* ប្រមុខ WHO ស្នើសហរដ្ឋអាមេរិកឈប់បិទខ្ទប់ការនាំចូលប្រេងទៅគុយបា ដោយលើកឡើងពីផលប៉ះពាល់ចំពោះការរស់នៅ
* ចាប់មនុស្ស ២០នាក់ធ្វើចំណាប់ខ្មាំង ក្នុងករណីប្លន់មិនបានសម្រេចនៅកូឡុំប៊ី
* អបអរសាទរ ! ខួបលើកទី២១ នៃការដាក់បញ្ចូលល្ខោនស្រមោលស្បែកធំ ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ
* ទូរទស្សន៍ Fresh News ផ្សាយផ្ទាល់៖ ឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិ អញ្ជើញបើកសមយុទ្ធនាគមាសឆ្នាំ២០២៦ នៅមូលដ្ឋានសមុទ្ររាម នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៦
* កងទ័ពកម្ពុជា និងចិន បើកសមយុទ្ធរួមគ្នាទ្រង់ទ្រាយធំ ទាំងលើគោក សមុទ្រ និងអាកាស រយៈពេល១៥ថ្ងៃ
* ក្រុមហ៊ុន CP ប្រកាសបិទដំណើរការម៉ាត 7-Eleven នៅទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី២៥ ខែធ្នូ
* កងទ័ពកម្ពុជា-ចិន ជួបជុំត្រៀមបើកសមយុទ្ធនាគមាសឆ្នាំ២០២៦ រយៈពេល១៥ថ្ងៃ
* នាយករដ្ឋមន្ត្រីម៉ាឡេស៊ីថា ចរចាជាមួយចិនងាយស្រួលជាងចរចាជាមួយសហរដ្ឋអាមេរិក ចំពោះមុខភាពតានតឹងបច្ចេកវិទ្យា
* Fresh Exclusive: កិច្ចប្រជុំ UNCLOS លើកទី៣៖ តើទំនុកចិត្តដែលបានកសាងនៅហូឡង់ កំពុងរង្គោះរង្គើក្រោមសម្ពាធនយោបាយរបស់មេដឹកនាំថៃឬ?
* នាវាចម្បាំងចិន៣គ្រឿង ដឹកកងទ័ព និងយុទ្ធោបករណ៍មកដល់កម្ពុជា ដើម្បីធ្វើសមយុទ្ធនាគមាសឆ្នាំ២០២៦ រយៈពេល១៥ថ្ងៃ
* កូរ៉េខាងជើងគំរាមបិទការិយាល័យការទូតរបស់ស្វ៉ីស ក្រោយសម្ពោធមិនទាន់បានមួយខែផង
* តាហ្ស៉ីគីស្ថានក្លាយជាប្រទេសទី៤ ដែលដំណើរការនីតិវិធីដកខ្លួនពី ICC ចាប់តាំងពីមានការអំពាវនាវរបស់សហរដ្ឋអាមេរិក
* អតីតមេប៉ូលិសឥណ្ឌូណេស៊ី ត្រូវបានចោទប្រកាន់ពីអំពើក្បត់ជាតិ
* ព្រឹកស្អែក ចិននឹងបញ្ជូនយានអវកាស «Shenzhou-24» ទៅកាន់ស្ថានីយអវកាស «Tiangong» របស់ចិន
* កងទ័ពកម្ពុជា-ចិន ធ្វើសមយុទ្ធរួមគ្នាទ្រង់ទ្រាយធំ ទាំងលើគោក សមុទ្រ និងអាកាស រយៈពេល១៥ថ្ងៃ
* CoolApp មានមុខងារជាច្រើនរួមមាន Chat Call Channel Reel ដោយប្រើប្រាស់តាមស្តង់ដារអន្តរជាតិ ទិន្នន័យស្ថិតក្នុងលក្ខណៈ Encryption ! បណ្តាញទំនាក់ទំនងសង្គម CoolApp ជាមោទនភាពរបស់ជាតិយើង និងប្រើប្រាស់ក្នុងដែនសុវត្ថិភាពរបស់ខ្មែរ

រដ្ឋមន្ត្រីទូរគមនាគមន៍កម្ពុជា៖ ថៃខាតបង់ចំណូលរាប់រយលានដុល្លារ ក្រោយពេលកម្ពុជាឈប់ប្រើប្រាស់ប្រភពអ៉ីនធឺណិតពីប្រទេសថៃ (Video inside)

