លាតវៃ និងត្រូវជំរុញឱ្យព្រះសង្ឃ សមណសិស្ស​នៅតាមវត្ត​អារាមនីមួយៗ ត្រូវរៀបចំពេញព័ត៌មាន ដើម្បីធ្វើឆាយា សង្ឃដីកាគំរូថ្មី ឱ្យបានត្រឹមត្រូវ និងឱ្យបានគ្រប់ៗរូប ព្រោះថា ឆាយា សង្ឃដីកានេះ ជាប័ណ្ណសម្គាល់របស់បព្វជិត ដែលចេញដោយ​ព្រះមេគណ​រាជធានី ខេត្តនីមួយៗ និងជាការងាយស្រួលសម្រាប់ការចុះឈ្មោះ ធ្វើអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ តាមត្រូវការចាំបាច់របស់ក្រសួងមហាផ្ទៃផងដែរ។

សម្ដេចព្រះពុទ្ធជ័យមុនី ក៏បាននាំយកនូវថវិកាដែលជាសទ្ធាជ្រះថ្លារបស់លោកអ្នកឧកញ៉ា ទ្រី ភាព និងលោកជំទាវអ្នកឧកញ៉ា គៀន ស្រីនាង ចូលរួមក្នុងពិធីបើកបវេសនកាលនេះដើម្បីប្រគេនជូនដល់អង្គពិធី​រួមមាន៖ សមណសិស្សចំនួន ៣៥០រូប (១រូបៗ ចំនួន ២ម៉ឺនរៀល) លោកគ្រូ អ្នកគ្រូ គ្រូពុទ្ធិកសិក្សា និងធម្មវិន័យ ចំនួន ២៧ រូប (១រូបៗ ចំនួន ៥ម៉ឺនរៀល) យុវជន សសយក, កាយរិទ្ធិ, កាកបាទក្រហមកម្ពុជា ចំនួន ១៦០រូប (១រូបៗ ១ម៉ឺនរៀល)។

សម្ដេចព្រះពុទ្ធជ័យមុនី បានថ្លែងអំណងគុណ ចំពោះទឹកសទ្ធាជ្រះថ្លៃរបស់លោកអ្នកឧកញ៉ា ទ្រី ភាព និងលោកជំទាវ អ្នកឧកញ៉ា គៀន ស្រីនាង អាជ្ញាធរក្នុងខេត្តព្រះសីហនុ និងពុទ្ធបរិស័ទ ដែលបានចូលរួម ឧបត្ថម្ភគាំទ្រក្នុងកម្មវិធិបើកបវេសនកាលពុទ្ធិកសិក្សា ឆ្នាំសិក្សា ២០២៥-២០២៦ ទូទាំងខេត្តព្រះសីហនុ៕