* សម្តេចតេជោ ហ៊ុន សែន, ប្រមុខរដ្ឋឡាវ និងវៀតណាម ជួបពិសាអាហារ និងពិភាក្សាការងារ
* ប្រធានាធិបតីបារាំង ម៉ាក្រុង ចង់ឲ្យមានការបង្រៀនភាសាបារាំងកាន់តែច្រើនថែមទៀតនៅក្នុងប្រទេសកម្ពុជា
* ប្រមុខដឹកនាំកម្ពុជា-បារាំង បង្កើតភាពជាដៃគូកម្រិតថ្មី ជាមួយនឹងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន២៩
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណប្រទេសបារាំង និងលោក ម៉ាក្រុង ដែលបានខិតខំសម្របសម្រួលរកដំណោះស្រាយដោយសន្តិវិធី លើបញ្ហាព្រំដែនកម្ពុជា-ថៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសពីមហិច្ឆតារបស់កម្ពុជា ក្នុងការក្លាយជា «ស្ពាន FinTech» ដើម្បីតភ្ជាប់ប្រព័ន្ធបច្ចេកវិទ្យាហិរញ្ញវត្ថុរវាងបណ្តាប្រទេសនិយាយភាសាបារាំង និងតំបន់អាស៊ាន
* ប្រធានាធិបតីបារាំង ម៉ាក្រុង និងលោកជំទាវទីមួយ ចូលក្រាបបង្គំគាល់ ព្រះមហាក្សត្រខ្មែរ នៅព្រះបរមរាជវាំង ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋជាប្រវត្តិសាស្ត្រនៅកម្ពុជា
* សម្តេចតេជោ ហ៊ុន សែន ទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង នៅវិមានសាមគ្គីភាព មុនជំនួបប្រជុំកំពូល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកផ្លូវការព្រឹត្តិការណ៍ហ្វ្រង់កូតិច២០២៦
* ព្រះមហាក្សត្រកម្ពុជា រៀបចំព្រះរាជពិធីលៀងសាយភោជន៍ជូនប្រធានាធិបតីបារាំង និងគណៈប្រតិភូ ក្នុងឱកាសអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនិង ឱកាសកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនៅកម្ពុជា
* ព្រះមហាក្សត្រ៖ «សេចក្តីស្អប់មិនអាចរំលាយដោយសេចក្តីស្អប់បានឡើយ», ស្នាមញញឹមខ្មែរ នឹងធ្វើជាសារសន្តិភាពទៅកាន់ពិភពលោក
* ព្រះមហាក្សត្រ អំពាវនាវឱ្យផ្តល់តួនាទីពេញលេញដល់យុវជនក្នុងការកសាងសន្តិភាព និងវាយតម្លៃខ្ពស់ចំពោះថាមពលវ័យក្មេងនៃទ្វីបអាហ្វ្រិក
* ព្រះមហាក្សត្រ រំឭកពីព្រះរាជបេសកកម្ម «ព្រះបរមរតនកោដ្ឋ» ក្នុងការបង្កើតហ្វ្រង់កូហ្វូនី និងចំខួប ៦០ឆ្នាំនៃសំឡេង លោក ហ្សាល ដឺហ្គោល អតីតប្រធានាធិបតីបារាំងនៅភ្នំពេញ
* អគ្គលេខាធិការអង្គការសហប្រជាជាតិ អះអាងថា ពិភពលោក បច្ចុប្បន្ន ចំណាយលើយោធាធំជាងជំនួយអភិវឌ្ឍន៍១៣ដង និងអំពាវនាវឱ្យប្រែក្លាយទំនុកចិត្តហ្វ្រង់កូហ្វូនីទៅជាសន្តិភាពពិតប្រាកដ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជា មានបំណងប្រែក្លាយភ្នំពេញ ឲ្យទៅជាស្ពានភ្ជាប់រវាងអាស៉ី និងលំហហ្វ្រង់កូហ្វូនី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យមានសកម្មភាពគន្លឹះចំនួនបី គឺការបង្ការ ការត្រៀមខ្លួន និងការកសាងវិបុលភាព
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍អូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ពិព័រណ៌ឧស្សាហកម្មវិស័យទឹកស្អាត និងសមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជា រួមគ្នាជំរុញវិស័យទឹកស្អាតនៅកម្ពុជាឱ្យកាន់តែមានវិសាលភាពខ្លាំងថែមទៀត

