* ក្រុមហ៊ុន CP ប្រកាសបិទដំណើរការម៉ាត 7-Eleven នៅទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី២៥ ខែធ្នូ
* កងទ័ពកម្ពុជា-ចិន ជួបជុំត្រៀមបើកសមយុទ្ធនាគមាសឆ្នាំ២០២៦ រយៈពេល១៥ថ្ងៃ
* នាយករដ្ឋមន្ត្រីម៉ាឡេស៊ីថា ចរចាជាមួយចិនងាយស្រួលជាងចរចាជាមួយសហរដ្ឋអាមេរិក ចំពោះមុខភាពតានតឹងបច្ចេកវិទ្យា
* Fresh Exclusive: កិច្ចប្រជុំ UNCLOS លើកទី៣៖ តើទំនុកចិត្តដែលបានកសាងនៅហូឡង់ កំពុងរង្គោះរង្គើក្រោមសម្ពាធនយោបាយរបស់មេដឹកនាំថៃឬ?
* នាវាចម្បាំងចិន៣គ្រឿង ដឹកកងទ័ព និងយុទ្ធោបករណ៍មកដល់កម្ពុជា ដើម្បីធ្វើសមយុទ្ធនាគមាសឆ្នាំ២០២៦ រយៈពេល១៥ថ្ងៃ
* កូរ៉េខាងជើងគំរាមបិទការិយាល័យការទូតរបស់ស្វ៉ីស ក្រោយសម្ពោធមិនទាន់បានមួយខែផង
* តាហ្ស៉ីគីស្ថានក្លាយជាប្រទេសទី៤ ដែលដំណើរការនីតិវិធីដកខ្លួនពី ICC ចាប់តាំងពីមានការអំពាវនាវរបស់សហរដ្ឋអាមេរិក
* អតីតមេប៉ូលិសឥណ្ឌូណេស៊ី ត្រូវបានចោទប្រកាន់ពីអំពើក្បត់ជាតិ
* ព្រឹកស្អែក ចិននឹងបញ្ជូនយានអវកាស «Shenzhou-24» ទៅកាន់ស្ថានីយអវកាស «Tiangong» របស់ចិន
* កងទ័ពកម្ពុជា-ចិន ធ្វើសមយុទ្ធរួមគ្នាទ្រង់ទ្រាយធំ ទាំងលើគោក សមុទ្រ និងអាកាស រយៈពេល១៥ថ្ងៃ
* យន្តហោះយោធារុស្ស៉ីជាច្រើនគ្រឿង ហោះចូលតំបន់ការពារដែនអាកាសរបស់កូរ៉េខាងត្បូង
* BREAKING: ក្រុមហ៊ុន Nvidia ប្រកាសតែងតាំងលោក Jensen Huang ជានាយកប្រតិបត្តិ (CEO) ឡើងវិញភ្លាមៗ
* កម្ពុជាតវ៉ាយ៉ាងខ្លាំងចំពោះការបំពានជាបន្តបន្ទាប់របស់ថៃលើអធិបតេយ្យ និងបូរណភាពទឹកដីនៅតាមព្រំដែន
* នាយកចារកម្មអាមេរិកបញ្ជាក់ថាលោក ពូទីន មិនមែនជាមិត្តរបស់សហរដ្ឋអាមេរិកនោះទេ ក្នុងករណីអ៊ុយក្រែន
* អាមេរិកដាក់សម្ពាធលើ Nvidia ជុំវិញការលក់ឈីបទៅចិន៖ «យើងត្រូវដឹងថា អ្នកណាជាអ្នកទទួលខុសត្រូវ»
* CoolApp មានមុខងារជាច្រើនរួមមាន Chat Call Channel Reel ដោយប្រើប្រាស់តាមស្តង់ដារអន្តរជាតិ ទិន្នន័យស្ថិតក្នុងលក្ខណៈ Encryption ! បណ្តាញទំនាក់ទំនងសង្គម CoolApp ជាមោទនភាពរបស់ជាតិយើង និងប្រើប្រាស់ក្នុងដែនសុវត្ថិភាពរបស់ខ្មែរ

លោក ប៉ែន បូណា៖ «​រដ្ឋាភិបាលថៃ កំពុងបង្វែររឿងអាក្រក់ទាំងអស់ដែលកើតឡើងក្នុងប្រទេសរបស់ខ្លួន មកកម្ពុជា» (Video inside)

