* ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមានពីចំណុចខ្សោយសុវត្ថិភាពនៅក្នុងកម្មវិធី Telegram សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android និងជំរុញឱ្យធ្វើបច្ចុប្បន្នភាពកម្មវិធីជាបន្ទាន់
* កម្ពុជាធ្វើជាម្ចាស់ផ្ទះវេទិកាអន្តរជាតិ Black Swan Summit 2026 ដោយប្រមូលផ្តុំអ្នកជំនាញពីអាស៊ាន និងពិភពលោក
* មេដឹកនាំកំពូលអ៉ីរ៉ង់ ព្រមានអាមេរិកនិងអ៉ីស្រាអែលប្រឆាំងនឹងការវាយប្រហារថ្មី ក្រោយការគំរាមងពីលោក ត្រាំ និងលោក ណេតាន់យ៉ាហ៊ូ
* កូរ៉េខាងជើង ប្រកាសពីការធ្វើតេស្តក្បាលគ្រាប់បែកចង្កោមបំពាក់លើមីស៉ីល
* មនុស្សរាប់សែននាក់ បន្តធ្វើបាតុកម្មនៅប្រទេសបារាំង ខណៈការតវ៉ារីករាលដាលពាសពេញទ្វីបអឺរ៉ុប
* លោក ត្រាំ ថាបេក្ខជនប្រធានាធិបតីប្រេស៉ីលចាញ់ឆ្នោត ដែលភៀសខ្លួនចេញពីប្រទេស អាចស្នាក់នៅសហរដ្ឋអាមេរិកដល់ពេលណាក៏បាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា២០២៦-២០២៧
* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ក្រុមហ៊ុន MUFASA GROUP និងក្រុមហ៊ុនបុត្រសម្ព័ន្ធ ROYAL CREATE SMART DECORATION បានឧបត្ថម្ភ អង្ករ ៩តោន ត្រីងៀត ៤៥០គីឡូ សាច់ក្រក ៤៥០គីឡូ ទឹកត្រី ទឹកស៊ីអ៊ីវ នំ និងសំភារៈមួយចំនួន ជូនដល់ជនភៀសសឹកខេត្តឧត្ដរមានជ័យ

01-08-2025 18:48

(ឧត្ដរមានជ័យ)៖ កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ នាពេលថ្មីៗនេះ ក្រុមហ៊ុន MUFASA GROUP និងក្រុមហ៊ុនបុត្រសម្ព័ន្ធ ROYAL CREATE SMART DECORATION CO., LTD. បានឧបត្ថម្ភសម្ភារៈចាំបាច់ចំនួន១៥តោន ដល់តំបន់ជនភៀសខ្លួននៅខេត្តឧត្ដរមានជ័យ។ ដោយសកម្មភាពមនុស្សធម៌នេះ បានទទួលការស្វាគមន៍យ៉ាងកក់ក្តៅពី លោកស្រី មុំ ពុទ្ធីតា អភិបាលរងខេត្តឧត្ដរមានជ័យ និង លោក នៅ សំតារារិទ្ធ អភិបាលស្រុុកបន្ទាយអំពិល ដែលបានផ្តល់ការទទួលស្គាល់ចំពោះការឧបត្ថម្ភដ៏មានអត្ថន័យមួយនេះ។

កាលពីថ្ងៃទី៣០ និង៣១ ខែកក្កដា ក្រុមការងាររបស់ MUFASA GROUP និង ROYAL CREATE SMART DECORATION ដោយមានការសហការគ្នាពីក្រុមការងារយ៉ាងស្វិតស្វាញក្នុងការរៀបចំគ្រឿងបរិខា ដោយធ្វើដំណើរពីរាជធានីភ្នំពេញ ដឹកជញ្ជូនសម្ភារៈ រួមមានអង្ករ អាហារ និងសំភារៈប្រើប្រាស់ផ្សេងៗ ដល់តំបន់ជនភៀសសឹក ដើម្បីជួយលើកទឹកចិត្តដល់ប្រជាពលរដ្ឋដែលជួបការលំបាក។ ការឧបត្ថម្ភនេះមិនត្រឹមតែបង្ហាញពីការយកចិត្តទុកដាក់ទៅលើស្ថានភាពសង្គមប៉ុណ្ណោះទេ ថែមទាំងបញ្ជាក់ពីការទទួលខុសត្រូវក្នុងការជួយសង្គមពីក្រុមហ៊ុនដែលមានដើមកំណើតនៅប្រទេសកម្ពុជាផងដែរ។

MUFASA GROUP ជាក្រុមហ៊ុន វិនិយោគឯកទេសកម្ពុជាទៅលើពហុវិស័យ ដែលបង្កើតឡើងដោយសហគ្រិនជនជាតិខ្មែរ ដោយមានសមាជិកក្រុមការងារ៩៥% ជាជនជាតិខ្មែរ ហើយតែងតែគោរពពាក្យមួយថា «បានផលពីសង្គម ជួយសង្គមវិញ»។ ដោយក្រុមហ៊ុន រួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា តាមរយៈវិស័យសំណង់ ការលម្អ ឧបករណ៍ឆ្លាតវៃ ការកម្សាន្ត និងវិស័យអប់រំ បានចូលរួមយ៉ាងសកម្មក្នុងសង្គម។ ចំណែកក្រុមហ៊ុនបុត្រសម្ព័ន្ធ ROYAL CREATE SMART DECORATION CO., LTD. ផ្តោតលើវិស័យសំណង់ ការលម្អ ឧបករណ៍ឆ្លាតវៃ ដោយផ្តល់សេវាកម្មគុណភាពខ្ពស់ដើម្បីជួយអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធកម្ពុជា។

តំណាងរបស់ MUFASA GROUP បានថ្លែងដូចនេះថា «នៅពេលសង្គមត្រូវការ យើងមិនអាចឈរមើលបានទេ»។ ដោយយើងយល់ដឹងពីការទទួលខុសត្រូវរបស់ខ្លួន ហើយសម្រាប់ថ្ងៃអនាគត យើងនឹងបន្តការយកចិត្តទុកដាក់ទៅលើតម្រូវការសង្គម និងអនុវត្តសកម្មភាពជាក់ស្តែងដើម្បីគាំទ្រការអភិវឌ្ឍនៃប្រទេសកម្ពុជាផងដែរ៕