* ក្រុមហ៊ុនអាកាសចរណ៍ SCAT Airlines សហការជាមួយ Selfie Travel បើកជើងហោះហើរត្រង់ពីកាហ្សាក់ស្ថានមកកម្ពុជាឡើងវិញ
* កម្ពុជា និងថៃ ឈានដល់ការឯកភាពលើវិធានការកសាងទំនុកចិត្ត ក្នុងកិច្ចប្រជុំផ្សះផ្សានៅទីក្រុងឡាអេ
* គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ បញ្ចប់កិច្ចប្រជុំលើកទី២ ជាមួយភាគីកម្ពុជា និងថៃ, ជុំទី៣ នឹងធ្វើនៅថ្ងៃ២៤-២៧ វិច្ឆិកាខាងមុខ ប្រទេសម៉ាឡេស៊ី
* លោក ហ្សេលេនស្គី ថា អាមេរិកបានបន្តចែករំលែកព័ត៌មានស៊ើបការណ៍សម្ងាត់ដល់អ៊ុយក្រែនឡើងវិញ ក្រោយផ្អាកមួយរយៈខ្លី
* បារាំង រងការខូចខាតយ៉ាងធ្ងន់ធ្ងរពីកុបកម្មដ៏ហិង្សា មនុស្សជាង ២,០០០ នាក់ត្រូវចាប់ខ្លួន និងប៉ូលិសជាង ៦០០ នាក់រងរបួស
* មនុស្សយ៉ាងហោច ១៧ នាក់ស្លាប់ និងរាប់សិបនាក់របួស ក្នុងហេតុការណ៍រត់ជាន់គ្នានៅពិធីបុណ្យសាសនាក្នុងប្រទេសឥណ្ឌា
* ប្រមុខការទូតអាមេរិក អះអាងថា លោក ត្រាំ ផ្អាកទណ្ឌកម្មថ្មីលើរុស្ស៊ីរយៈពេល៦០ថ្ងៃ ដើម្បីវិភាគផលប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក
* ក្រុមហ៊ុនទេសចរណ៍កាហ្សាក់ស្ថាន បង្ហាញបំណងរៀបចំផ្តល់សេវាដឹកជញ្ជូនភ្ញៀវទេសចរ តាមជើងហោះហើររវាងរដ្ឋធានីអាស្ដាណា និងទីក្រុងព្រះសីហនុឡើងវិញ
* មេក្រុមហ៊ុនផលិតភាពយន្តរបស់កាហ្សាក់ស្ថាន ចាត់ទុកស្នាមញញឹម ប្រកបដោយភាពរាក់ទាក់ និងចេះជួយយកអាសារគ្នារបស់ប្រជាជនកម្ពុជា គឺជាការចងចាំល្អៗអំពីកម្ពុជា
* សម្តេចប៉ាប ចាកចេញពីមន្ទីរពេទ្យ ត្រឡប់ទៅបុរីវ៉ាទីកង់វិញ ក្រោយវះកាត់មហារីកសួត
* នាយករដ្ឋមន្ត្រីបារាំង៖ មនុស្ស ១២០០នាក់ត្រូវបានចាប់ខ្លួន និងប៉ូលិស១៥០នាក់រងរបួស អំឡុងបាតុកម្មទូទាំងប្រទេស
* សម្តេចតេជោ ហ៊ុន សែន៖ «ឆ្កែបានជិះរទេះ»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍
* បារាំង៖ ប៉ូលិសប៉ះទង្គិចជាមួយក្រុមអ្នកតវ៉ា ខណៈបាតុកម្មរាលដាលដល់បញ្ហាចំណាយ ក្នុងជីវភាពប្រចាំថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍ វិលត្រឡប់វិញទាំងយប់
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

សម្ពោធសមិទ្ធផលនៅវត្តតាំងគោក ស្រុកបាធាយ, លោក លន់ សុផាត ជំរុញឲ្យអាជ្ញាធរ និងសមត្ថកិច្ចបង្កើនបង្ក្រាបបទល្មើសតាមមូលដ្ឋានឲ្យមានប្រសិទ្ធភាព និងរង់ចាំបទបញ្ជាពីថ្នាក់ដឹកនាំ​ជួយអន្តរាគមន៍​ប្រជាពលរដ្ឋ​ដែលជួបគ្រោះធម្មជាតិ

25-05-2025 12:06

(កំពង់ចាម)៖ លោក លន់ សុផាត ទីប្រឹក្សាផ្ទាល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានក្រុមការងារចុះពង្រឹងមូលដ្ឋានស្រុកបាធាយ ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីសម្ពោធសមិទ្ធិផលវត្តពោធិ៍ព្រះឥន្ទ ហៅវត្តតាំងគោក ឃុំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម ដោយមានការចូលរួមពីព្រះកំពង់ចាមជ័យ កង ប៊ុនហៃ ព្រះមេគណ គណៈធម្មយុត្តិក និកាយខេត្តកំពង់ចាម លោក លោកស្រី ប្រធាន-អនុប្រធាន-សមាជិកក្រុមការងារគណបក្សចុះមូលដ្ឋានឃុំទាំង១២ អាជ្ញាធរមូលដ្ឋាន ឃុំ ភូមិ លោកគ្រូ អ្នកគ្រូ លោកយាយ លោកតាជាច្រើនរូប។

