* BREAKING: ប្រធានាធិបតី ដូណាល់ ត្រាំ ស្នើដំឡើងពន្ធគយថ្មីលើប្រទេសដៃគូពាណិជ្ជកម្មចំនួន១៤ប្រទេស
* ប្រមុខ WHO ស្នើសហរដ្ឋអាមេរិកឈប់បិទខ្ទប់ការនាំចូលប្រេងទៅគុយបា ដោយលើកឡើងពីផលប៉ះពាល់ចំពោះការរស់នៅ
* ចាប់មនុស្ស ២០នាក់ធ្វើចំណាប់ខ្មាំង ក្នុងករណីប្លន់មិនបានសម្រេចនៅកូឡុំប៊ី
* អបអរសាទរ ! ខួបលើកទី២១ នៃការដាក់បញ្ចូលល្ខោនស្រមោលស្បែកធំ ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ
* ទូរទស្សន៍ Fresh News ផ្សាយផ្ទាល់៖ ឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិ អញ្ជើញបើកសមយុទ្ធនាគមាសឆ្នាំ២០២៦ នៅមូលដ្ឋានសមុទ្ររាម នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៦
* កងទ័ពកម្ពុជា និងចិន បើកសមយុទ្ធរួមគ្នាទ្រង់ទ្រាយធំ ទាំងលើគោក សមុទ្រ និងអាកាស រយៈពេល១៥ថ្ងៃ
* ក្រុមហ៊ុន CP ប្រកាសបិទដំណើរការម៉ាត 7-Eleven នៅទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី២៥ ខែធ្នូ
* កងទ័ពកម្ពុជា-ចិន ជួបជុំត្រៀមបើកសមយុទ្ធនាគមាសឆ្នាំ២០២៦ រយៈពេល១៥ថ្ងៃ
* នាយករដ្ឋមន្ត្រីម៉ាឡេស៊ីថា ចរចាជាមួយចិនងាយស្រួលជាងចរចាជាមួយសហរដ្ឋអាមេរិក ចំពោះមុខភាពតានតឹងបច្ចេកវិទ្យា
* Fresh Exclusive: កិច្ចប្រជុំ UNCLOS លើកទី៣៖ តើទំនុកចិត្តដែលបានកសាងនៅហូឡង់ កំពុងរង្គោះរង្គើក្រោមសម្ពាធនយោបាយរបស់មេដឹកនាំថៃឬ?
* នាវាចម្បាំងចិន៣គ្រឿង ដឹកកងទ័ព និងយុទ្ធោបករណ៍មកដល់កម្ពុជា ដើម្បីធ្វើសមយុទ្ធនាគមាសឆ្នាំ២០២៦ រយៈពេល១៥ថ្ងៃ
* កូរ៉េខាងជើងគំរាមបិទការិយាល័យការទូតរបស់ស្វ៉ីស ក្រោយសម្ពោធមិនទាន់បានមួយខែផង
* តាហ្ស៉ីគីស្ថានក្លាយជាប្រទេសទី៤ ដែលដំណើរការនីតិវិធីដកខ្លួនពី ICC ចាប់តាំងពីមានការអំពាវនាវរបស់សហរដ្ឋអាមេរិក
* អតីតមេប៉ូលិសឥណ្ឌូណេស៊ី ត្រូវបានចោទប្រកាន់ពីអំពើក្បត់ជាតិ
* ព្រឹកស្អែក ចិននឹងបញ្ជូនយានអវកាស «Shenzhou-24» ទៅកាន់ស្ថានីយអវកាស «Tiangong» របស់ចិន
* CoolApp មានមុខងារជាច្រើនរួមមាន Chat Call Channel Reel ដោយប្រើប្រាស់តាមស្តង់ដារអន្តរជាតិ ទិន្នន័យស្ថិតក្នុងលក្ខណៈ Encryption ! បណ្តាញទំនាក់ទំនងសង្គម CoolApp ជាមោទនភាពរបស់ជាតិយើង និងប្រើប្រាស់ក្នុងដែនសុវត្ថិភាពរបស់ខ្មែរ

ឆ្លើយតបទៅនាយករដ្ឋមន្ត្រីថៃ, សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថារាល់ការបង្ហាញ​សារ​លើហ្វេសប៊ុក មិនមែនជារឿងអត់ Professional នោះទេ បច្ចុប្បន្នមេដឹកនាំលើពិភពលោកសុទ្ធតែផ្តល់សារទៅ​ពលរដ្ឋតាមបណ្តាញសង្គម (Video inside)

