* ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យម ឆ្នាំ២០២៦-២០៣០»
* វិភាគអន្តរជាតិ៖ ប្រសិនបើលោក គីម ជុងអ៊ុន ស្រាប់តែទៅបាត់ភ្លាមៗ
* CEO Fresh News បន្តទស្សនាសាលតាំងពិព័រណ៍សិល្បៈគំនូរ មុននឹងចូលមើលល្ខោនអូប៉េរ៉ា នៅទីក្រុង Krasnoyarsk ស្ថិតនៅតំបន់ស៊ីបេរី ប្រទេសរុស្ស៊ី
* សារព័ត៌មានម៉ាឡេស៊ី៖ ថៃជាច្រកទ្វារឆ្លងកាត់ដ៏សំខាន់ នៃបទល្មើស Scam និងចាប់ជំរិតមនុស្ស ក្នុងតំបន់អាស៊ីអាគ្នេយ៍
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ស្វាគមន៍ការចាត់ក្រុមការងាររបស់លោក អ៊ុំ សំអាន មកផ្ទៀងផ្ទាត់ដីព្រំដែនចន្លោះបង្គោល៥២ ទៅ៥៩, ការផ្ទៀងផ្ទាត់អាចធ្វើក្រោយថ្ងៃទី២៨ ខែវិច្ឆិកា
* លោក អ៊ុំ សំអាន ព្រមបញ្ជូនតំណាងរបស់ខ្លួនមកកម្ពុជា ដើម្បីផ្ទៀងផ្ទាត់ដីនៅចន្លោះបង្គោលព្រំដែនលេខ៥២ ដល់៥៩ ក្នុងខេត្តបាត់ដំបង
* រយៈពេល២ខែ មន្ត្រីឧទ្យានុរក្ស បង្ក្រាបបទល្មើសធនធានធម្មជាតិ បាន៥០ករណី នៅក្នុងឧទ្យានជាតិគិរីរម្យ
* ការស្រាវជ្រាវរបស់ Reuters រកឃើញថា «ព្យុះកម្ដៅ» កំពុងឆាបឆេះផែនដី ខណៈរលកកម្ដៅយក្សធំបំផុតក្នុងប្រវត្តិសាស្ត្របានគ្របដណ្តប់ ៨៥% នៃពិភពលោក
* ភាគីកម្ពុជា ពន្យល់គណៈកម្មាធិការផ្សះផ្សា៖ បញ្ហាដីគោក និងសមុទ្រ ជារឿងពីរដាច់ដោយឡែកពីគ្នាអស់ ២៥ឆ្នាំមកហើយ ដោយថៃមិនអាចយកលេសផ្អាកព្រំដែនគោក មកភ្ជាប់ចំណងរារាំងកិច្ចការព្រំដែនសមុទ្រឡើយ
* អគ្គនាយករងក្រសួងរ៉ែ និងថាមពល ដែលបាញ់ចំកូនខ្លួនឯង ត្រូវតុលាការចេញដីកាឃុំខ្លួនដាក់ពន្ធនាគារ
* ប្រមុខការទូតកម្ពុជា ពន្យល់ពីសារៈសំខាន់នៃការដំឡើងកម្រិតការទូតកម្ពុជា-ថៃ ពីត្រឹម «លេខាធិការទី២» មកកម្រិត «អនុប្រធានបេសកកម្ម» ដើម្បីដោះស្រាយវិវាទតាមផ្លូវការទូត មិនមែនផ្លូវយោធា
* ប្រមុខការទូតកម្ពុជា៖ កម្ពុជា មិនបាច់ដើរតួរងគ្រោះទេ ព្រោះកម្ពុជា បានទទួលរងគ្រោះរួចទៅហើយ, កម្ពុជា នៅតែបន្តលាតត្រដាងការពិតទៅកាន់ឆាកអន្តរជាតិ
* ប្រមុខការទូតកម្ពុជា៖ សំណើ៤ចំណុច របស់កម្ពុជា ត្រូវបានគណៈកម្មាធិការផ្សះផ្សា ឯកភាពបញ្ចូលក្នុងកញ្ចប់វិធានការកសាងទំនុកចិត្ត ដើម្បីដោះស្រាយវិវាទព្រំដែនសមុទ្រជាមួយថៃ
* អគ្គនាយក Fresh News និងគណៈប្រតិភូមកពីបណ្តាប្រទេសផ្សេងៗអញ្ជើញទស្សនាទីក្រុង Krasnoyarsk ប្រទេសរុស្ស៊ី ដែលបង្ហាញពីវប្បធម៌ និងបេតិកភណ្ឌតំបន់ស៊ីបេរី !
* សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតរដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប ប្រទេសក្រូអាស៉ី ជួបសម្តែងការគួរសម និងពិភាក្សាការងារ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់ពលរដ្ឋខ្មែរកុំឱ្យមានភាពជ្រុលនិយម ដូចថៃមួយក្រុមនៅបាងកក ដែលញុះញង់ដោយ សុទ្ធិ លឹមថងគុល និងផ្តាំទៅ ចតុផន ព្រំផាន់ ឱ្យថ្នមសម្តីបន្តិច ព្រោះធ្លាប់មកជ្រកកោណជាមួយសម្តេច (Video inside)

