* ពលរដ្ឋភៀសសឹក ដែលអាចត្រឡប់ទៅផ្ទះវិញបាន ទទួលប្រាក់ឧបត្ថម្ភរហូតដល់ ២០លានរៀល ពីរាជរដ្ឋាភិបាល
* ប៉ូលិសថៃ បង្ក្រាបសម្បុកបណ្តាញឆបោកអនឡាញ និងល្បែងអនឡាញចិន ក្នុងវីឡាប្រណីតតម្លៃ ៤០លានបាត ចាប់ខ្លួនមនុស្ស ១៤នាក់
* រំលឹកប្រវត្តិសាស្ត្រ, សម្តេចតេជោ ហ៊ុន សែន៖ គ្មានជំនួប «សីហនុ-ហ៊ុន សែន» ក៏គ្មានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ដែរ, សម្ដេចជាតួអង្គសំខាន់ជាងគេ
* ថ្ងៃនេះ ជាខួប៣៥ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស២៣តុលា, សម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ និងសម្តេចតេជោ ហ៊ុន សែន ជាតួអង្គគន្លឹះ និងសំខាន់បំផុត
* អគ្គលេខាធិការ UN ថ្កោលទោសការវាយប្រហាររបស់ក្រុមហ៊ូទីលើអារ៉ាប៊ីសាអូឌីត និងព្រមានពី «អែលនីញ៉ូនៃសង្គ្រាម» លើប្រទេសក្រីក្រ
* ទាក់ទងនឹងសំណុំរឿង ចេន ហ្ស៉ី! ទ្រព្យសម្បត្តិក្នុងរង្វង់ជិត ១ពាន់លានដុល្លារ ត្រូវបានតុលាការសម្រេចបង្កក, មេខ្លោងជនជាតិខ្មែរ២នាក់ បានឃាត់ខ្លួន និងបញ្ជូនទៅតុលាការ
* អគ្គនាយកបណ្តាញព័ត៌មាន Fresh News ធ្វើទស្សនកិច្ច និងផ្ដល់បទសម្ភាសន៍ពិសេសនៅ Yenisey TV ស្ថានីយ៍ទូរទស្សន៍ដ៏ល្បីប្រចាំទីក្រុង Krasnoyarsk និងតំបន់ស៊ីបេរ៉ី
* វិទ្យាស្ថានបណ្ដុះបណ្ដាលបច្ចេកទេសរបស់អូស្ត្រាលី BKI ប្ដេជ្ញារួមចំណែកអភិវឌ្ឍកម្លាំងពលកម្មជំនាញនៅកម្ពុជា
* មាតាមនុស្សធម៌ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកអំណោយជូនប្រជាជនរងផលប៉ះពាល់ដោយទឹកជំនន់ចំនួន ៨៨៣គ្រួសារ ក្នុងខេត្តស្ទឹងត្រែង
* ថៃ យកវត្ថុបុរាណចេញពីប្រាសាទខ្នារ កម្ពុជាទាមទារឱ្យប្រគល់មកវិញ
* អគ្គនាយកដ្ឋានពន្ធដារ ប្រាប់ឲ្យម្ចាស់យានយន្តរួសរាន់ប្រកាស និងបង់ពន្ធ លើមធ្យោបាយដឹកជញ្ជូនសម្រាប់ ឆ្នាំ២០២៦ ជៀសវាងរងការពិន័យ !
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវពលរដ្ឋខ្មែរគ្រប់និន្នាការ មូលចិត្តគំនិតគ្នា ទុកឱកាសឲ្យរាជរដ្ឋាភិបាលតតាំងបញ្ហាព្រំដែនជាមួយថៃ
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យនាយកប្រតិបត្តិវិទ្យាស្ថាន Bendigo Kangan Institute (BKI) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ក្រសួង-ស្ថាប័ន ១៨ បានតភ្ជាប់ CamDX សម្រួលសេវាសាធារណៈដល់ MSMEs ស្មើនឹងជាង៥០០សេវា
* ស្ថាបនិកប្រព័ន្ធផ្សព្វផ្សាយ Fresh News របស់កម្ពុជា អញ្ជើញចូលរួមវេទិកាកីឡាអន្តរជាតិ លើកទី១៤ នៅប្រទេសរុស្ស៊ី ដែលមានប្រទេសជាង៦០ចូលរួម !
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

អ្នកនាំពាក្យក្រសួងការបរទេស ទាមទារឱ្យថៃឈប់ចោទប្រកាន់កម្ពុជា ហើយងាកមកចូលរួមកិច្ចសន្ទនាដោយសុទ្ធចិត្ត ក្នុងក្របខណ្ឌនៃកិច្ចព្រមព្រៀងឈប់បាញ់គ្នា (Video inside)

02-08-2025 17:18

(ភ្នំពេញ)៖ ក្នុងឱកាសធ្វើសន្និសីទសារព័ត៌មានសង្ខេបព័ត៌មានស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» គិតត្រឹមម៉ោង០៤រសៀលថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៥នេះ លោក ជុំ សន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានគូសបញ្ជាក់សង្កត់ធ្ងន់ៗដោយទាមទារឱ្យថៃឈប់ចោទប្រកាន់កម្ពុជា ហើយងាកមកចូលរួមកិច្ចសន្ទនាដោយសុទ្ធចិត្ត ក្នុងក្របខណ្ឌនៃកិច្ចព្រមព្រៀងឈប់បាញ់គ្នា។