13-06-2025 06:49

(ភ្នំពេញ)៖ តាមរយៈបណ្តាញទំនាក់ទំនងសង្គមផ្លូវការរបស់ខ្លួន លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា បានបង្ហោះសារជាបីភាសាមានភាសាខ្មែរ ភាសាថៃ និងភាសាអង់គ្លេស បញ្ជាក់ពីទំហំខាតបង់របស់ថៃ បន្ទាប់ពីកម្ពុជាឈប់ទិញប្រភពអ៉ីនធឺណិតពីប្រទេសថៃមកប្រើប្រាស់។

លោករដ្ឋមន្ត្រីបានបញ្ជាក់ថា «ដោយសារការគម្រាមកំហែងរបស់ភាគីថៃ ក្នុងការកាត់ផ្ដាច់ការផ្គត់ផ្គង់សេវាអ៉ីនធឺណិតដល់កម្ពុជា ប្រតិបត្តិករទូរគមនាគមន៍ទាំងអស់របស់កម្ពុជា បានឈប់ប្រើប្រាស់ប្រភពអ៉ីនធឺណិតពីប្រទេសថៃ ដែលនឹងធ្វើឱ្យប្រទេសថៃអាចខាតបង់ចំណូលរាប់រយលានដុល្លារ។ លទ្ធផលនេះ គឺកើតឡើងដោយសារការគម្រាមកំហែងរបស់ភាគីថៃមកលើកម្ពុជា។ ថៃជាអ្នកថា តែកម្ពុជាជាអ្នកធ្វើមែន»។

បើតាមរយៈ Comment របស់សម្តេចតេជោ ហ៊ុន សែន ឆ្លើយបតលោក ឌួង ឆាយ ការបិទឈប់ប្រើប្រាស់ប្រភពអ៉ីធឺណិតពីប្រទេសថៃ ធ្វើឱ្យថៃខាតចំណូលជាង១០០លានដុល្លារក្នុង១ឆ្នាំៗ។

របាយការណ៍របស់និយតករទូរគមនាគមន៍កម្ពុជា បានបញ្ជាក់ថា គិតត្រឹមដំណាច់ឆ្នាំ២០២៤ នេះ ការជាវសេវាអ៊ីនធឺណិតចល័តមានចំនួន ១៨,២៦៦,៩៥៤ នាក់ និងការជាវសេវាអ៊ីនធឺណិតអចល័តមានចំនួន ៧១៥,៩៨០ នាក់។ សរុបទាំងពីរសេវានេះ បើធៀបនឹងឆ្នាំ២០២៣ គឺមានកំណើន ៧.៨១%។

គួរជម្រាបថា ឆ្លើយតបនឹងក្រុមជ្រុលនិយមថៃ ដែលគំរាមផ្តាច់ភ្លើង និងអ៉ីនធឺណិតឱ្យកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋម​ន្ត្រីនៃកម្ពុជា បានប្រកាសឈប់ទិញអគ្គិសនី និងអ៉ីនធឺណិត ពីប្រទេសថៃ យកមកផ្គត់ផ្គង់ដល់កម្ពុជាចាប់ពីម៉ោង១២យប់ ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥តទៅ ដោយកម្ពុជាមានលទ្ធភាពអាចផ្គត់ផ្គង់ដោយខ្លួនឯងបាន។

បន្ទាប់ពីនេះ រដ្ឋមន្ត្រីក្រសួងព័ត៌មានក៏បានប្រកាសឱ្យបណ្តាប៉ុស្តិ៍ទូរទស្សន៍ទាំងអស់ ឈប់ចាក់ផ្សាយភាពយន្តថៃតទៅទៀតចាប់ពីម៉ោង ១២យប់ថ្ងៃទី១២ ខែមិថុនាតទៅ។

បន្ថែមលើសពីនេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ធ្ងន់ៗថា ប្រសិនបើថៃនៅតែហ៊ា​នគំរាមប្រមាថកម្ពុជាថែមទៀតនោះ កម្ពុជានឹងឈានដល់ឈប់ប្រើប្រាស់ទំនិញថៃទាំងស្រុង ងាកមកប្រើប្រាស់ទំនិញក្នុងស្រុកវិញ៕