* គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ បញ្ចប់កិច្ចប្រជុំលើកទី២ ជាមួយភាគីកម្ពុជា និងថៃ, ជុំទី៣ នឹងធ្វើនៅថ្ងៃ២៤-២៧ វិច្ឆិកាខាងមុខ ប្រទេសម៉ាឡេស៊ី
* លោក ហ្សេលេនស្គី ថា អាមេរិកបានបន្តចែករំលែកព័ត៌មានស៊ើបការណ៍សម្ងាត់ដល់អ៊ុយក្រែនឡើងវិញ ក្រោយផ្អាកមួយរយៈខ្លី
* បារាំង រងការខូចខាតយ៉ាងធ្ងន់ធ្ងរពីកុបកម្មដ៏ហិង្សា មនុស្សជាង ២,០០០ នាក់ត្រូវចាប់ខ្លួន និងប៉ូលិសជាង ៦០០ នាក់រងរបួស
* មនុស្សយ៉ាងហោច ១៧ នាក់ស្លាប់ និងរាប់សិបនាក់របួស ក្នុងហេតុការណ៍រត់ជាន់គ្នានៅពិធីបុណ្យសាសនាក្នុងប្រទេសឥណ្ឌា
* ប្រមុខការទូតអាមេរិក អះអាងថា លោក ត្រាំ ផ្អាកទណ្ឌកម្មថ្មីលើរុស្ស៊ីរយៈពេល៦០ថ្ងៃ ដើម្បីវិភាគផលប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក
* ក្រុមហ៊ុនទេសចរណ៍កាហ្សាក់ស្ថាន បង្ហាញបំណងរៀបចំផ្តល់សេវាដឹកជញ្ជូនភ្ញៀវទេសចរ តាមជើងហោះហើររវាងរដ្ឋធានីអាស្ដាណា និងទីក្រុងព្រះសីហនុឡើងវិញ
* មេក្រុមហ៊ុនផលិតភាពយន្តរបស់កាហ្សាក់ស្ថាន ចាត់ទុកស្នាមញញឹម ប្រកបដោយភាពរាក់ទាក់ និងចេះជួយយកអាសារគ្នារបស់ប្រជាជនកម្ពុជា គឺជាការចងចាំល្អៗអំពីកម្ពុជា
* សម្តេចប៉ាប ចាកចេញពីមន្ទីរពេទ្យ ត្រឡប់ទៅបុរីវ៉ាទីកង់វិញ ក្រោយវះកាត់មហារីកសួត
* នាយករដ្ឋមន្ត្រីបារាំង៖ មនុស្ស ១២០០នាក់ត្រូវបានចាប់ខ្លួន និងប៉ូលិស១៥០នាក់រងរបួស អំឡុងបាតុកម្មទូទាំងប្រទេស
* សម្តេចតេជោ ហ៊ុន សែន៖ «ឆ្កែបានជិះរទេះ»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍
* បារាំង៖ ប៉ូលិសប៉ះទង្គិចជាមួយក្រុមអ្នកតវ៉ា ខណៈបាតុកម្មរាលដាលដល់បញ្ហាចំណាយ ក្នុងជីវភាពប្រចាំថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍ វិលត្រឡប់វិញទាំងយប់
* មុនត្រឡប់មកកម្ពុជាវិញ សម្តេចមហាបវរធិបតី ឆ្លៀតជួបប្រធានក្រុមហ៊ុនផលិតភាពយន្ត និងក្រុមហ៊ុនទេសចរណ៍របស់កាហ្សាក់ស្ថាន
* ប្រធានាធិបតីកាហ្សាក់ស្ថាន ចង់បង្កើតជើងហោះហើរត្រង់រវាងកាហ្សាក់ស្ថាន និងកម្ពុជា
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

សមាជិកសភាមណ្ឌលស្វាយរៀង នាំទៀនព្រះវស្សា និងបច្ច័យប្រគេនដល់វត្តចំនួន៣ នៅឃុំទួលស្តី ស្រុកចន្ទ្រា ខេត្តស្វាយរៀង

