* កម្ពុជា និងថៃ ឈានដល់ការឯកភាពលើវិធានការកសាងទំនុកចិត្ត ក្នុងកិច្ចប្រជុំផ្សះផ្សានៅទីក្រុងឡាអេ
* គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ បញ្ចប់កិច្ចប្រជុំលើកទី២ ជាមួយភាគីកម្ពុជា និងថៃ, ជុំទី៣ នឹងធ្វើនៅថ្ងៃ២៤-២៧ វិច្ឆិកាខាងមុខ ប្រទេសម៉ាឡេស៊ី
* លោក ហ្សេលេនស្គី ថា អាមេរិកបានបន្តចែករំលែកព័ត៌មានស៊ើបការណ៍សម្ងាត់ដល់អ៊ុយក្រែនឡើងវិញ ក្រោយផ្អាកមួយរយៈខ្លី
* បារាំង រងការខូចខាតយ៉ាងធ្ងន់ធ្ងរពីកុបកម្មដ៏ហិង្សា មនុស្សជាង ២,០០០ នាក់ត្រូវចាប់ខ្លួន និងប៉ូលិសជាង ៦០០ នាក់រងរបួស
* មនុស្សយ៉ាងហោច ១៧ នាក់ស្លាប់ និងរាប់សិបនាក់របួស ក្នុងហេតុការណ៍រត់ជាន់គ្នានៅពិធីបុណ្យសាសនាក្នុងប្រទេសឥណ្ឌា
* ប្រមុខការទូតអាមេរិក អះអាងថា លោក ត្រាំ ផ្អាកទណ្ឌកម្មថ្មីលើរុស្ស៊ីរយៈពេល៦០ថ្ងៃ ដើម្បីវិភាគផលប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក
* ក្រុមហ៊ុនទេសចរណ៍កាហ្សាក់ស្ថាន បង្ហាញបំណងរៀបចំផ្តល់សេវាដឹកជញ្ជូនភ្ញៀវទេសចរ តាមជើងហោះហើររវាងរដ្ឋធានីអាស្ដាណា និងទីក្រុងព្រះសីហនុឡើងវិញ
* មេក្រុមហ៊ុនផលិតភាពយន្តរបស់កាហ្សាក់ស្ថាន ចាត់ទុកស្នាមញញឹម ប្រកបដោយភាពរាក់ទាក់ និងចេះជួយយកអាសារគ្នារបស់ប្រជាជនកម្ពុជា គឺជាការចងចាំល្អៗអំពីកម្ពុជា
* សម្តេចប៉ាប ចាកចេញពីមន្ទីរពេទ្យ ត្រឡប់ទៅបុរីវ៉ាទីកង់វិញ ក្រោយវះកាត់មហារីកសួត
* នាយករដ្ឋមន្ត្រីបារាំង៖ មនុស្ស ១២០០នាក់ត្រូវបានចាប់ខ្លួន និងប៉ូលិស១៥០នាក់រងរបួស អំឡុងបាតុកម្មទូទាំងប្រទេស
* សម្តេចតេជោ ហ៊ុន សែន៖ «ឆ្កែបានជិះរទេះ»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍
* បារាំង៖ ប៉ូលិសប៉ះទង្គិចជាមួយក្រុមអ្នកតវ៉ា ខណៈបាតុកម្មរាលដាលដល់បញ្ហាចំណាយ ក្នុងជីវភាពប្រចាំថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍ វិលត្រឡប់វិញទាំងយប់
* មុនត្រឡប់មកកម្ពុជាវិញ សម្តេចមហាបវរធិបតី ឆ្លៀតជួបប្រធានក្រុមហ៊ុនផលិតភាពយន្ត និងក្រុមហ៊ុនទេសចរណ៍របស់កាហ្សាក់ស្ថាន
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ថ្នាក់ដឹកនាំខេត្តពោធិ៍សាត់ នាំយកទៀនព្រះវស្សា អង្ករ បច្ច័យ និងគ្រឿងឧបភោគបរិភោគ ទៅវេរប្រគេនព្រះសង្ឃ ដែលត្រៀមគង់ចាំព្រះវស្សា ចំនួន០៣វត្ត ក្នុងស្រុកកណ្តៀង និងក្រុងពោធិ៍សាត់

01-07-2025 21:01

(ពោធិ៍សាត់)៖ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងលោក ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត ដោយមានការចូលរួមពីលោក លោកស្រី សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី រួមទាំងថ្នាក់ដឹកនាំមន្ទីរអង្គភាពជាច្រើនរូបទៀត នាថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៥ បាននាំយកទៀនព្រះវស្សា អង្ករ បច្ច័យ និងគ្រឿងឧបភោគបរិភោគ ទៅវេរប្រគេនព្រះសង្ឃ ដែលត្រៀមគង់ចាំព្រះវស្សា ចំនួន០៣វត្ត រួមមានវត្តពោធិ៍វង្ស ស្ថិតក្នុងឃុំកោះជុំ ស្រុកកណ្តៀង, វត្តលលកសសុខារាម ហៅវត្តលលកសចាស់ ស្ថិតក្នុងសង្កាត់រលាប និងគិរីបវរវង្ស ស្ថិតក្នុងសង្កាត់ចំរើនផល ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ដោយក្នុងមួយវត្ត ទៀនព្រះវស្សា១គូ, អង្ករ២០០គីឡូក្រាម, មី០៤កេស, ទឹកក្រូច០៥កេស, ទឹកបរិសុទ្ធ០៤កេស, ទឹកស៊ីអ៊ីវ០៥យួរ, ទឹកត្រី០៥យួរ និងបច្ច័យកសាង១,៧០០,០០០រៀល។

