* ក្រុមហ៊ុនអាកាសចរណ៍ SCAT Airlines សហការជាមួយ Selfie Travel បើកជើងហោះហើរត្រង់ពីកាហ្សាក់ស្ថានមកកម្ពុជាឡើងវិញ
* កម្ពុជា និងថៃ ឈានដល់ការឯកភាពលើវិធានការកសាងទំនុកចិត្ត ក្នុងកិច្ចប្រជុំផ្សះផ្សានៅទីក្រុងឡាអេ
* គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ បញ្ចប់កិច្ចប្រជុំលើកទី២ ជាមួយភាគីកម្ពុជា និងថៃ, ជុំទី៣ នឹងធ្វើនៅថ្ងៃ២៤-២៧ វិច្ឆិកាខាងមុខ ប្រទេសម៉ាឡេស៊ី
* លោក ហ្សេលេនស្គី ថា អាមេរិកបានបន្តចែករំលែកព័ត៌មានស៊ើបការណ៍សម្ងាត់ដល់អ៊ុយក្រែនឡើងវិញ ក្រោយផ្អាកមួយរយៈខ្លី
* បារាំង រងការខូចខាតយ៉ាងធ្ងន់ធ្ងរពីកុបកម្មដ៏ហិង្សា មនុស្សជាង ២,០០០ នាក់ត្រូវចាប់ខ្លួន និងប៉ូលិសជាង ៦០០ នាក់រងរបួស
* មនុស្សយ៉ាងហោច ១៧ នាក់ស្លាប់ និងរាប់សិបនាក់របួស ក្នុងហេតុការណ៍រត់ជាន់គ្នានៅពិធីបុណ្យសាសនាក្នុងប្រទេសឥណ្ឌា
* ប្រមុខការទូតអាមេរិក អះអាងថា លោក ត្រាំ ផ្អាកទណ្ឌកម្មថ្មីលើរុស្ស៊ីរយៈពេល៦០ថ្ងៃ ដើម្បីវិភាគផលប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក
* ក្រុមហ៊ុនទេសចរណ៍កាហ្សាក់ស្ថាន បង្ហាញបំណងរៀបចំផ្តល់សេវាដឹកជញ្ជូនភ្ញៀវទេសចរ តាមជើងហោះហើររវាងរដ្ឋធានីអាស្ដាណា និងទីក្រុងព្រះសីហនុឡើងវិញ
* មេក្រុមហ៊ុនផលិតភាពយន្តរបស់កាហ្សាក់ស្ថាន ចាត់ទុកស្នាមញញឹម ប្រកបដោយភាពរាក់ទាក់ និងចេះជួយយកអាសារគ្នារបស់ប្រជាជនកម្ពុជា គឺជាការចងចាំល្អៗអំពីកម្ពុជា
* សម្តេចប៉ាប ចាកចេញពីមន្ទីរពេទ្យ ត្រឡប់ទៅបុរីវ៉ាទីកង់វិញ ក្រោយវះកាត់មហារីកសួត
* នាយករដ្ឋមន្ត្រីបារាំង៖ មនុស្ស ១២០០នាក់ត្រូវបានចាប់ខ្លួន និងប៉ូលិស១៥០នាក់រងរបួស អំឡុងបាតុកម្មទូទាំងប្រទេស
* សម្តេចតេជោ ហ៊ុន សែន៖ «ឆ្កែបានជិះរទេះ»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍
* បារាំង៖ ប៉ូលិសប៉ះទង្គិចជាមួយក្រុមអ្នកតវ៉ា ខណៈបាតុកម្មរាលដាលដល់បញ្ហាចំណាយ ក្នុងជីវភាពប្រចាំថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍ វិលត្រឡប់វិញទាំងយប់
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

រដ្ឋបាលខេត្តពោធិ៍សាត់ និងព្រះមេគណខេត្ត ទាំង២គណៈ ដឹកនាំដង្ហែក្បួនចូលរួមកាន់ទុក្ខកងកម្លាំងប្រដាប់អាវុធកម្ពុជា ដែលពលីក្នុងសមរភូមិប្រយុទ្ធជាមួយទ័ពថៃ

31-07-2025 22:29

(ពោធិ៍សាត់)៖ រដ្ឋបាលសាលាខេត្តពោធិ៍សាត់ និងព្រះមេគណខេត្តទាំង២គណៈ នាល្ងាចថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥នេះ បានរៀបចំព្រឹត្តការណ៍ដង្ហែក្បួនចេញពីវត្តពាលញែក តាមទីប្រជុំជន និងឆ្ពោះទៅបុរីវប្បធម៌កោះសំពៅមាស ស្ថិតក្នុងភូមិសំពៅមាស សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ក្នុងគោលបំណងដើម្បីចូលរួមកាន់ទុក្ខកងកម្លាំងប្រដាប់អាវុធកម្ពុជា ដែលពលីក្នុងសមរភូមិប្រយុទ្ធជាមួយទាហានថៃ ពិសេសការប្រើប្រាស់អាវុធធន់ធ្ងន់ និងគ្រាប់បែកចង្កោម ដែលត្រូវបានហាមឃាត់ ដោយអនុសញ្ញាអន្តរជាតិ ព្រមទាំងបានវាយប្រហារ លើទីអារាមសាសនា ទីសក្ការបូជា និងទីតាំងស៊ីវិល។

