* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រី
* កម្ពុជាសម្រេចបានការនាំចេញកសិផលរុក្ខជាតិបាន១៥លានតោន ទៅកាន់ទីផ្សារអន្តរជាតិ
* លោក Macron រឹតបន្តឹងការរឹតត្បិតលើបាតុកម្មតវ៉ា បន្ទោសក្រុមឆ្វេងនិយមជ្រុលជាអ្នកនៅពីក្រោយភាពចលាចល
* ពលរដ្ឋភៀសសឹក ដែលអាចត្រឡប់ទៅផ្ទះវិញបាន រាជរដ្ឋាភិបាលជួយប្រាក់ចន្លោះ ២លានរៀល ទៅ២០លានរៀល សម្រាប់ជួសជុលផ្ទះរងការខូចខាត
* ប៉ូលិសថៃ បង្ក្រាបសម្បុកបណ្តាញឆបោកអនឡាញ និងល្បែងអនឡាញចិន ក្នុងវីឡាប្រណីតតម្លៃ ៤០លានបាត ចាប់ខ្លួនមនុស្ស ១៤នាក់
* រំលឹកប្រវត្តិសាស្ត្រ, សម្តេចតេជោ ហ៊ុន សែន៖ គ្មានជំនួប «សីហនុ-ហ៊ុន សែន» ក៏គ្មានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ដែរ, សម្ដេចជាតួអង្គសំខាន់ជាងគេ
* ថ្ងៃនេះ ជាខួប៣៥ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស២៣តុលា, សម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ និងសម្តេចតេជោ ហ៊ុន សែន ជាតួអង្គគន្លឹះ និងសំខាន់បំផុត
* អគ្គលេខាធិការ UN ថ្កោលទោសការវាយប្រហាររបស់ក្រុមហ៊ូទីលើអារ៉ាប៊ីសាអូឌីត និងព្រមានពី «អែលនីញ៉ូនៃសង្គ្រាម» លើប្រទេសក្រីក្រ
* ទាក់ទងនឹងសំណុំរឿង ចេន ហ្ស៉ី! ទ្រព្យសម្បត្តិក្នុងរង្វង់ជិត ១ពាន់លានដុល្លារ ត្រូវបានតុលាការសម្រេចបង្កក, មេខ្លោងជនជាតិខ្មែរ២នាក់ បានឃាត់ខ្លួន និងបញ្ជូនទៅតុលាការ
* អគ្គនាយកបណ្តាញព័ត៌មាន Fresh News ធ្វើទស្សនកិច្ច និងផ្ដល់បទសម្ភាសន៍ពិសេសនៅ Yenisey TV ស្ថានីយ៍ទូរទស្សន៍ដ៏ល្បីប្រចាំទីក្រុង Krasnoyarsk និងតំបន់ស៊ីបេរ៉ី
* វិទ្យាស្ថានបណ្ដុះបណ្ដាលបច្ចេកទេសរបស់អូស្ត្រាលី BKI ប្ដេជ្ញារួមចំណែកអភិវឌ្ឍកម្លាំងពលកម្មជំនាញនៅកម្ពុជា
* មាតាមនុស្សធម៌ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកអំណោយជូនប្រជាជនរងផលប៉ះពាល់ដោយទឹកជំនន់ចំនួន ៨៨៣គ្រួសារ ក្នុងខេត្តស្ទឹងត្រែង
* ថៃ យកវត្ថុបុរាណចេញពីប្រាសាទខ្នារ កម្ពុជាទាមទារឱ្យប្រគល់មកវិញ
* អគ្គនាយកដ្ឋានពន្ធដារ ប្រាប់ឲ្យម្ចាស់យានយន្តរួសរាន់ប្រកាស និងបង់ពន្ធ លើមធ្យោបាយដឹកជញ្ជូនសម្រាប់ ឆ្នាំ២០២៦ ជៀសវាងរងការពិន័យ !
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវពលរដ្ឋខ្មែរគ្រប់និន្នាការ មូលចិត្តគំនិតគ្នា ទុកឱកាសឲ្យរាជរដ្ឋាភិបាលតតាំងបញ្ហាព្រំដែនជាមួយថៃ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

បុរសខ្លាំងនៅកម្ពុជា សម្តេចតេជោ ហ៊ុន សែន ព្រមានថា កម្ពុជាមានសិទ្ធិការពារខ្លួន និងមានសិទ្ធិវាយបកសត្រូវឈ្លានពាន ទោះបីកម្ពុជាមានសព្វាវុធអាចបាញ់ដល់ទីក្រុងបាងកក តែមិនធ្វើដូច្នោះនោះឡើយ (Video inside)