18-07-2025 17:54

(ស្វាយរៀង)៖ លោកបណ្ឌិត សម តារា សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន ខេត្តស្វាយរៀង សមាជិកសភាមណ្ឌលស្វាយរៀង អនុប្រធានគណៈកម្មការទី១ នៃរដ្ឋសភា និងភរិយា នៅព្រឹកថ្ងៃទី១៨ ខែកក្កដាឆ្នាំ២០២៥ បាននាំទៀនព្រះវស្សានិងទេយ្យទាន បច្ច័យប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សាចំនួន៣ វត្ត នៅឃុំទួលស្តី ស្រុកចន្ទ្រា ខេត្តស្វាយរៀង ក្នុងឱកាសចូលបុណ្យព្រះវស្សា។

ពិធីនេះបានប្រព្រឹត្តិទៅនៅវត្តទីប៉ារាម ស្ថិតនៅក្នុងឃុំទួលស្តី ដែលជាឃុំដាច់ស្រយាលពីទីរួមខេត្ត ជាប់នឹងព្រំដែនកម្ពុជានិងវៀតណាម ដោយមានការចូលរួមពី លោក ប៊ុន សាវ៉ាន់ សមាជិក គណៈប្រចាំការគណៈអចិន្ត្រៃយ៍គណបក្សខេត្ត និងក្រុមការងារ គណបក្សថ្នាក់ខេត្ត ប្រជាពុទ្ធបរិស័ទជាច្រើននាក់ផងដែរ។

បុណ្យចូលព្រះវស្សាដែលមានរយៈពេល​ប្រមាណជា៣ខែនេះ ជាពេលវេលា​មួយ​ដែលព្រះសង្ឃពិបាកនិមន្ត​បិណ្ឌ​​បាត្រព្រោះជារដូវភ្លៀង។ អាស្រ័យហេតុ​នេះ​ហើយ ទើបប្រជាពុទ្ធ​បរិ​ស័ទខ្មែរ តែងមានការរៀបចំពិធីប្រគេនទៀន​ព្រះ​វស្សា​សម្រាប់អុជបំភ្លឺ​ក្នុងទីអារាម ព្រមទាំងមានការប្រគេននូវទេយ្យ​ទាន​ផ្សេងៗ​សម្រាប់ជា​ចង្ហាន់ព្រះសង្ឃក្នុងកំលុងរដូវវស្សា ដែលពិបាកនិមន្ត​បិណ្ឌ​បាត្រ​នេះ។

ជារៀងរាល់ឆ្នាំ ឲ្យតែងដល់រដូវបុណ្យចូលព្រះវស្សាលោកបណ្ឌិត សម តារា ក្នុងនាមលោកជាសំណាងរាស្ត្រមណ្ឌលស្វាយរៀង និងក្រុមគ្រួសារតែងតែនាំយកគ្រឿងបរិក្ខារផ្សេងៗព្រមទាំងបច្ច័យប្រគេនដល់ព្រះសង្ឃ គង់ចាំព្រះវស្សាទៅតាមបណ្ដាវត្តមួយចំនួននៅក្នុងខេត្តស្វាយរៀងផងដែរ។

លោកបណ្ឌិត សម តារា តែងរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ថា «យើងបានធ្វើបុណ្យរួមគ្នាយ៉ាងសប្បាយរីករាយនាពេលនេះ ដោយប្រទេសជាតិយើងមានសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្ន ជាប្រធានព្រឹទ្ធសភា ជាពិសេសក្រោមការងារដឹកនាំប្រកបដោយភាពវៃឆ្លាត បុិនប្រសព្វ សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ដូចនេះយើងទាំងអស់គ្នាត្រូវចូលរួមថែរក្សាសុខសន្តិភាពមួយនេះ ឱ្យបានគង់វង្សយូរអង្វែងកុំឱ្យបាត់បង់ទោះស្ថិតនៅក្នុងតម្លៃណាក៏ដោយ»។

សូមបញ្ជាក់ថា នៅក្នុងឱកាសនោះ លោកបណ្ឌិត សម តារា និងភរិយា បានប្រគេនទេយ្យទាន បច្ច័យដល់វត្តចំនួន៣ នៅក្នុងឃុំទួលស្ដី សរុបថវិកាអស់ ៦៨០០០០០រៀល (ប្រាំមួយលានប្រាំបីសែនរៀល) ផងដែរ៕