* ក្រុមហ៊ុនអាកាសចរណ៍ SCAT Airlines សហការជាមួយ Selfie Travel បើកជើងហោះហើរត្រង់ពីកាហ្សាក់ស្ថានមកកម្ពុជាឡើងវិញ
* កម្ពុជា និងថៃ ឈានដល់ការឯកភាពលើវិធានការកសាងទំនុកចិត្ត ក្នុងកិច្ចប្រជុំផ្សះផ្សានៅទីក្រុងឡាអេ
* គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ បញ្ចប់កិច្ចប្រជុំលើកទី២ ជាមួយភាគីកម្ពុជា និងថៃ, ជុំទី៣ នឹងធ្វើនៅថ្ងៃ២៤-២៧ វិច្ឆិកាខាងមុខ ប្រទេសម៉ាឡេស៊ី
* លោក ហ្សេលេនស្គី ថា អាមេរិកបានបន្តចែករំលែកព័ត៌មានស៊ើបការណ៍សម្ងាត់ដល់អ៊ុយក្រែនឡើងវិញ ក្រោយផ្អាកមួយរយៈខ្លី
* បារាំង រងការខូចខាតយ៉ាងធ្ងន់ធ្ងរពីកុបកម្មដ៏ហិង្សា មនុស្សជាង ២,០០០ នាក់ត្រូវចាប់ខ្លួន និងប៉ូលិសជាង ៦០០ នាក់រងរបួស
* មនុស្សយ៉ាងហោច ១៧ នាក់ស្លាប់ និងរាប់សិបនាក់របួស ក្នុងហេតុការណ៍រត់ជាន់គ្នានៅពិធីបុណ្យសាសនាក្នុងប្រទេសឥណ្ឌា
* ប្រមុខការទូតអាមេរិក អះអាងថា លោក ត្រាំ ផ្អាកទណ្ឌកម្មថ្មីលើរុស្ស៊ីរយៈពេល៦០ថ្ងៃ ដើម្បីវិភាគផលប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក
* ក្រុមហ៊ុនទេសចរណ៍កាហ្សាក់ស្ថាន បង្ហាញបំណងរៀបចំផ្តល់សេវាដឹកជញ្ជូនភ្ញៀវទេសចរ តាមជើងហោះហើររវាងរដ្ឋធានីអាស្ដាណា និងទីក្រុងព្រះសីហនុឡើងវិញ
* មេក្រុមហ៊ុនផលិតភាពយន្តរបស់កាហ្សាក់ស្ថាន ចាត់ទុកស្នាមញញឹម ប្រកបដោយភាពរាក់ទាក់ និងចេះជួយយកអាសារគ្នារបស់ប្រជាជនកម្ពុជា គឺជាការចងចាំល្អៗអំពីកម្ពុជា
* សម្តេចប៉ាប ចាកចេញពីមន្ទីរពេទ្យ ត្រឡប់ទៅបុរីវ៉ាទីកង់វិញ ក្រោយវះកាត់មហារីកសួត
* នាយករដ្ឋមន្ត្រីបារាំង៖ មនុស្ស ១២០០នាក់ត្រូវបានចាប់ខ្លួន និងប៉ូលិស១៥០នាក់រងរបួស អំឡុងបាតុកម្មទូទាំងប្រទេស
* សម្តេចតេជោ ហ៊ុន សែន៖ «ឆ្កែបានជិះរទេះ»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍
* បារាំង៖ ប៉ូលិសប៉ះទង្គិចជាមួយក្រុមអ្នកតវ៉ា ខណៈបាតុកម្មរាលដាលដល់បញ្ហាចំណាយ ក្នុងជីវភាពប្រចាំថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍ វិលត្រឡប់វិញទាំងយប់
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំទៀនព្រះវស្សា ទេយ្យវត្ថុ បច្ច័យ ប្រគេនព្រះសង្ឃនៅវត្តព្រះពុទ្ធមានជ័យ ក្រុងព្រះវិហារ

08-07-2025 22:02

(ព្រះវិហារ)៖ ទៀនព្រះវស្សា ទេយ្យវត្ថុ និងបច្ច័យជាច្រើន របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ត្រូវបានលោក ហៀង ប៊ុនសេង និងក្រុមគ្រួសារនាំយកមកប្រគេនព្រះសង្ឃនៅវត្តព្រះពុទ្ធមានជ័យ ហៅវត្តប៉ាលហាល ស្ថិតក្នុងសង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ នាព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៥នេះ។

