* សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមថ្លែងអំណរព្រះរាជគុណ ព្រះករុណា ព្រះមហាក្សត្រកម្ពុជា ប្រោសព្រះរាជូបត្ថម្ភព្រះរាជទ្រព្យ ១ពាន់ដុល្លារ ដល់កាកបាទក្រហមកម្ពុជា សម្រាប់ខែតុលានេះ
* ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់វាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងអាល្លឺម៉ង់ និងកម្ពុជា
* រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន ប្ដេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មជាមួយកម្ពុជា
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យរដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រី
* កម្ពុជាសម្រេចបានការនាំចេញកសិផលរុក្ខជាតិបាន១៥លានតោន ទៅកាន់ទីផ្សារអន្តរជាតិ
* លោក Macron រឹតបន្តឹងការរឹតត្បិតលើបាតុកម្មតវ៉ា បន្ទោសក្រុមឆ្វេងនិយមជ្រុលជាអ្នកនៅពីក្រោយភាពចលាចល
* ពលរដ្ឋភៀសសឹក ដែលអាចត្រឡប់ទៅផ្ទះវិញបាន រាជរដ្ឋាភិបាលជួយប្រាក់ចន្លោះ ២លានរៀល ទៅ២០លានរៀល សម្រាប់ជួសជុលផ្ទះរងការខូចខាត
* ប៉ូលិសថៃ បង្ក្រាបសម្បុកបណ្តាញឆបោកអនឡាញ និងល្បែងអនឡាញចិន ក្នុងវីឡាប្រណីតតម្លៃ ៤០លានបាត ចាប់ខ្លួនមនុស្ស ១៤នាក់
* រំលឹកប្រវត្តិសាស្ត្រ, សម្តេចតេជោ ហ៊ុន សែន៖ គ្មានជំនួប «សីហនុ-ហ៊ុន សែន» ក៏គ្មានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ដែរ, សម្ដេចជាតួអង្គសំខាន់ជាងគេ
* ថ្ងៃនេះ ជាខួប៣៥ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស២៣តុលា, សម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ និងសម្តេចតេជោ ហ៊ុន សែន ជាតួអង្គគន្លឹះ និងសំខាន់បំផុត
* អគ្គលេខាធិការ UN ថ្កោលទោសការវាយប្រហាររបស់ក្រុមហ៊ូទីលើអារ៉ាប៊ីសាអូឌីត និងព្រមានពី «អែលនីញ៉ូនៃសង្គ្រាម» លើប្រទេសក្រីក្រ
* ទាក់ទងនឹងសំណុំរឿង ចេន ហ្ស៉ី! ទ្រព្យសម្បត្តិក្នុងរង្វង់ជិត ១ពាន់លានដុល្លារ ត្រូវបានតុលាការសម្រេចបង្កក, មេខ្លោងជនជាតិខ្មែរ២នាក់ បានឃាត់ខ្លួន និងបញ្ជូនទៅតុលាការ
* អគ្គនាយកបណ្តាញព័ត៌មាន Fresh News ធ្វើទស្សនកិច្ច និងផ្ដល់បទសម្ភាសន៍ពិសេសនៅ Yenisey TV ស្ថានីយ៍ទូរទស្សន៍ដ៏ល្បីប្រចាំទីក្រុង Krasnoyarsk និងតំបន់ស៊ីបេរ៉ី
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល ប្រាប់ដល់ពលករត្រឡប់មកពីថៃ កុំបារម្ភខ្វះការងារធ្វើ, សូមអំពាវនាវដល់ពលករវិលត្រឡប់ចូលមកកម្ពុជាវិញ (Video inside)

01-08-2025 11:18

(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានថ្លែងឲ្យដឹងថា កម្ពុជាធានាបាននូវការងារជាច្រើនកន្លែង ដើម្បីផ្ដល់ជូនដល់ពលករ ដូច្នេះកុំបារម្ភចំពោះការមិនមានការងារធ្វើ ពេលត្រឡប់ចូលមកកប្រទេសកម្ពុជាវិញ សូមអំពាវនាវដល់ឲ្យពលករ សូមវិលត្រឡប់ចូលមកប្រទេសកម្ពុជាវិញ។

ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានថ្លែងទៀតថា ជាក់ស្ដែងថ្មីៗនេះតែម្ដងគឺនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងប្រមាណជាង៤០០គម្រោង ដែលអាចបង្កើតការងារជាង៣០ម៉ឺនកន្លែង ដែលធានាបានការងារជូនដល់ពលករ។

