* មេដឹកនាំទីក្រុងហុងកុង ឱនមុខសុំទោសជាសាធារណៈ ជុំវិញហេតុការណ៍ឆេះអគារដ៏ប្រល័យ កាលពីឆ្នាំ២០២៥
* ទេសចរអន្ដរជាតិ១៥សញ្ជាតិ នៅលើនាវាក្ស័យធន ដែលចូលចតនៅខេត្តព្រះសីហនុ ថ្លែងអំណរគុណរាជរដ្ឋាភិបាលកម្ពុជា ចំពោះការស្វាគមន៍យ៉ាងកក់ក្ដៅ និងយកចិត្តទុកដាក់ខ្ពស់
* ប្រជាជនវៀតណាមជាង ៤០០០០នាក់ ចាញ់បោកលុយសរុបជិត១៦លានដុល្លារ ក្នុងគម្រោងរកប្រាក់តាមកម្មវិធី AI Livestream
* សង្រ្គាមស៉ីវិលនៅមីយ៉ាន់ម៉ា រាលដាលចូលទឹកដីថៃ បណ្តាលឱ្យមនុស្សម្នាក់រងរបួស និងបង្ខំឱ្យប្រជាជនដទៃទៀតរត់គេចគ្រាប់
* ព្រះមហាក្សត្រ ផ្ញើព្រះរាជសារថ្លែងអំណរព្រះគុណ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដែលបានផ្ញើសារថ្វាយព្រះពរទ្រង់ ក្នុងឱកាសខួបទី២២ នៃការគ្រងរាជសម្បត្តិ
* អេស្ប៉ាញកាន់ទុក្ខ ៣ថ្ងៃ ក្រោយគ្រោះថ្នាក់រថភ្លើងបុកគ្នាសម្លាប់មនុស្ស ៦៨នាក់
* ទៅដល់អាមេរិកភ្លាម លោក Flavio Bolsonaro ប្រកាសតែងតាំងខ្លួនឯងជាប្រធានាធិបតីជាប់ឆ្នោតរបស់ប្រេស៊ីល
* សហរដ្ឋអាមេរិក និងជប៉ុនឯកភាពគ្នាលើការសាងសង់រោងចក្រផលិតគ្រាប់មីស៊ីល
* ថ្ងៃនេះខួប២២ឆ្នាំ នៃការឡើងគ្រងរាជសម្បត្តិ របស់ព្រះមហាក្សត្រខ្មែរ, សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ក្សត្រយកទឹកព្រះទ័យទុកដាក់ខ្ពស់ចំពោះប្រជារាស្ត្រ
* វិភាគអន្តរជាតិ៖ តើសហរដ្ឋអាមេរិកនឹងវាយអ៉ីរ៉ង់ ក្រោយការបោះឆ្នោតពាក់កណ្ដាលអាណត្តិ?
* ប្រេសិតពិសេសអាស៊ាន នឹងដឹកនាំបេសកកម្មមនុស្សធម៌ទៅកាន់មីយ៉ាន់ម៉ា
* លោក ត្រាំ ថានឹងគោរពលទ្ធផលបោះឆ្នោតសភាពាក់កណ្តាលអាណត្តិរបស់អាមេរិក ប្រសិនបើប្រព្រឹត្តទៅដោយភាពស្មោះត្រង់
* លោក ពូទីន ទាក់ទាញមេដឹកនាំអាហ្វ្រិក ដោយថារុស្ស៊ីជាដៃគូល្អជាងលោកខាងលិច «អាណានិគមនិយម»
* អ្នកដំណើរនាវាទេសចរណ៍ប្រមាណ២០០នាក់ ជាប់គាំងនៅក្រុងព្រះសីហនុ ក្រោយក្រុមហ៊ុនអស់ថវិកា
* មនុស្សយ៉ាងហោចណាស់ ៣០នាក់ស្លាប់ ក្រោយរថភ្លើងល្បឿនលឿនពីរគ្រឿងបុកគ្នា នៅក្បែរទីក្រុង Toledo ប្រទេសអេស្ប៉ាញ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ចុងភៅខ្មែរដណ្ដើមបាន «មេដាយចំនួន២១ និងពានរង្វាន់ធំ ចំនួន១» ពីការប្រកួតចម្អិនម្ហូបដ៏ធំប្រចាំឆ្នាំ២០២៥ នៅប្រទេសថៃ

06-06-2025 20:45

(សៀមរាប)៖ សមាជិកនៃសមាគមចុងភៅកម្ពុជា ដណ្ដើមបាន «មេដាយចំនួន២១ និងពានរង្វាន់ធំ ចំនួន១» ក្នុងនោះមាន៖ មេដាយមាសចំនួន៦, មេដាយប្រាក់ចំនួន៧, មេដាយសំរឹទ្ធិចំនួន៨ និង ពានរង្វាន់ធំ ចំនួន១ (Best Ultimate Asian Gourmet Challenge), ប្រាក់រង្វាន់ចំនួន ២ ម៉ឺនបាត ព្រមទាំង វិញ្ញាបនប័ត្រតាមលំដាប់ពិន្ទុ និងលិខិតថ្លែងអំណរគុណ ពីការប្រកួតចម្អិនម្ហូបដ៏ធំប្រចាំឆ្នាំ២០២៥ នៅប្រទេសថៃ ដែលមានឈ្មោះថា Thailand Ultimate Chef Challenge 2025 (TUCC) កាលពីថ្ងៃទី២៧-៣១ ខែឧសភា ២០២៥កន្លងទៅថ្មីៗនេះ។