29-07-2025 12:05

(ភ្នំពេញ)៖ ពិព័រណ៌ឧស្សាហកម្មវិស័យទឹកស្អាត ២០២៥ និងសមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជា នៅរសៀលថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០២៥ បានចុះហត្ថលេខាលើ អនុស្សរណៈនៃការយោគយល់គ្នាដ៏មានសារ:សំខាន់មួយ ដើម្បីរួមគ្នាធ្វើសកម្មភាពអភិវឌ្ឍន៍វិស័យទឹកស្អាតនៅកម្ពុជាឲ្យកាន់ តែមានវិសាលភាពខ្លាំងថែមទៀត នាពេលអនាគតខាងមុខនេះ។

បើតាមលោក Gerard Leeuwen burgh អ្នកគ្រប់គ្រង់ទូទៅប្រចាំប្រទេស ម៉ាឡេស៊ី និងកម្ពុជានៃក្រុមហ៊ុន Informa Markets បានមានប្រសាសន៍ថា តាម រយៈវេទិកាពិព័រណ៍ឧស្សាហ៍កម្មទឹកស្អាត នាពេលខាងមុខនេះ នឹងជួបជាមួយអ្នកជំនាញ និងបណ្តាញរបស់សមាគមផ្គត់ផ្គង់ទឹកកម្ពុជា គឺដើម្បីបង្កើតឱកាសដែលមិនធ្លាប់មានពីមុនមកសម្រាប់នវានុវត្តន៍ ការវិនិយោគ និងកំណើនប្រកបដោយចីរភាព។

លោកបន្តថា អនុស្សរណៈនៃការយោគយល់គ្នានេះ នឹងបង្កើតអត្ថប្រយោជន៍ជាក់ស្តែង និងរយៈពេលវែងសម្រាប់សហគមន៍ ទូទាំងប្រទេសកម្ពុជា តាមរយៈការបង្កើនលទ្ធភាពទទួលបានទឹកស្អាត ការសាង សង់ហេដ្ឋារចនាសម្ព័ន្ធដែលធន់នឹងការប្រែប្រួលនៃអាកាសធាតុ និងការពង្រឹងសមត្ថ ភាពបច្ចេកទេសរបស់អ្នកប្រតិបត្តិការទឹកក្នុងស្រុក។

ជាមួយគ្នាផងដែរ ប្រសិនបើមិនមានការប្រែប្រួលអ្វីនោះទេ ពិព័រណ៍ឧស្សាហកម្មវិស័យទឹកស្អាត ២០២៥ (CAMWATER 2025) ដែលរួមជាមួយ CAMBUILD ២០២៥ និង CAMAUTO ២០២៥ នឹងរៀបចំឡើងរយៈ៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ នៅមជ្ឈមមណ្ឌលពិព័រណ៍ និងសន្និសីទកោះពេជ្រ។

ទន្ទឹមគ្នានេះក៏មានការដាក់បញ្ចូលនូវ CAMBUILD ដែលជាពិព័រណ៍អគារ និងសំណង់ដ៏ធំបំផុត និងមានការទទួលស្គាល់ច្រើនបំផុតនៅកម្ពុជា ដែលបង្ហាញនូវដំណោះស្រាយអគារឆ្លាតវៃ និងទំនើបបំផុតប្រកបដោយចីរភាព និងនវានុវត្តន៍វិស្វកម្ម។ ជាមួយគ្នាផងដែរ CAMWA TER ក៏បានផ្តោតលើការផ្គត់ផ្គង់ទឹកស្អាត ការប្រព្រឹត្តកម្មទឹកកខ្វក់ និងនិរន្តរភាពផងដែរ។

ដោយឡែក CAMAUTO ត្រូវបានជំរុញដល់វិស័យយានយន្ត និងចលនភាព ដោយបង្ហាញនូវបច្ចេកវិទ្យាយានយន្តទំនើប គ្រឿងបន្លាស់ និងគ្រឿងជួសជុលបន្ថែម ដំណោះស្រាយទីផ្សារ និងប្រព័ន្ធដឹកជញ្ជូនដែលចាំបាច់សម្រាប់កំណើនសេដ្ឋកិច្ចរបស់កម្ពុជា។

តាមរយៈការរួបរួមយុទ្ធសាស្ត្រវិស័យទាំងបីនេះ ភាគីពាក់ព័ន្ធកំពុងតែបង្កើតប្រព័ន្ធអេកូឡូស៊ី ដែលគ្មានគូរប្រៀបសម្រាប់ពាណិជ្ជកម្ម កិច្ចសហប្រតិបត្តិការ និងន វានុវត្តន៍។ នេះបើតាមប្រសាសន៍របស់លោក Leeuwenburgh អ្នកគ្រប់គ្រង់ទូទៅប្រចាំប្រទេស ម៉ាឡេស៊ី និងកម្ពុជានៃក្រុមហ៊ុន Informa Markets៕