ការលើកឡើងរបស់ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល ធ្វើសន្និសីទសារព័ត៌មាន ជុំវិញដំណឹងដ៏ល្អរបស់កម្ពុជាគឺ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ សម្រេចទម្លាក់អត្រាពន្ធលើការនាំចូលទំនិញកម្ពុជាមកនៅត្រឹម១៩% នៅថ្ងៃទី១ ខែសីហា​ ឆ្នាំ២០២៥។

ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានថ្លែងឲ្យដឹងថា «រហូតដល់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥នេះ គម្រោងចំនួន៤២៦គម្រោង ដែលកម្ពុជាបានអនុម័តនេះ គឺអាចបង្កើតការងាជាង៣០ម៉ឺនកន្លែង ក្នុងនោះប្រមាណ៩០ភាគរយ គឺលើវិស័យឧស្សាហកម្មភាគច្រើន។ ខ្ញុំជឿជាក់ថា យើងនឹងអាចទទួលបានការស្នើសុំដាក់ទុននៅកម្ពុជា លើសពី៥០០គម្រោង ព្រោះថា ចំពោះពន្ធ ១៩ភាគរយនេះ គឺយើងមានសង្ឃឹមច្រើនណាស់ ដូច្នេះយើងនឹងអាចបង្កើតការងារលើសពី ៣០ម៉ឺនកន្លែងក្នុងមួយឆ្នាំៗ ជូនដល់ប្រជាពលរដ្ឋធ្វើ»។

ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានបញ្ជាក់ថា «សូមអំពាវនាវម្ដងទៀតចំពោះបងប្អូន ដែលធ្វើការចំណាកស្រុក ត្រឡប់មកប្រទេសកំណើតយើងវិញ ប្រទេសខ្លួនយើង, ផ្ទះយើង, ភាសាយើង, ម្ហូបអាហារយើង, បងប្អូនយើង, សាសនាយើង, ព្រះមហាក្សត្រយើង, រាជរដ្ឋាភិបាលយើង, ដូច្នេះគួរតែពិចារណាត្រឡប់មកធ្វើការក្នុងស្រុក ដើម្បីចូលរួមស្ដារសេដ្ឋកិច្ចប្រទេសជាតិយើង»។

ឧបនាយករដ្ឋមន្រ្តីបានថ្លែងបន្ថែមថា ការបំពេញការនៅប្រទេសក្រៅ មិនបានជួយដល់សេដ្ឋកិច្ចជាតិនោះទេ ដូច្នេះបើធ្វើការនៅប្រទេសកម្ពុជា ធ្វើការងារដើម្បីបំរើសេដ្ឋកិច្ចជាតិយើង ឲ្យមានការរីកចម្រើន ដើម្បីកាត់បន្ថយភាពក្រីក្ររបស់បងប្អូនប្រជាពលរដ្ឋ រីកចម្រើនប្រទេសជាតិ នេះជាចំណុចដ៏សំខាន់មួយ។ ដូច្នេះសូមបញ្ជាក់ម្ដងទៀតថា ប្រសិនបើយើងធ្វើការនៅក្រៅប្រទេស គឺមិនបានជួយដល់សេដ្ឋកិច្ចជាតិច្រើននោះទេ ដូច្នេះសូមត្រឡប់មកធ្វើការនៅប្រទេសកម្ពុជាយើងវិញ។

ក្រោមការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ធ្វើឱ្យការចរចាពន្ធបដិកាជាមួយសហរដ្ឋអាមេរិក សម្រេចបាលទ្ធផលល្អ ដោយលោក ដូណាល់ ត្រាំ ប្រធានាធិបតីមេរិក បានសម្រេចទម្លាក់អត្រាពន្ធបដិកា សម្រាប់ការនាំចូលទំនិញពីកម្ពុជាពី៣៦% មកនៅ ១៩ប៉ុណ្ណោះ។ នេះបើតាមសេតវិមាន ដែលបានចេញផ្សាយនៅព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥នេះ។

អត្រាពន្ធបដិកាថ្មីនេះ ជាកម្រិតល្អមួយជួយឱ្យកម្ពុជា កាន់តែទាក់ទាញវិនិយោគិនមកបណ្តាក់ទុននៅកម្ពុជា និងជំរុញឱ្យការធ្វើពាណិជ្ជកម្មកាន់តែល្អជាងមុន៕