នៅក្នុងព្រឹត្តការណ៍នោះ បានការនិមន្ត និងអញ្ជើញចូលរួម ពីសំណាក់លោក ម៉ក រ៉ា ប្រធានក្រុមប្រឹក្សាខេត្តពោធិ៍សាត់, លោក ខូយ រីដា អភិបាលខេត្ត, ព្រះព្រហ្មាភិរ័ត កែវ កន ព្រះរាជាគណៈថ្នាក់កិត្តិយស នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះពោធិវង្សាវិមល ព្រះមេគណខេត្ត គណមហានិកាយ និងជាព្រះគ្រូចៅអធិការវត្តកែវវិជ័យ និងព្រះពោធិធម្មមុនី ហួត សុធា ព្រះរាជាគណៈថ្នាក់កិត្តិយស នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះមេគណខេត្តគណៈធម្មយុត្តិកនិកាយ និងជាព្រះចៅអធិការវត្តលលកស ព្រមទាំងក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត អាជ្ញាធរស្រុកក្រុង មន្ត្រីរាជការ ព្រះមន្ត្រីសង្ឃ ព្រះសង្ឃគ្រប់ស្រុក/ក្រុង អាជីវករ ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ យុវជន និស្សានុសិស្ស ប្រមាណជាង១ពាន់អង្គ/នាក់។

លោក ខូយ រីដា ក្នុងនាមរដ្ឋបាលខេត្ត និងក្នុងនាមរូបលោកផ្ទាល់ លោកសូមសម្តែងការសោកស្តាយ និងចូលរួមរំលែកទុក្ខ ចំពោះការបាត់បង់យុទ្ធមិត្ត ដែលបានពលីក្នុងសមរភូមិ ហើយនេះគឺជាការបាត់បង់ដ៏ធំធេង និងជាការសោកស្តាយរួមមួយ របស់ប្រជាពលរដ្ឋខ្មែរ ចំពោះវីរៈបុរស ដែលបានស្លាប់បាត់បង់ជីវិត ដើម្បីបុព្វហេតុការពារជាតិមាតុភូមិ។

ជាការពិតណាស់ថា ផលវិបាកនៃសង្គ្រាម បានបង្កមហន្តរាយ បំផ្លិចបំផ្លាញទ្រព្យសម្បត្តិ និងសោកនាដកម្ម ផ្តាច់ជីវិតមនុស្សមិនរើសមុខ ទាំងទាហាន និងជនស៊ីវិលស្លូតត្រង់។ ប្រជាពលរដ្ឋត្រូវបង្ខំចិត្តភៀសខ្លួន ចាកចេញពីផ្ទះសម្បែង ទ្រព្យសម្បត្តិ សត្វចិញ្ចឹម ដែលមិនអាចយកមកជាមួយបាន។ ទុក្ខលំបាកនេះ ធ្វើឱ្យយើងទាំងអស់គ្នាយល់យ៉ាងច្បាស់តម្លៃនៃសន្តិភាព។

ក្បួនមហាជនក៏បានថ្លែងអំណរអបអរសារ​ទរ ពីកិច្ចខិតខំប្រឹងប្រែងរបស់ប្រមុខរាជរដ្ឋាភិបាល ដែលបានច្បាំងផ្នែកការទូត រហូតធ្វើឱ្យសត្រូវបច្ចាមិត្ត ទទួលយកកិច្ចព្រមព្រៀងបទឈប់​បាញ់ទាំងបង្ខំ នាពាក់កណ្តាលអធ្រាតនាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥។

ទន្ទឹមនឹងនេះ ថ្នាក់ដឹកនាំខេត្ត មន្រ្តីរាជការ ព្រះសង្ឃ អាជីវករ ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ យុវជន សិ​ស្សា​នុ​សិស្ស និងបងប្អូនជនរួមជាតិ ទូទាំងខេត្តពោធិ៍សាត់ ដែលនៅសមរភូមិជួរក្រោយ សូមរួមសុខរួមទុក្ខ លើកទឹកចិត្ត ផ្ដល់កម្លាំងចិត្ត និងជួយគាំទ្រតាមគ្រប់រូបភាព ជូនដល់បងៗយុទ្ធជន វីរៈកងទ័ពដ៏ក្លាហាន ក្នុងបុព្វហេតុការពារជាតិ មាតុភូមិ និងប្រជាជនកម្ពុជា គ្រប់ពេលវេលា៕