ក្នុងឱកាសនោះ លោក ហៀង ប៊ុនសេង បានប្រគេនព្រះសង្ឃ និងជម្រាបជូនលោកយាយ លោកតា នូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខដោយក្តីនឹករលឹកពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចតេជោ ហ៊ុន សែន ដែលជានិច្ចជាកាលសម្តេចទាំងទ្វេរ តែងតែគិតគូរយកចិត្តទុកដាក់ជានិច្ច ចំពោះសុខទុក្ខនិងការរស់នៅរបស់ប្រជាពលរដ្ឋគ្រប់ៗរូប។

លោក ហៀង ប៊ុនសេង បានថ្លែងប្រគេនព្រះសង្ឃ ជម្រាបជូនលោកតា លោកយាយទៀតថា សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន តែងយកចិត្តទុកដាក់គិតគូរខ្ពស់បំផុត និងលើកកម្ពស់វិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់ជាតិយើង។លោកថា ទោះជាសម្តេចទាំងទ្វេរមមាញឹក ក្នុងការបំពេញភារកិច្ចបម្រើជាតិមាតុភូមិ តែសម្តេចលោកបានចាត់តំណាងនាំទេយ្យវត្ថុ និងបច្ច័យ ប្រគេនព្រះសង្ឃតាមវត្តអារ៉ាមនានា មិនដែលខាននោះឡើយ។

ជាក់ស្តែងនៅថ្ងៃនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចតេជោ ហ៊ុន សែន តាមរយៈរូបលោកនិងក្រុមគ្រួសារ បាននាំទៀនព្រះវស្សា និងទេយ្យវត្ថុជាច្រើនមុខ ព្រមទាំងបច្ច័យចំនួន១០លានរៀល មកប្រគេនព្រះសង្ឃគង់ នៅវត្តព្រះពុទ្ធមានជ័យ នាពេលនេះ។

លោកគ្រូចៅអធិការវត្តព្រះពុទ្ធមានជ័យ បានមានសង្ឃដីកា អរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចតេជោ ហ៊ុន សែន ដែលបានចាត់តំណាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុ បច្ច័យ មកប្រគេនព្រះសង្ឃនៅពេលនេះ។ ព្រះអង្គចៅអធិការវត្ត ក៏បានប្រគេនពរដល់សម្តេចទាំងទ្វេរ និងបុត្រា បុត្រី ចៅប្រុស ចៅស្រី ជាទីស្រឡាញ់ទាំងអស់ សូមមានសុខភាពល្អ ដើម្បីដឹកនាំនាវាកម្ពុជា ឱ្យកាន់តែមានអភិវឌ្ឍរីកចម្រើនគ្រប់វិស័យ ទាំងផ្នែកអាណាចក្រ និងពុទ្ធចក្រ។

ម្យ៉ាងវិញទៀត សូមឧទ្ទិសមហាបុណ្យកុសល្យ ដល់ព្រឹទ្ធមហាឧបាសិកាធម្មញាណវិវឌ្ឍនា ប៊ុន ស៊ាងលី និងព្រឹទ្ធមហាឧបាសក លីន គ្រី មហាឧបាសិកា ប៊ុន សុថា និងមហាឧបាសក ហ៊ុន នាង និងមហាឧបាសិកា ឌី ប៉ុក ព្រមទាំងញាតិការទាំង៧សណ្តាន សូមអនុមោទនានូវមហាបុណ្យកុសលជ្រះថ្លានេះ សូមសោយសុខនូវសុខគតិសួគ៍អស់កាលជាអង្វែងតរៀងទៅ។

សូមបញ្ជាក់ផងដែរថា ព្រះវិហារព្រះពុទ្ធមានជ័យ ហៅវត្តប៉ាលហាលនេះ គឺផ្តួចផ្តើមកសាងដោយព្រឹទ្ធមហាឧបាសិកាធម្មញាណវិវឌ្ឍនា ប៊ុន ស៊ាងលី និងមហាឧបាសិកា ប៊ុន សុថា មកដល់ពេលនេះព្រះវិហារព្រះពុទ្ធមានជ័យ បានបន្តកសាងដោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន និងមហាឧបាសិកា ប៊ុន សាមលេន ធ្វើឱ្យសំណង់ព្រះវិហារលេចជាជារូបរាងប្រមាំណ៨០% និងរួចរាល់ក្នុងពេលឆាប់ៗខាងមុខនេះ៕