24-06-2025 15:37

(ភ្នំពេញ)៖ លោក ប៉ែន បូណា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល​ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ បានថ្លែងថា រដ្ឋាភិបាលថៃ បាន និងកំពុងបង្វែររឿងអាក្រក់ទាំងអស់ដែលកើតឡើងក្នុងប្រទេសរបស់ខ្លួន មកប្រទេសកម្ពុជាទៅវិញ។

កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ នាយករដ្ឋមន្ត្រីថៃ បានធ្វើការចោទប្រកាន់ លាបពណ៌ថាកម្ពុជាជាប្រទេសដែលជាប់ប្រទេសសម្បូរទៅដោយ ឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអនឡាញដ៏ធំមួយ លើពិភពលោក​ ខណៈដែលប្រទេសកំពុងមានរឿងអាស្រូវពាក់ព័ន្ធនឹងរឿងនេះ តែបែរជាបង្វែររឿងនេះដាក់កម្ពុជា។

ឆ្លើយតបទៅរឿងនេះ លោក ប៉ែន បូណា បានបញ្ជាក់ថា ប្រទេសកម្ពុជាមិនដែលបដិសេធថា យើងគ្មានបទល្មើសឆបោកតាមប្រព័ន្ធអនឡាញនោះទេ យើងទទួលស្គាល់ថា ប្រទេសយើងត្រូវបានក្រុមបណ្ដាញឆបោកតាមអនឡាញប្រើប្រាស់ បានសេចក្ដីថាកម្ពុជាជាប្រទេសរងគ្រោះមួយ ក្នុងចំណោមប្រទេសរងគ្រោះជាច្រើនជុំវិញតំបន់នេះ ដែលក្នុងនោះក៏មានប្រទេសថៃផងដែរ។

លោករដ្ឋមន្ត្រី បានបន្តថា ការឆបោកតាមប្រព័ន្ធអនឡាញជារឿងស្មុគស្មាញ ដែលទាមទារឱ្យរដ្ឋាភិបាលប្រទេសនីមួយៗដែលរងគ្រោះ ត្រូវសហការគ្នាយ៉ាងស្អិតរមួតដើម្បីបង្ក្រាប និងទប់ស្កាតល់សកម្មភាពឆបោកនានាក្នុងតំបន់។ ដោយឡែកកម្ពុជាវិញ យើងបានធ្វើកិច្ចការងារនេះយ៉ាងសកម្ម និងយកចិត្តទុកដាក់បំផុត ហើយបានសម្រេចលទ្ធផលយ៉ាងច្រើន។

ជាមួយគ្នានេះ លោក បានគូសបញ្ជាក់ថា កម្ពុជាមានឆន្ទៈនយោបាយមោះមុតក្នុងការប្រយុទ្ធប្រឆាំងបណ្ដាញឧក្រិដ្ឋកម្មឆបោកតាមអនឡាញនេះ ជាក់ស្ដែងយើងមាន សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា គឺជាប្រធានដឹកនាំយន្តការក្នុងការប្រយុទ្ធប្រឆាំងបទឧក្រិដ្ឋកម្មតាមអនឡាញ។

លោក ប៉ែន បូណា បានសង្កត់ធ្ងន់ថា៖ «នាយករដ្ឋមន្ត្រីកម្ពុជា ដែលដឹកនាំកិច្ចការងារនេះ ជានាយករដ្ឋមន្ត្រីដែលមានអំណាចពេញលេញក្នុងការដឹកនាំ ចាត់ចែងការងារ ដោយមិនបាច់ចាំទៅសុំយោបល់ពីយោធាដូចនៅប្រទេសថៃទេ»។

បើតាម លោក ប៉ែន បូណា, ប្រទេសថៃទៅវិញទេ ដែលជាប្រទេសសំបុកនៃឧក្រិដ្ឋកម្មអនឡាញក្នុងប្រទេសថៃ ព្រោះថា បន្ទាប់ពីចោទប្រកាន់កម្ពុជា មិនបានប៉ុន្មានថ្ងៃផង សារព័ត៌មានអន្តរជាតិបានចុះផ្សាយព្រោងព្រាតអំពីឧក្រិដ្ឋកម្មអនឡាញ នៅក្នុងប្រទេសថៃ៕