* ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកពិព័រណ៍ផលិតផលខ្មែរលើកទី៤
* វៀតណាម លុបចោលទោសប្រហារជីវិតលើបទល្មើសជួញដូរគ្រឿងញៀន និងបទល្មើសមួយចំនួនទៀត
* វិភាគអន្តរជាតិ៖ នៅពីក្រោយផ្ទាំងទស្សនីយភាពការទូតនៃមហាយក្សទាំង៣
* មីយ៉ាន់ម៉ាចាត់ទុកសាលក្រម ICJ រឿងអំពើប្រល័យពូជសាសន៍ថា «អយុត្តិធម៌»
* ឯកអគ្គរដ្ឋទូតបារាំង៖ បារាំង ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិ ជាមួយកម្ពុជា និងបន្តគាំទ្រការបណ្តុះបណ្តាលកងទ័ពកម្ពុជា
* ដាណឺម៉ាក ផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងជុំវិញកោះ Greenland ជាមួយលោក ត្រាំ ដោយសង្ឃឹមថាវានឹងបិទបញ្ចប់បញ្ហាវិវាទ
* អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល និងអង្គភាពចំនួនប្រាំ ដែលធ្វើប្រតិបត្តិការ និងសម្របសម្រួលឱ្យមានមជ្ឈមណ្ឌលបោកប្រាស់តាមប្រព័ន្ធអនឡាញ
* លោក ពូទីន អះអាងថារុស្ស៉ីបបួលអឺរ៉ុបជួបគ្នានៅមូស្គូ ដើម្បីបញ្ជាក់ឱ្យច្បាស់ពីគោលជំហរចំពោះកិច្ចចរចាស្ដីពីសង្រ្គាមអ៊ុយក្រែន
* កម្ពុជា ច្រានចោលការចោទប្រកាន់របស់ក្រសួងការបរទេសថៃ ដែលចោទកម្ពុជាថា ប្រើប្រាស់កិច្ចប្រជុំហ្វ្រង់កូហ្វូនីនៅភ្នំពេញ ដើម្បីបង្ខូចកេរ្តិ៍ឈ្មោះថៃ
* ប្រធានាធិបតី ដូណាល់ ត្រាំ ថ្លែងរំលឹកសារជាថ្មីនៅចំពោះមុខប្រជុំ APEC ថា «ថៃត្រូវគោរពកិច្ចព្រមព្រៀងបទឈប់បាញ់ និងត្រូវអនុញ្ញាតឲ្យជនភៀសសឹកកម្ពុជាទាំងអស់វិលត្រឡប់មកលំនៅដ្ឋានវិញ»
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍អូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

អភិបាលខេត្តកំពង់ឆ្នាំង និងក្រុមការងារ ថ្លែងអំណរគុណ និងជូនពរដល់វីរយុទ្ធជនដែលកំពុងឈរជើងការពារបូរណភាពទឹកដី នៅគ្រប់គោលដៅជួបតែសេចក្តីសុខ និងទទួលបានជ័យជម្នះនៅលើសមរភូមិគ្រប់ពេលវេលា

02-08-2025 15:22

(កំពង់ឆ្នាំង)៖ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការរំលែកទុក្ខលំបាករបស់យុទ្ធជនក្នុងសមរភូមិ និងប្រជាពលរដ្ឋរងគ្រោះដោយសង្គ្រាមឈ្លានពានពីសំណាក់ទ័ពថៃ លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង និងលោកស្រី និងលោក ស៉ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត នៅព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៥ បានដឹកនាំក្រុមការងារមន្ត្រីរាជការ នៅតាមបណ្តាមន្ទីរអង្គភាពជុំវិញខេត្ត បាននាំយកនូវគ្រឿងឧបភោគបរិភោគទៅឧបត្ថម្ភដល់កងទ័ព និងប្រជាពលរដ្ឋជាជនភាសសឹកនៅតំបន់ខេ ត្តព្រះវិហារដោយផ្ទាល់។

សកម្មភាពមនុស្សធម៌នេះ លោកអភិបាលខេត្តកំពង់ឆ្នាំង តែងតែបានដឹកនាំក្រុមការងារមន្ត្រីរាជការ របស់រដ្ឋបាលខេត្ត ធ្វើឡើងជាបន្តបន្ទាប់នៅគ្រប់សមរភូមិក្នុងខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ តាំងពីមុនការផ្ទុះអាវុធរវាង កងទ័ពកម្ពុជា ជាមួយទាហានថៃ និងក្រោយការផ្ទុះអាវុធ និងបន្តធ្វើជាបន្តបន្ទាប់ទៀតផងដែរ។

ក្នុងឱកាសយកអំណោយទៅផ្ដល់ជូនដល់កងទ័ព និងប្រជាពលរដ្ឋរងគ្រោះ លោកអភិបាលខេត្ត និងក្រុមការងារ បានលើកទឹកចិត្ត និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតដល់វីរៈយុទ្ធជនទាំងអស់ដែលបាននិងកំពុង លះបង់អាយុជីវិតការពារបូរណភាពទឹ កដីនៅក្នុងសមរភូមិ រហូតទទួលបានជ័យជំនះជាប្រវត្តិសាស្ត្រនាពេលថ្មីៗកន្លងទៅនេះ និងបន្តការពារបូរណភាពទឹកដីយ៉ាងរឹងមាំទៀតផង។

ឆ្លៀតក្នុងឱកាសនេះ ក្នុងនាមរូបលោកក៏ដូចជាថ្នាក់ដឹកនាំខេត្តទាំងអស់ សូមប្រសិទ្ធិពរជ័យដល់វីរៈយុទ្ធជនដ៏អង់អាចក្លាហានរបស់យើងទាំងអស់ ដែលកំពុងលះបង់សាច់ស្រស់ឈាមស្រស់ការពារបូរណភាពទឹកដីនៅគ្រប់គោលដៅ តាមបណ្ដោយព្រំដែនខ្មែរ-ថៃ យ៉ាងអង់អាចក្លាហាន សូមឱ្យជួបតែសេចក្តីសុខ និងមានជ័យជម្នះនៅលើសមរភូមិគ្រប់ពេលវេលា៕