27-06-2025 12:37

(ព្រះវិហារ)៖ បុរសខ្លាំងនៅកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ប្រធានព្រឹទ្ធសភា បានព្រមានយ៉ាងធ្ងន់ៗថា ប្រទេសកម្ពុជា មានសិទ្ធិការពារខ្លួន និងមានសិទ្ធិវាយបកទៅលើខ្មាំងសត្រូវដែលមានមហិច្ឆតាឈ្លានពានទឹកដីកម្ពុជា បើទោះបីកម្ពុជា មានសព្វាវុធ អាចបាញ់ដល់ទីក្រុងបាងកក ក៏ប៉ុន្តែកម្ពុជា មិនធ្វើបែបនេះទេកម្ពុជាសុំត្រឹមតែការពារជាតិ ទប់ទល់ និងវាយបកសត្រូវដែលមានមហិច្ឆតាឈ្លានពានចូលដីខ្មែរតែប៉ុណ្ណោះ។

ការបញ្ជាក់បែបនេះរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ស្រុក-ក្រុង ខេត្តព្រះវិហារចំនួន ៤៤៦នាក់ នៅសាលាខេត្តព្រះវិហារ នាព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥នេះ។

ពាក់ព័ន្ធនឹងជម្លោះព្រំដែនរវាងកម្ពុជា និងថៃ, ត្រូវសម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កម្ពុជា ចង់បន្តដោះស្រាយបញ្ហាព្រំដែនរវាងកម្ពុជា និងថៃ ដោយសន្តិវិធី តាមយន្តការទ្វេភាគីផង និងតាមយន្តការតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ផង។ យន្តការទាំងនេះចំណុចនេះ គឺជាយន្តការដោះស្រាយជម្លោះរវាងប្រទេសទាំងពីរ ប្រកបដោយសន្តិវិធីទាំងអស់ ប៉ុន្តែរឿងដែលកម្ពុជាបញ្ជូនទ័ពមកព្រំដែន គឺផ្តើមចេញពីព្រឹត្តិការណ៍ថ្ងៃ២៨ ខែឧសភា ឆ្នាំ២០២៥កន្លងទៅដែលបណ្តាលឱ្យយោធិនកម្ពុជា ម្នាក់បានពលីដោយសារតែទាហានថៃ លួចបាញ់ប្រហារ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «យើងមាន មានសិទ្ធការពារខ្លួន និងមានសិទ្ធិវាយបកទៅលើការឈ្លានពានណាក៏ដោយ ទោះបីយើងតូច។ ក៏ប៉ុន្តែ យើងមានសិទ្ធិនឹងការពារខ្លួន ហើយមិនមែនមានត្រឹមសិទ្ធិការពារខ្លួនទេ តែមានសិទ្ធិវៃបក ស្គាល់ហើយភាសាយោធា មិនចាំគេមកដល់ត្រង់សេហើយចាំបាញ់ទេ មកដល់ត្រង់សេហើយ គឺត្រូវបាញ់បន្ថែមហើយ។ កម្ពុជា មិនមានមហិច្ឆតាវាយប្រហារដល់ទីក្រុងបាងកកនោះទេ បើទោះបីជាសមត្ថភាពសព្វាវុធរបស់កម្ពុជា អាចមានលទ្ធភាពបាញ់ទៅដល់ទីក្រុងបាងកក ក៏ដោយ ប៉ុន្តែ កម្ពុជា មិនធ្វើទង្វើបែបនេះនោះទេ»។

សម្តេចតេជោ ហ៊ុន សែន ថ្លែងបែបចំអកថា អាវុធអេតចាយកម្ពុជា មានលទ្ធភាពគ្រប់គ្រាន់ដើម្បីការពារទឹកដី ខណៈអាវុធទាំងនោះ ធ្លាប់បានប៉ះទង្គិចគ្នាម្តងហើយកាលពីឆ្នាំ២០០៨ និងឆ្នាំ២០១១ ជាមួយសត្រូវ។ ការថ្លែងរបស់សម្តេចតេជោបែបនេះ គឺចង់សំដៅទៅកាន់ភាគីថៃ ដែលតែងតែអួតបង្ហាញនូវឧទ្ធោបករណ៍របស់ខ្លួនជារឿយៗនោះ។

ជាមួយគ្នានេះដែរ សម្ដេចតេជោ ហ៊ុន សែន ក៏បានចោទសួរទៅអ្នកទីក្រុងបាងកកថា អ្នកបានចោទកម្ពុជាថាជាអ្នករំលោភ ចុះហេតុអ្វីបានជាអ្នកមិនប្ដឹងទៅតុលាការ? នៅលើពិភពលោកមានតុលាការយុត្តិធម៌មួយ។ ហេតុអ្វីក៏ថៃមិនប្ដឹងទៅតុលាការសន្តិសុខអន្តរជាតិ? ហើយហេតុអ្វីក៏អ្នកមិនដំណើរការតាមផ្លូវច្បាប់?។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កម្ពុជានៅតែប្រកាន់ជំហរដោះស្រាយដោយយន្តការទ្វេភាគីផង និងតាមផ្លូវតុលាការផង ពាក់ព័ន្ធនឹងបញ្ហាព្រំដែនកម្ពុជាថៃ ដែលមានប្រវែងប្រមាណ ៨០០គីឡូរម៉ែត្រ ក្នុងនោះយន្តការដែលត្រូវដោះស្រាយតាមផ្លូវតុលាការអន្តរជាតិប្រមាណ ៥០គីឡូម៉ែត្រ៕