* នាយកចារកម្មអាមេរិកបញ្ជាក់ថាលោក ពូទីន មិនមែនជាមិត្តរបស់សហរដ្ឋអាមេរិកនោះទេ ក្នុងករណីអ៊ុយក្រែន
* អាមេរិកដាក់សម្ពាធលើ Nvidia ជុំវិញការលក់ឈីបទៅចិន៖ «យើងត្រូវដឹងថា អ្នកណាជាអ្នកទទួលខុសត្រូវ»
* លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី តំណាងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញបើកកម្មវិធីបោះជំរំយុវជនកាកបាទក្រហមកម្ពុជាថ្នាក់ជាតិ នៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង
* លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ដឹកនាំក្រុមការងារ ចូលរួមកិច្ចប្រជុំលើកទី៣ នៃគណៈកម្មការផ្សះផ្សះដោយបង្ខំ លើដែនសមុទ្រកម្ពុជា និងថៃ នៅម៉ាឡេស៊ី
* កូនប្រុសសម្តេចមហាបវរធិបតី អាយុទើប៩ឆ្នាំ តែមានសមត្ថភាពរៀនគណិតវិទ្យាកម្រិតមធ្យម
* អ្នកសារព័ត៌មានអន្តរជាតិ ចុះផ្ដិតយករូបភាពពីស្លាកស្នាមឈឺចាប់ បន្សល់ទុកដោយការឈ្លានពានរបស់យោធាថៃ នៅតាមបន្ទាត់ព្រំដែន
* លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី តំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយជូនពលរដ្ឋងាយរងគ្រោះបំផុត ១០២០គ្រួសារ នៅខេត្ដពោធិ៍សាត់
* លោក Mark Rutte៖ NATO នឹងការពារទឹកដីគ្រប់ចំអាមទាំងអស់របស់ប៉ូឡូញ
* កម្ពុជា រកឃើញជំងឺអុតស្វាមួយករណីថ្មី, ក្រសួងអំពាវនាវដល់ប្រជាពលរដ្ឋយកចិត្តទុកដាក់ថែសុខភាព
* សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ កុំចាំបាច់ធ្វើល្អឥតខ្ចោះទើបចាប់ផ្ដើម ត្រូវហ៊ានចាប់ផ្ដើមធ្វើដាក់ឲ្យប្រើប្រាស់បណ្ដើរៗ និងកែតម្រូវទើបយើងទៅមុខ
* CoolApp មានមុខងារជាច្រើនរួមមាន Chat Call Channel Reel ដោយប្រើប្រាស់តាមស្តង់ដារអន្តរជាតិ ទិន្នន័យស្ថិតក្នុងលក្ខណៈ Encryption ! បណ្តាញទំនាក់ទំនងសង្គម CoolApp ជាមោទនភាពរបស់ជាតិយើង និងប្រើប្រាស់ក្នុងដែនសុវត្ថិភាពរបស់ខ្មែរ

អ្នកនាំពាក្យក្រសួងការបរទេស៖ កម្ពុជាស្វាគមន៍ ការអំពាវនាវរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហជាតិ ដែលជំរុញឱ្យមានកិច្ចចរចា បញ្ចប់ជម្លោះ (Video inside)

27-07-2025 08:47

(ភ្នំពេញ)៖ លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ​ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥នេះ ​បានគូសបញ្ជាក់ថា កម្ពុជាស្វាគមន៍ចំពោះការអំពាវនាវរបស់ ក្រុមប្រឹក្សាសន្តិសុខអង្គការសហជាតិ ដែលជំរុញឱ្យមានកិច្ចចរចា បញ្ចប់ជម្លោះ។

ការគូសបញ្ជាក់បែបនេះ ធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន បង្ហាញបច្ចុប្បន្នភាព ថ្ងៃទី៤ នៃការបង្កសង្គ្រាមរបស់យោធាថៃឈ្លានពានដែនអធិបតេយ្យកម្ពុជា នាព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ ដែលរៀបចំដោយអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា។

លោក ជុំ សុន្ទរី បានបញ្ជាក់យ៉ាងដូច្នេះថា «កម្ពុជាស្វាគមន៍ការអំពាវនាវរបស់ ក្រុមប្រឹក្សាសន្តិសុខអង្គការសហជាតិ ឲ្យមានដំណោះស្រាយដោយសន្ដិវិធី ហើយយើងជំរុញឲ្យប្រទេសថៃ ត្រឡប់ទៅវេទិកាការទូតវិញ ជាជាងថៃធ្វើការចោទប្រកាន់ ដោយគ្មានមូលដ្ឋាននានាប្រឆាំង ជាមួយនឹងកម្ពុជា»។

បន្ថែមពីនោះទៀត លោក ជុំ សុន្ទរី បានលើកឡើងថា កម្ពុជាបន្តប្តេជ្ញាចិត្ត ក្នុងការររកដំណោះស្រាយប្រកបដោយសន្តិវិធី និងច្បាប់អន្តរជាតិ ហើយកម្ពុជាប្តេជ្ញាការពារទឹកដីរបស់ខ្លួន។

លោក ជុំ សុន្ទរី បានបញ្ជាក់ដឹងថា អគ្គលេខាធិការ អង្គការសហប្រជាជាតិ បានអំពាវនាវឱ្យមានកិច្ចឈប់បាញ់រវាងកម្ពុជា-ថៃ និងដោះស្រាយគ្នាដោយសន្តិវិធី៕