ការប្រកួតលំដាប់អន្តរជាតិ រៀបចំឡើងដោយសមាគមចុងភៅថៃ និងសមាគមចុងភៅពិភពលោក (WAC) ដែលមានបេក្ខភាពប្រមាណជា ៥០០នាក់ និងមកពី ៩ប្រទេស រួមមាន៖ ប្រទេសកម្ពុជា ថៃ វៀតណាម ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ហ្វីលីពីន ចិនតៃវ៉ាន់ កូរ៉េ ខាងត្បូង និងប៉ាគីស្ថាន។

ក្នុងសន្និសីទសារព័ត៌មាន នាថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៥នេះ អ្នកស្រី ប៉ុល គឹមសាន ប្រធានសមាគមចុងភៅកម្ពុជា បានឲ្យដឹងថា ពានរង្វាន់ដែលយើងទទួលបាននេះ គឺបានមកពីការប្រកួត «Asian Gourmet Challenge» មានប្រទេសចំនួន០៣ចូលរួម មានប្រទេសថៃដែលជាម្ចាស់ផ្ទះ, ប្រទេសម៉ាឡេស៊ី និងប្រទេសកម្ពុជា ដែលការប្រកួតនេះជាក្រុម ហើយក្នុងមួយក្រុមមានគ្នា០៣នាក់ និងមាន១១ក្រុមផងដែរ។

អ្នកស្រីបានបន្តថា សម្រាប់មុខម្ហូបវិញយើងចម្អិនចំនួន១០មុខ ហើយក្នុងចំណោម១០មុខនឹង យើងជ្រើសរើសយកមុខម្ហូបចំនួន ០៤ប្រទេស នៅជុំវិញតំបន់អាស៊ី។ អ្នកស្រីបន្តថា​ សម្រាប់អ្នកដែលទទួលបានពានរង្វាន់ធំ គឺគាត់លើកយកមុខម្ហូបខ្មែរ មានដូចជា៖ អាម៉ុកខ្មែរ, មុខម្ហូបវៀតណាម, មុខម្ហូបឡាវ និងមុខម្ហូបឥណ្ឌូនេស៊ី មកចូលរួមក្នុងការប្រកួត។

អ្នកស្រី ប៉ុល គឹមសាន បានសម្តែងនូវសេចក្តីរីករាយជាខ្លាំងចំពោះចុងភៅខ្មែរយើង ដែលទទួលបាន «ពានរង្វាន់ធំ» នេះ។ សម្រាប់អ្នកស្រី កាលដែលមកកាន់តំណែងជាប្រធានសមាគមចុងភៅកម្ពុជានេះ គឺជាលើកដំបូងហើយ ដែលទទួលបានពានរង្វាន់ធំនឹង ប៉ុន្តែរយៈពេលកន្លងមក គឺយើងទទួលបាន «ពានរង្វាន់ធំ» នេះ ចំនួន៣ ក្នុងនោះ នៅឆ្នាំ២០១៤, នៅឆ្នាំ២០១៩ និងនៅឆ្នាំ២០២៥នេះ។

អ្នកស្រីបន្ថែមថា មុននឹងចូលរួមប្រកួត គឺត្រូវចុះឈ្មោះដើម្បីទទួលបានបេក្ខភាពចូលរួមប្រកួតមុនរយៈពេល២ខែ បន្ទាប់ពីចុះឈ្មោះរួច ក្រុមនីមួយៗបានធ្វើតេស្តសាកល្បងយ៉ាងតិច៣ដង ទៅ៤ ដើម្បីទទួលបានលទ្ធផលជាក់ស្តែងយកទៅចូលរួមក្នុងការប្រកួត។ ក្នុងនោះដែរ ត្រូវពិនិត្យពីពេលវេលា ការសហការគ្នា និងអនាម័យ ជាពិសេសរស់ជាតិ និងការតុបតែងម្ហូបផងដែរ។

អ្នកស្រីបញ្ជាក់ថា ការដឹកនាំកូនក្រុមទៅចូលរួមការប្រកួតនេះ អ្នកស្រីក៏ជាគណៈកម្មាការផងដែរ នឹងមើលឃើញថា ក្រុមការងាររបស់យើងភាគច្រើនគាត់ធ្វើបានល្អច្រើនជាងឆ្នាំមុនៗ ដោយសារគាត់បានចូលរួមជាច្រើនដង។ ការចូលរួមប្រកួតនេះ ក៏ជាផ្នែកមួយក្នុងការផ្សព្វផ្សាយមុខម្ហូបរបស់កម្ពុជា ទៅកាន់ពិភពលោកផងដែរ៕