នាឱកាសនោះលោក លន់ សុផាត បានកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងបំពេញការងារ របស់ព្រះចៅអធិការវត្ត ព្រះសង្ឃគ្រប់ព្រះអង្គ ពុទ្ធិបរិសទ្ធ ចំណុះជើងវត្ត មកពីគ្រប់ទីកន្លែងដែលបានខិតខំកសាង​សមិទ្ធិផលនានា​ក្នុងវត្ត និងអរគុណអាជ្ញាធរដែនដី ដែលបានចូលរួមចំណែកប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការរៀបចំ និងចាត់ចែងដំណើរការសាងសង់សមិទ្ធិផលទាំងអស់នេះប្រព្រឹត្តទៅដោយរលូន ដែលធ្វើឲទីវត្តតាំងគោគ យើងនេះមានការរីកចម្រើនគួរជាទីមោទនៈ។

នាឱកាសនោះដែរលោក លន់ សុផាត បានឱ្យដឹងដែរថា រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ឈ្លាសវៃ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបន្តដាក់ចេញនូវ គោលនយោបាយ កំណែទម្រង់លើគ្រប់វិស័យ រួមទាំងវិ ស័យព្រះពុទ្ធសាសនា ដោយផ្តោតសំខាន់ ទៅលើការធ្វើសុខដុមនីយកម្មសាសនា។

ក្នុងន័យនេះ រាជរដ្ឋាភិបាល បានធ្វើការប្តេជ្ញាចិត្តខ្ពស់ក្នុងការធានា​ឲ្យបាននូវសន្តិភាព ស្ថិរភាព នយោបាយ សេដ្ឋកិច្ច សង្គម សន្តិសុខ និងសុវត្ថិភាព ភូមិ ឃុំ សង្កាត់ ដែលជាមូលដ្ឋានគ្រឹះ នៃការអភិវឌ្ឍន៍ប្រទេសជាតិលើគ្រប់វិស័យ និងផ្តល់ឱកាសឱ្យប្រជាពលរដ្ឋ រស់ នៅដោយសុខក្សេមក្សាន្ត និងមានជីវភាពល្អប្រសើរ ព្រមទាំងប្តេជ្ញា ការពារឯករាជ្យ និងបូរ ណភាពទឹកដី មិនឲ្យកម្លាំងណា មករំលោភបំពាន និងបំផ្លាញបានឡើយ។

ឆ្លៀតក្នុងឱកាសនោះដែរ បន្ទាប់ពីការពាំនាំនូវការផ្តាំផ្ញើរ ការនឹករលឹកសាកសួរសុខទុក្ខពីលោកសន្តិបណ្ឌិត នេត សាវឿន ប្រធានក្រុមការងារគណបក្ស ចុះមូលដ្ឋានខេត្តកំពង់ចាម ជូនលោក លោកស្រី ប្រធាន-អនុប្រធាន-សមាជិកក្រុមការងារគណ បក្សចុះមូលដ្ឋានឃុំទាំង១២ នៃស្រុកបាធាយ និងកងកម្លាំងប្រដាប់អាវុធទាំងអស់ ព្រមទាំង លោកគ្រូ អ្នកគ្រូ និងប្រជាពលរដ្ឋរួច, លោក លន់ សុផាត ក៏បានណែនាំឱ្យអភិបាលស្រុក ដែលជាគណៈបញ្ជាការឯកភាព ព្រមទាំងកងកម្លាំងប្រដាប់អាវុធ គ្រប់ប្រភេទ ត្រូវបន្តគាំទ្រ និងប្រឆាំងដាច់ខាតនូវការប៉ុនប៉ងពីក្រុមណាមួយ ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដឹកនាំដោយ សម្តេច មហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលប្រសូតចេញពីការបោះឆ្នោត ផ្តល់សេចក្តីទុកចិត្តពីប្រជាពលរដ្ឋ។

លោក លន់ សុផាត ក៏បានជំរុញឲ្យអាជ្ញាធរគោរពឱ្យបាននូវរាល់បទបញ្ញត្តិ ច្បាប់រដ្ឋ និងចូលរួមអោយសកម្ម ក្នុងការអនុវត្តន៍គោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីធ្វើជាឆ្អឹងខ្នងដ៏រឹងមាំ របស់រាជរដ្ឋាភិបាល ដើម្បីដំណើរការស្តារ និងអភិវឌ្ឍន៍ ប្រទេសលើគ្រប់វិស័យ, គណៈបញ្ជាការឯកភាពស្រុក ព្រមទាំងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ត្រូវយក ចិត្តទុកដាក់ ពង្រឹងការងារសន្តិសុខជូនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ ត្រូវសហការឱ្យបានជិតស្និទ្ធ បំបាត់ឱ្យបាននូវភាពអសកម្មទាំងឡាយ ចៀសវាងនូវការប្រព្រឹត្តបទល្មើសផ្សេងៗ ដូចជាសេពគ្រឿងញៀន ជួញដូរមនុស្ស លួច ឆក់ ប្លន់ ជាដើម និងត្រៀមលក្ខណៈជានិច្ច រង់ចាំទទួលបទបញ្ជា ក្នុងការជួយអន្តរាគមន៍ ជួយសង្គ្រោះ ប្រជាពលរដ្ឋដែលជួបប្រទះ គ្រោះមហន្តរាយគ្រប់បែបយ៉ាងជាយថាហេតុផងដែរ។

គួរបញ្ជាក់ដែរថា នាឱកាសនោះលោក លន់ សុផាត ក៏បានឧបត្ថម្ភថវិកាសរុប១៥លាន ផ្តល់ជូនវត្ត ១០លានសម្រាប់កសាងសមិទ្ធផលនានា ផ្តល់ជូនសាលាស្រុក ៥លានរៀល សំរាប់រៀបចំកម្មវិធី និងលោកតា លោកយាយ ៥០០នាក់ ក្នុងម្នាក់សារុងមួយផងដែរ៕