17-06-2025 19:30

(ភ្នំពេញ)៖ ឆ្លើយតបទៅនាយករដ្ឋមន្ត្រីថៃ ដែលថានាយករដ្ឋមន្ត្រីកម្ពុជា តែងតែបញ្ចេញសារតាមបណ្តាញសង្គម Facebook ជាការធ្វើនយោបាយអត់ Professional, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងបញ្ជាក់ថា រាល់ការបង្ហាញសារលើហ្វេសប៊ុក មិនមែនជារឿងអត់ Professional នោះទេ ខណៈបច្ចុប្បន្នមេដឹកនាំនៅលើពិភពលោក​សុទ្ធតែផ្តល់សារទៅប្រជាពលរដ្ឋ​តាមរយៈបណ្តាញ​សង្គម។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅរសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥នេះ នាឱកាសដែលសម្ដេចអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទ «មហាសន្និបាតវិសាមញ្ញ​កាយរឹទិ្ធជាតិកម្ពុជា» ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ នៅវិទ្យាស្ថានជាតិអប់រំ។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះថា «កន្លងទៅខ្ញុំបានបញ្ចេញសារតាម Facebook សម្តេចតេជោក៏បានបញ្ចេញ ពេលខ្លះក្រសួងការបរទេសក៏បានបញ្ចេញ ប៉ុន្តែការបញ្ចេញសារនេះ​ វាអត់ដូច​និយាយ​លើមេក្រូបកស្រាយបានច្បាស់នោះទេ[..] រឿងនេះដើម្បីឱ្យបងប្អូនបានច្បាស់ ហើយខ្ញុំជឿថា ភាគីម្ខាងទៀត ការសែតម្ចាងទៀត ក៏ចាំមើល ចាំយកដែរ, ម្សិលមិញខ្ញុំឃើញអ្នកនយោបាយថៃមួយចំ​នួនចោទអ្នកដឹកនាំកម្ពុជា ចោទសម្តេចតេជោ ចោទខ្ញុំ ថាធ្វើនយោបាយអត់ Professional គេថាធ្វើនយោបាយតាម Facebook»។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក៏បានចោទសួរវិញដែរថា អ្វីទៅជាកាធ្វើនយោបាយអត់ Professional? សូមមើលឱ្យបានច្បាស់ អ្នកនយោបាយ ថ្នាក់ដឹកនាំជាតិនីមួយៗ មានការតព្វកិច្ចត្រូវភ្ជាប់​ទំនាក់ទំនង​ឆ្លើយឆ្លង​ជាមួយប្រជាពលរដ្ឋគ្រប់ពេលវេលា ជាពិសេសនៅពេលដែលមានស្ថានភាពលំបាក យើងមិនអាចសំងំសុខនោះទេ។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា មេដឹកនាំនយោបាយនីមួយៗ កាលពីជំនាន់ដើម គេឆ្លើយឆ្លងតាមកាសែតបោះពុម្ភ ឫតាមទូរទស្សន៍ វិទ្យុ ដោយឡែកសម័យបណ្តាញសង្គមនេះ គេប្រើ Facebook គេប្រើបណ្តាញសង្គម X គេប្រើ TikTok ដើម្បីបញ្ជូនសារនយោបាយទៅកាន់ប្រជាពលរដ្ឋ សូម្បីតែប្រធានាធិបតីអាមេរិក ក៏ប្រើបណ្តាញសង្គម X ហើយសូម្បីមេដឹកថៃ ក៏ប្រើ TikTok ​ប្រើ Facebook ដូចតែគ្នានោះទេ ដែលមធ្យោបាយនៃការបញ្ជាក់នេះគឺច្បាស់លាស់។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា សារដែលបានដាក់ចេញតាម Facebook នេះគឺសំដៅទៅលើពលរដ្ឋ ពាក់ព័ន្ធទៅលើនយោបាយរបស់យើង ព្រោះកន្លងទៅមានអ្នកក្រៅក៏ក្រឡុក ហើយអ្នកនៅ​ក្នុងសាច់ឯងដែលជាអ្នកនយោបាយនៅក្រៅប្រទេសក៏ក្រឡុក ឌឺមិនចេះចប់ ដូចនេះហើយ គឺទាមទារឱ្យមេដឹកនាំចេញសារបន្ទាន់ដើម្បីឱ្យមានភាពនឹងនរនៅក្នុងប្រទេស។

ជាមួយគ្នានោះពាក់ព័ន្ធនឹងបញ្ហាជម្លោះនៅព្រំដែន សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដែរថា ពេលខ្លះការចេញសារទៅឱ្យប្រជាពលករនៅក្រៅប្រទេស ដែលមានបំណងចង់ត្រឡប់មកប្រទេសវិញ ពេលខ្លះដាក់បទបញ្ជារទៅមន្ត្រីគាត់ទទួលបាន ប៉ុន្តែប្រជាពលរដ្ឋពលករគាត់អត់ដឹងរឿងទេ តែបើដាក់លើ Facebook វិញមានអ្នកស៊ែររាប់ម៉ឺននាក់ ហើយមានមនុស្សរាប់ម៉ឺននាក់បានឃើញ គាត់ឆាប់ដឹង នេះជាវិធីសាស្ត្រល្អ ដូចនេះគ្មានអីដែលត្រូវថា គ្មាន Professional នោះទេ៕