* រដ្ឋមន្ត្រីហិរញ្ញវត្ថុអាមេរិក លោក Scott Bessent ប្ដូរទៅស្នាក់នៅក្នុងមូលដ្ឋានទ័ព ក្រោយរងការគំរាមកំហែងអាយុជីវិតពីអ៊ីរ៉ង់
* ព្រះមហាក្សត្រ ស្តេចយាងពន្លត់ភ្លើងជ័យ ខួបលើកទី៧៣ឆ្នាំ ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា នៅវិមានឯករាជ្យ
* Fresh Exclusive: «កុំយកកាយវិការចាប់ដៃធ្វើជាឧបករណ៍នយោបាយ៖ មេរៀនពីការទូត និងការទទួលខុសត្រូវចំពោះផលប្រយោជន៍ជាតិ»
* ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយបន្តផ្ទាល់៖ ព្រះរាជពិធីពន្លត់ភ្លើងជ័យ ខួបលើកទី៧៣ ទិវាបុណ្យឯករាជ្យជាតិ ០៩ វិច្ឆិកា ក្រោមព្រះរាជអធិបតី ព្រះមហាក្សត្រនៃកម្ពុជា នារសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦
* ផ្ទុះគ្រាប់បែកចំរថយន្តដឹកសិស្សសាលានៅខេត្ត Satun ភាគខាងត្បូងប្រទេសថៃ បណ្តាលឱ្យរងរបួស៣នាក់
* លើសពីរឿងអាស្រូវស្នេហ៍! ហេតុអ្វីករណី Alice Huang និង Jensen Huang ក្លាយជាសង្គ្រាមចារកម្ម AI រវាងអាមេរិក និងចិន?
* សហរដ្ឋអាមេរិក ព្យាយាមជំរុញសន្តិភាពសាជាថ្មី នៅឯកិច្ចចរចាលើកដំបូងរវាងរុស្ស៉ី និងអ៊ុយក្រែន ក្នុងពេល ៩ខែ
* ចំនួនភ្ញៀវទេសចរចិន ធ្វើដំណើរទៅកាន់ប្រទេសថៃធ្លាក់ចុះកាលពីខែតុលា ដោយសារការព្រួយបារម្ភពី Scam និងការចាប់ជំរិត
* សភាតំណាងរាស្ត្រអាមេរិក រារាំងការប៉ុនប៉ងដំណើរការនីតិវិធីដកតំណែងរដ្ឋមន្ត្រីការពារជាតិ លោក Pete Hegseth
* វិភាគអន្តរជាតិ៖ អ្នកក្លាហានឆ្លងមិនផុតដំណាក់ស្រីស្អាត?
* ការស្ទង់មតិ៖ ពលរដ្ឋអាមេរិកភាគច្រើនចង់ឱ្យសភាអាណត្តិថ្មី បញ្ចប់សង្គ្រាមរបស់លោក ត្រាំ ជាមួយអ៊ីរ៉ង់ និងលុបចោលពន្ធគយ
* សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មានក្តីរន្ធត់ និងសម្តែងការសោកស្តាយជាទីបំផុត ក្រោយទទួលដំណឹងដ៏សែនក្រៀមក្រំ និងចាត់តំណាងចូលរួមរំលែកទុក្ខសិស្សសាលា ប៊ែលធី អន្ដរជាតិ ៥រូប ស្លាប់ក្នុងហេតុការណ៍រថយន្ដធ្លាក់ទឹក
* ប្រមុខការទូតកម្ពុជា ទទួលជួបអគ្គលេខាធិការអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី ដើម្បីជជែកពីវឌ្ឍនភាពនៃការត្រៀមរៀបចំសន្និសីទថ្នាក់រដ្ឋមន្រ្តីហ្វ្រង់កូហ្វូនីលើកទី៤៨ និងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០
* ថៃ បង្ហាញការព្រួយបារម្ភខ្លាចកម្ពុជាលើកយកបញ្ហាព្រំដែន មកជជែកនៅក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី
* Fresh Exclusive: កូរ៉េខាងជើងអភិវឌ្ឍ តូពីដូល្បឿនលឿន ត្រៀមដាក់ប្រើនៅឆ្នាំ២០២៧៖ តើអាវុធក្រោមទឹកថ្មីនេះ អាចកំញើញកងនាវាផ្ទុកយន្តហោះអាមេរិកបានដែរឬទេ?
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

អ្នកនាំពាក្យការពារជាតិ៖ ៤ថ្ងៃ នៃការវាយប្រហារឈ្លានពានរបស់ថៃ ធ្វើឱ្យពលរដ្ឋកម្ពុជា ២,៥ម៉ឺនគ្រួសារ ស្មើ៨ម៉ឺននាក់ ត្រូវបានជម្លៀសចេញពីលំនៅដ្ឋាន និងកុមារ១៣ម៉ឺននាក់ មិនអាចសិក្សារៀនសូត្របាន

27-07-2025 09:33

(ភ្នំពេញ)៖ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ នៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ បានគូសបញ្ជាក់ថា៤ថ្ងៃ នៃការវាយប្រហារឈ្លានពានរបស់ថៃ ធ្វើឱ្យពលរដ្ឋកម្ពុជា ២,៥ម៉ឺនគ្រួសារ ត្រូវបានជម្លៀសចេញពីលំនៅដ្ឋាន និងកុមារ១៣ម៉ឺននាក់ មិនអាចសិក្សាបាន

លោកស្រី បានមានប្រសាសន៍ថា សកម្មភាពរបស់ភាគីថៃ ទាំងគឃ្លើន និងទាំងកម្រោល ធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ជនស៊ីវិល សាលារៀន ដល់ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀតផងដែរ។

«រយៈពេល៤ថ្ងៃ នៃការឈ្លានពានរបស់ភាគីថៃមកលើកម្ពុជា យើងឃើញថា ស្ថានភាពជនភៀសសឹក បានធ្វើការផ្លាស់ប្តូរទីលំនៅ និងរងរបួស មានការកើនឡើង ក្នុងនោះចំពោះតួលេខជនភៀសសឹកទាំង៣ខេត្ត គឺខេត្តព្រះវិហារ ឧត្តរមានជ័យ និងខេត្តពោធិ៍សាត់ ​កើនឡើងរហូតដល់ ២៥ពាន់គ្រួសារ និងចំនួន ៨ម៉ឺននាក់»។ នេះបើតាមការគូសបញ្ជាក់របស់អ្នកនាំពាក្យក្រសួងការពារជាតិ។

លោកស្រីឧត្តមសេនីយ៍ឯក បានបន្តថា គិតត្រឹមត្រឹមម៉ោង១២ម្សិលមិញនេះ គឺសាលារៀនចំនួន ៥៣៦កន្លែង ក្នុងចំណោម១៤ស្រុក នៃខេត្តទាំង៥ ដែលរងផលប៉ះពាល់ គឺមានសិស្សចំនួន ១៣ម៉ឺននាក់ ដែលរងផលប៉ះពាល់នៃការគំរាមកំហែង ការវាយប្រហារ ទន្ទ្រានឈ្លានពានរបស់ភាគីថៃ ដែលធ្វើឱ្យសិស្ស១៣ម៉ឺននាក់ មិនអាចទទួលបានការសិក្សាដូចស្ថានភាពដើម៕