* ជើងហោះហើរជាច្រើននៅអឺរ៉ុប បង្ខំចិត្តប្តូរទិសដៅចុះចតបន្ទាន់សាជាថ្មី ដោយសារការគំរាមបំផ្ទុះគ្រាប់បែកក្លែងក្លាយ
* វិភាគអន្តរជាតិ៖ ២ឆ្នាំចុងក្រោយនៃអាណត្តិរបស់លោក ត្រាំ តើពិភពលោកនឹងបានឃើញសង្រ្គាម ឬសន្តិភាព?
* តុលាការព្រហ្មទណ្ឌថៃ ចេញដីកាចាប់ខ្លួនអតីតបវរកញ្ញាថៃ Boom Panadda និងស្វាមី ពីបទឆបោកប្រាក់សប្បុរសធម៌ និងលាងលុយកខ្វក់
* ជួបសម្តេចនាយករដ្ឋមន្ត្រី, នាយកប្រតិបត្តិអង្គការ HFHI កោតសរសើរគោលនយោបាយអភិវឌ្ឍលំនៅដ្ឋានរបស់កម្ពុជា
* ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ
* សេតវិមានក្រើនរំលឹកថា លោក ដូណាល់ ត្រាំ «នៅតែជាប្រធានាធិបតីរបស់អ្នក» ក្រោយបក្សសាធារណរដ្ឋរងបរាជ័យយ៉ាងធ្ងន់ធ្ងរ ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ
* ពីអតីតបវរកញ្ញាក្លាយទៅជាជនសង្ស័យក្នុងសំណុំរឿងឆបោក៖ រឿងអាស្រូវមូលនិធិសប្បុរសធម៌ ដែលកំពុងអង្រួនប្រទេសថៃ
* រាជរដ្ឋាភិបាលដាក់គោលដៅប្រមូលចំណូលឱ្យបានប្រមាណជិត ៨ពាន់លានដុល្លារ នៅឆ្នាំ២០២៧, គយ និងពន្ធដារ ត្រូវរកចំណូលឱ្យបានប្រមាណជិត ៧ ពាន់លានដុល្លារ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

TOP NEWS: មេទ័ពជាន់ខ្ពស់កម្ពុជា៖ ប្រាសាទតាមាន់ធំ, ប្រាសាទតាក្របី និងតំបន់មុំបី យើងគ្រប់គ្រង១០០% ដោយវាយប្រហាររុញច្រានខ្មាំងឈ្លានពានថៃឲ្យចេញឆ្ងាយពីទឹកដីកម្ពុជា, កងទ័ពដ៏ខ្លាំងក្លារបស់យើងឈរជើងគ្រប់គ្រងសមរភូមិបានយ៉ាងល្អ! (Video inside)

24-07-2025 20:02

(ភ្នំពេញ)៖ មេទ័ពជាន់ខ្ពស់របស់កម្ពុជា បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងអំពីស្ថានភាពព្រំដែន៖ គិតត្រឹមម៉ោងជិត៧យប់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥នេះ កងទ័ពដ៏អង់អាចក្លាហានរបស់កម្ពុជាឈរគ្រប់គ្រងសមរភូមិបានយ៉ាងល្អ បើទោះបីកងទ័ពថៃបើកការវាយប្រហារខ្លាំងៗមកលើកងទ័ពយើងក៏ដោយ។

បន្ទាប់ពីបាញ់ប្រហារគ្នាអស់ពេលមួយថ្ងៃនេះ មេទ័ពជាន់ខ្ពស់របស់កម្ពុជាបានបញ្ជាក់យ៉ាងច្បាស់ៗថា ប្រាសាទតាមាន់ធំ, ប្រាសាទតាក្របី និងតំបន់មុំបី យើងគ្រប់គ្រង១០០% ដោយវាយប្រហាររុញច្រានខ្មាំងឈ្លានពានថៃឲ្យចេញឆ្ងាយពីទឹកដីកម្ពុជា ហើយកងទ័ពដ៏ខ្លាំងក្លារបស់យើងឈរជើងគ្រប់គ្រងសមរភូមិបានយ៉ាងល្អ។

គិតត្រឹមម៉ោង៧យប់ថ្ងៃទី២៤ ខែកក្កដានេះ ស្ថានភាពនៅសមរភូមិព្រំដែនមានសភាពការណ៍ធូរស្រាលស្ងប់ស្ងាត់ តំបន់ប្រាសាទតាមាន់តូច និងតំបន់មួយចំនួនៅតាមបណ្តោញព្រំដែន នៅបន្តវាយប្រហារប្រយុទ្ធមួយៗនៅឡើយ ប៉ុន្តែសរុបជារួមកងទ័ពរបស់យើងគ្រប់គ្រង ស្ថានការណ៍សមរភូមិបានយ៉ាងល្អ៕