16-06-2025 13:38

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានផ្ញើសារនយោបាយ ឱ្យពលរដ្ឋខ្មែរ កុំឱ្យមានភាពជ្រុលនិយម ដូចថៃមួយក្រុមនៅទីក្រុងបាងកក ដែលញុះញង់ដោយ លោក សុទ្ធិ លឹមថងគុល មេក្រុមអាវលឿង ហើយសម្តេចបានផ្តាំទៅ លោក ចតុផន ព្រំផាន់ អតីតសមាជិកក្រុមអាវក្រហម ដែលទៅចូលរួមជាមួយ សុទ្ធិ លឹមថងគុល ឱ្យថ្នមសម្តីបន្តិច ព្រោះលោកធ្លាប់មកជ្រកកោណជាមួយសម្តេច។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងបែបនេះ តាមរយៈសារពិសេសមួយ នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ ក្នុងកិច្ចប្រជុំពេញអង្គព្រឹទ្ធសភា។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា លោក សិទ្ធិ លឹមថកុល គឺជាអ្នកប្រឆាំងនឹងជាតិសាសន៍កម្ពុជា ដោយបានយកខ្មែរជាសត្រូវ តាំងពីដើមរហូតមកដល់ពេលបច្ចុប្បន្ន។

សម្តេចតេជោ ហ៊ុន សែន បានព្រមានដូច្នេះថា៖ «សុទ្ធិ លឹមថងកុល មិនទាន់ច្បាស់ពីមុន ឥឡូវប្រហែលជា សូម្បីតែហ៊ុន សែន ដកខ្លួនចេញពីនាយករដ្ឋមន្រ្តី ប៉ុន្តែហ៊ុនសែនឈររឹងមាំនៅក្នុងអំណាចនៅកម្ពុជា សូមអ្នកឯងកុំភាន់ច្រឡំ ហ៊ុន សែន មិនទាន់អស់អំណាចនៅឡើយទេ ហើយអ្នកឯងត្រូវស្គាល់គោរមងារតេជោ ដែលព្រះមហាក្សត្រព្រះរាជទាន អ្នកកុំចង់ព្រហើនជាមួយកម្ពុជា ហើយមើលស្រាលចំពោះកម្ពុជា»។​

សម្តេចបានបញ្ជាក់ថា សម្តេចបានគ្រប់គ្រង និងចូលរួមចំណែកគ្រប់គ្រងប្រទេសកម្ពុជា រយៈពេល៤៧ឆ្នាំហើយ ដែល លោក សុទ្ធិ លឹមថងគុល គួរតែដឹងថា សម្តេចជានរណាឱ្យពិតប្រាកដ?

សម្តេចបញ្ជាក់បន្ថែមថា «ហើយ ចតុផន ព្រំផាន់ ដែលកន្លងទៅធ្លាប់មកជ្រកកោណកម្ពុជា ហើយ(ពេលនេះ)ទៅចូលដៃជាមួយ សុទ្ធិ លឹមថងកុល សូមថ្នាក់ថ្នមសម្តីបន្តិចអាប្អូន ពីដើមអ្នកឯងអាវក្រហមរត់មកជ្រកកោណទីនេះ ឥឡូវចាប់ផ្តើមវាយប្រហារមកកម្ពុជា សូមថ្នាក់ថ្នមសម្តីបន្តិច ស្គាល់សមត្ថភាព ហ៊ុន សែន ច្បាស់ណាស់ អ្នកឯងធ្លាប់មកជ្រកកោននៅជាមួយខ្ញុំ ខ្ញុំឲ្យបាយអ្នកឯងស៊ី ខ្ញុំចិញ្ចឹមអ្នកឯង»។

សម្តេចតេជោ ហ៊ុន សែន បានឆ្លើយតបនឹងការលើកឡើងរបស់ លោក សិទ្ធិ លឹមថងកុល ដែលថា ឱ្យថៃវាយកម្ពុជាយកអង្គរវត្តហើយចាំដោះដូរជាមួយប្រាសាទព្រះវិហារ។ ជុំវិញរឿងនេះ សម្តេចបានបញ្ជាក់ថា៖ «កម្ពុជាមិនមែនជាចេញសម្រាប់ងាយស្រួលទទួលទានទេ អ្នកឯងមើលកម្ពុជាភាន់ច្រឡំហើយ»៕