* ការប៉ះទង្គិចគ្នាអង្រួនបារាំងសាជាថ្មី ខណៈមនុស្សជិត ១០០០នាក់ត្រូវបានចាប់ខ្លួនអំឡុងបាតុកម្ម
* វិភាគអន្តរជាតិ៖ ការបោះឆ្នោតរបស់អ៉ីស្រាអែល, ៤សេណារីយ៉ូអាចទៅរួច
* ចលនាបាតុកម្មនៅបារាំងចាប់ផ្តើមឡើងវិញ ចំពោះមុខលក្ខខណ្ឌការពារសន្តិសុខតឹងរ៉ឹង
* Youtuber ជនជាតិអាមេរិកម្នាក់ ត្រូវគេវាយទាត់ធាក់និងប្លន់ នៅទីក្រុង Pattaya ប្រទេសថៃ
* កងទ័ពថៃ ឈូសឆាយសង់ផ្លូវបំពានលើដីកម្ពុជា នៅតំបន់តាទុំ, កម្ពុជា បន្តតវ៉ា និងមិនទទួលស្គាល់ទង្វើបំពានច្បាប់នេះដាច់ខាត
* គ.ជ.ប៖ រយៈពេល ១៧ថ្ងៃ មានពលរដ្ឋជាង ២៤ម៉ឺននាក់ ទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតថ្មីឆ្នាំ២០២៦
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កិច្ចព្រមព្រៀង កិច្ចសហប្រតិបត្តិការ យោធាកម្ពុជា-តួកគីយ៉េ គិតគូរតាំងពីឆ្នាំ២០២០, នេះជានយោបាយ «ពង្រឹងចាស់ ពង្រីកថ្មី»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញមោទនភាពដែលទង់ជាតិកម្ពុជា បន្តបក់រវិកជាមួយទង់ជាតិប្រទេសដទៃ ក្នុងបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រ UN
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាបញ្ជូនកងកម្លាំង ជាង១ម៉ឺននាក់ ទៅចូលរួមបំពេញបេសកកម្ម រក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំដល់កងកម្លាំងរក្សាសន្តិភាព ត្រូវបន្តទំនាក់ទំនងល្អជាមួយសហការីបរទេស និងប្រជាជននៅកន្លែងដែលខ្លួនបំពេញប្រតិបត្តិការ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ២០ឆ្នាំនៃបេសកកម្មរក្សាសន្តិភាពរបស់កម្ពុជា ក្រោមទង់ UN បានផ្លាស់ប្តូរពីអតីតកាលធ្លាប់តែហួងហែងដោយសង្គ្រាម និងល្បីថាជាវាលពិឃាត ប្រែឈ្មោះជាអ្នករួមចំណែករក្សាសន្តិភាពសកល
* ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីអបអរសាទរខួប២០ឆ្នាំ នៃការបញ្ជូនកងកម្លាំង ចូលរួមបំពេញបេសកកម្មរក្សាសន្តិភាព និងសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនានា នៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ
* សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមថ្លែងអំណរព្រះរាជគុណ ព្រះករុណា ព្រះមហាក្សត្រកម្ពុជា ប្រោសព្រះរាជូបត្ថម្ភព្រះរាជទ្រព្យ ១ពាន់ដុល្លារ ដល់កាកបាទក្រហមកម្ពុជា សម្រាប់ខែតុលានេះ
* ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់វាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងអាល្លឺម៉ង់ និងកម្ពុជា
* រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន ប្ដេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មជាមួយកម្ពុជា
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

អ្នកនាំពាក្យក្រសួងការពារជាតិ៖ គិតត្រឹមម៉ោង៣៖៣០នាទីរសៀលនេះ ថៃមិនទាន់បញ្ជូនទាហានកម្ពុជា២០រូបត្រឡប់មកវិញទេ, សូមអំពាវនាវឲ្យភាគីថៃប្រគល់ត្រឡប់មកវិញឲ្យឆាប់

31-07-2025 16:20

(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានឲ្យដឹងថា គិតត្រឹមម៉ោង៣៖៣០នាទីរសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥នេះ ភាគីថៃ មិនទាន់បានបញ្ជូនទាហានកម្ពុជា ចំនួន២០រូប ដែលគេចាប់ទៅនោះ ត្រឡប់មកប្រទេសកម្ពុជាវិញនៅឡើយទេ។

ការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានធ្វើឡើងតាមរយៈសន្និសីទសារព័ត៌មាន ដែលបង្ហាញលទ្ធផល នៃការអនុវត្តបទឈប់បាញ់របស់កម្ពុជា-ថៃ។

អ្នកនាំពាក្យក្រសួងការពារជាតិ អំពាវនាវឱ្យថៃប្រគល់ចំណាប់ខ្មាំងកម្ពុជាទាំង២០នាក់ត្រឡប់មកវិញឱ្យបានឆាប់ រួមទាំងកងកម្លាំងផ្សេងទៀតបើសិនមាន។ រាជរដ្ឋាភិបាលយើងបន្តខិតខំចរចាឱ្យអស់លទ្ធភាព ដើម្បីយកបងប្អូនមកវិញឱ្យបានឆាប់ និងសុវត្ថិភាព៕

ជាមួយគ្នានេះ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានអំពាវនាវដល់ភាគីថៃ ប្រគល់ចំណាប់ទាហានកម្ពុជាទាំង២០នាក់ត្រឡប់មកវិញ ឲ្យបានឆាប់​រួមទាំងកងកម្លាំងផ្សេងទៀត បើសិនមាន។ លោកស្រីអះអាងថា កម្ពុជា នឹងខិតខំចរចាឲ្យអស់លទ្ធភាព ដើម្បីយកកងកម្លាំងកម្ពុជាត្រឡប់មកវិញឲ្យបានឆាប់ និងសុវត្ថិភាព។

អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានថ្លែងយ៉ាងដូច្នេះថា «ពាក់ព័ន្ធជាមួយកងកម្លាំងយើងចំនួន២០រូប ដែលត្រូវបានភាគីថៃគ្រប់គ្រង គិតមកដល់ម៉ោង៣៖៣៣នាទីរសៀលនេះ ភាគីថៃមិនទាន់បញ្ជូនកងកម្លាំងកម្ពុជាចំនួន២០រូប ត្រឡប់មកវិញនៅឡើយទេ។ ក្នុងន័យនេះ កម្ពុជាសូមអំពាវនាវដល់ភាគីថៃ ដើម្បីធ្វើយ៉ាងណាបញ្ជូនកងកម្លាំងរបស់យើងទាំង២០រូប ឲ្យត្រឡប់មកកម្ពុជាវិញឲ្យបានឆាប់ រួមទាំងកងកម្លាំងផ្សេងទៀតប្រសិនបើមាន។ យើងនឹងចរចាឲ្យអស់ពីលទ្ធភាព ដើម្បីយកបងប្អូនយើងត្រឡប់មកវិញឲ្យបានឆាប់បំផុត និងដោយសុវត្ថិភាព»។

បើតាមការលើកឡើងរបស់អ្ន​កនាំពាក្យក្រសួងការពារជាតិ, កងទ័ពកម្ពុជា នៅតែបន្ដប្ដេជ្ញាចិត្តយ៉ាងពេញទំហឹងក្នុងការកសាងព្រំដែនប្រទេសទាំងពីរកម្ពុជា-ថៃ ជាព្រំដែនសន្ដិភាព ស្ថេរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។

សូមជម្រាបថា កងកម្លាំងកម្ពុជាចំនួន២១រូប ត្រូវបានទាហានថៃចាប់ខ្លួន ក្នុងនោះកម្ពុជាទទួលបានសពម្នាក់ត្រឡប់មកវិញ ខណៈនៅសល់២០នាក់ទៀត។ អ្នកនាំពាក្យក្រសួងការពារជាតិ បានស្នើឲ្យប្រជាពលរដ្ឋមានលំនឹងចិត្តថា ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទ មិនដែលលះបង់ កងទ័ពរបស់យើងណាម្នាក់ឡើយ ទោះក្នុងកាលៈទេសៈណាក៏ដោយ។

លោកស្រីបញ្ជាក់ទៀតថា មកដល់ពេលនេះ រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា បានធ្វើការជាមួយរដ្ឋមន្រ្តីស្តីទីក្រសួងការពារជាតិថៃ ហើយអគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទរបស់កម្ពុជា ក៏បានស្នើឱ្យអគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ីជួយអន្តរាគមន៍ផងដែរ ហើយមេទ័ពជួរមុខ​ក៏បាន និងកំពុងព្យាយាមដោះស្រាយ ដូច្នេះយើងសង្ឃឹមយ៉ាងមុតមាំថា នឹងវិលត្រឡប់មកវិញដោយសុខសុវត្ថភាព៕