ព្រះគ្រូចៅអធិការ វត្តទាំង០៣ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាព កងកម្លាំងប្រដាប់អាវុធទាំងបី និងមន្ដ្រីរាជការ ដែលមានសទ្ធាជ្រះថ្លា បានចំណាយថវិកាផ្ទាល់ខ្លួន ជួយទំនុកបំរុងដល់ភិក្ខុ សាមណេរ ក្នុងឱកាសត្រៀមគង់ចាំព្រះវស្សា ដោយទឹកចិត្តជ្រះថ្លា និងមានជំនឿយ៉ាងមុតមាំ លើព្រះពុទ្ធសាសនា និងបានចាត់ទុកថា នេះគឺជាការរួមចំណែក ក្នុងការទ្រទ្រង់ដល់វិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ឱ្យបានស្ថិតស្ថេរគង្សវង្សយូរអង្វែង។ ព្រះគ្រូចៅអធិការវត្ត បានឧទ្ទិសមគ្គផល កុសលទាំងឡាយ ជូនដល់បុព្វការីជនញាតិការទាំង០៧សណ្ដាន ពិសេសយុទ្ធជន វីរៈជន ដែលបានបូជាជីវិត ដើម្បីបុព្វហេតុជាតិ និងមាតុភូមិ សូមបានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។

ក្នុងឱកាសប្រគេនទានព្រះវស្សា និងគ្រឿងឧបភោគបរិភោគនោះ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានសម្ដែងដោយចាត់ទុកថា វិស័យព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ សម្រាប់ប្រជាជនទូទៅ ពិសេសប្រជាពលរដ្ឋកាន់ព្រះពុទ្ធសាសនាទូទាំងខេត្តពោធិ៍សាត់ តែងតែទទួលបានការផ្សព្វផ្សាយ ការប្រៀនប្រដៅ ផ្ដល់ដំបូន្មានផ្ទាល់ ពីព្រះសង្ឃទាំងពីរគណៈ គ្រប់វត្តទូទាំងខេត្ត ដែលមានជាង២០០វត្ត។ ជាមួយគ្នានោះ សូមធ្វើការចងចាំ និងកត់ត្រាទុកក្នុងដួងចិត្ត ដោយបន្តទទួលនូវឱវាទ ដ៏ប្រពៃរបស់សង្ឃគ្រប់ពេលវេលា ហើយរួមគ្នាផ្តល់ជាសទ្ធាជ្រះថ្លាគ្រប់បែបយ៉ាង ដើម្បីជួបឧបត្ថម្ភគាំទ្រជាបន្តបន្ទាប់។ ទៀនព្រះវស្សា អង្ករ បច្ច័យ និងគ្រឿងឧបភោគបរិភោគ ប្រគេនព្រះសង្ឃនាឱកាសឆ្នាំនេះ ក៏ដូចបណ្តាឆ្នាំកន្លងមក រដ្ឋបាលតែងតែបានរៀបចំកម្មវិធីនេះឡើង ដោយបានចាត់ទុកបូណ្យកុសលដែលពុទ្ធបរិស័ទខ្មែរយើង តែងមានជំនឿ និងធ្វើទៅតាមទំនៀមទំលាប់ នៃព្រះពុទ្ធសាសនាដ៏រុងរឿង ម្យ៉ាងទៀតសំដៅជួយផ្គត់ផ្គង់ សម្រាលការកង្វះខាតរបស់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សាអស់រយៈពេល០៣ខែ តាមពុទ្ធបញ្ញត្តិ។

បច្ចុប្បន្ននេះព្រះរាជាណាចក្រកម្ពុជា ក្រោមការដឹកនាំលើផ្លូវដ៏ត្រឹមត្រូវ ប្រកបដោយគតិបណ្ឌិត របស់សម្តេចបវរធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើឱ្យវិស័យពុទ្ធចក្ររុងរឿង ហេតុនេះក្នុងនាមអាជ្ញាធរខេត្ត លោកសូមអំពាវនាវដល់ប្រជាពលរដ្ឋ ចូលរួមថែរក្សាការពារនូវសុខសន្តិភាព ស្ថេរភាព និងសមិទ្ធផលសង្គមជាតិ ឱ្យបានគង់វង្ស និងប្តេជ្ញារក្សាការពារបូរណភាពទឹកដី មិនឱ្យសត្រូវមកឈ្លានពាន យកទឹកដីបានឡើយ។ ជាងនេះទៅទៀត សូមប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះសម្តេចតេជោហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃកម្ពុជា ដែលបានផ្តួចផ្តើមគំនិតដ៏ខ្ពង់ខ្ពស់ ប្រកបដោយស្មារតីស្នេហាជាតិដ៏ជ្រាលជ្រៅ ស្នើរាជរដ្ឋាភិបាលសិក្សាអំពីទិដ្ឋភាពច្បាប់ ធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ក្នុងគោលដៅដកហូតសញ្ញាតិខ្មែរ ពីជនទាំងឡាយណាដែលឃុបឃិតជាមួយបរទេស ធ្វើសកម្មភាពបំផ្លាញផលប្រយោជន៍ជាតិ៕