លោកបានឱ្យដឹងថា ក្នុងរយៈកាលចុងក្រោយនេះគឺភាគីថៃ ក្នុងនោះក៏មានក្រសួងការបរទេស របស់ថៃ បានបន្តធ្វើការចោទប្រកាន់ជារៀងរាល់ថ្ងៃ មកលើកម្ពុជា ដូច្នេះ ហើយភាគីកម្ពុជា ដែលមានក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ មានភាពចាំបាច់ ដើម្បីឆ្លើយតប និងផ្តល់ការបំភ្លឺជារៀងរាល់ថ្ងៃ។

លោក ជុំ សន្ទរី បានទាមទារយ៉ាងដូច្នេះថា៖ «ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កម្ពុជា ទាមទារឱ្យភាគីថៃ ក្នុងនោះក៏មានក្រសួងការបរទេសថៃ ឱ្យបញ្ឈប់នូវការចោទប្រកាន់ប្រឆាំងនឹងកម្ពុជា ហើយងាកមកចូលរួមក្នុងកិច្ចសន្ទនាដោយសុទ្ធចិត្ត ក្នុងក្របខណ្ឌកិច្ចព្រមព្រៀងឈប់បាញ់គ្នា។ កម្ពុជា នៅតែមានការតាំងចិត្តដ៏ពេញលេញក្នុងការអនុវត្តដោយស្មោះស្ម័គ្រនូវកិច្ចព្រមព្រៀងឈប់បាញ់»។

អ្នកនាំពាក្យបានបន្តថា ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សូមធ្វើការបដិសេធចំពោះការបន្តចោទប្រកាន់ ពីសំណាក់ក្រសួងការបរទេសថៃ ដែលធ្វើការបកស្រាយខុសពីការពិតនូវហេតុការណ៍ដែលបានកើតឡើង ពាក់ព័ន្ធនឹងការវាយប្រយុទ្ធគ្នារវាងកងទ័ពកម្ពុជា និងថៃ នៅតាមព្រំដែនថ្មីៗនេះ ក៏ដូចជាការអនុវត្តនូវកិច្ចព្រមព្រៀងឈបប់បាញ់។

ក្រសួងការបរទេស ក៏សូមអះអាងសារជាថ្មីទៀតថា កម្ពុជា ប្រកាន់នូវការតាំងចិត្តពេញលេញក្នុងការគោរពកិច្ចព្រមព្រៀងឈប់បាញ់ ដែលសម្រេចបាននៅក្នុងកិច្ចប្រជុំពិសេសនៅប្រទេសម៉ាឡេស៉ី កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។ កម្ពុជា ក៏សូមបញ្ជាក់ពីការតាំងចិត្តអនុវត្តដោយអត់ធ្មត់ សមស្របទៅតាមការកំណត់នៃកិច្ចព្រមព្រៀង។

ជាមួយគ្នានេះដែរ លោកបានគូសបញ្ជាក់ថា កម្ពុជា សូមលើកឡើងជាថ្មីម្តងទៀត អំពីការបដិសេធយ៉ាងម៉ឹងម៉ាត់ ចំពោះការចោទប្រកាន់ដោយគ្មានមូលដ្ឋាន របស់ភាគីថៃ អំពីការរំលោភបទឈប់បាញ់ដោយកម្ពុជា។ កម្ពុជា អំពាវនាវឱ្យមានបេសកកម្មសង្កេតការណ៍ឯករាជ្យរបស់អាស៊ាន ដើម្បីធានាបាននូវការវាយតម្លៃជាសត្យានុម័ត ចំពោះសភាពការណ៍ដែលកើតមាននៅតំបន់ទាំងសងខាងនៅតាមព្រំដែនរវាងប្រទេសទាំងពីរ ដើម្បីធានាឱ្យបានត្រឹមត្រូវនូវបទឈប់បាញ់។

ក្រសួងការបរទេសកម្ពុជា ក៏សូមបដិសេធ ចំពោះការចោទប្រកាន់ពីសំណាក់ភាគីថៃ ថាកម្ពុជា បានវាយប្រហារទៅលើជនស៉ីវិល។ កងទ័ពរបស់កម្ពុជា បានធ្វើសកម្មភាព ដោយគោរពប្រតិបត្តិយ៉ាងត្រឹមត្រូវទៅតាមច្បាប់មនុស្សធម៌អន្តរជាតិ ដើម្បីចៀសវាងនូវការបង្កគ្រោះទៅដល់ប្រជាជនស៉ីវិល ក្នុងន័យនេះកម្ពុជា ទាមទារឱ្យមានការផ្ទៀងផ្ទាត់ រួមក្រោមការត្រួតពិនិត្យរបស់អាស៊ាន ជៀសជាងការធ្វើការចោទប្រកាន់ជាឯកតោភាគី ដើម្បីបំភាន់សាធារណមតិ។

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជា លើការគោរពច្បាប់អន្តរជាតិ និងធ្វើឱ្យភាពតាន់តឹងមានការថយចុះ ហើយនឹងការបន្តគោរពទៅតាមធម្មនុញ្ញរបស់អាស៊ាន ធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ និងកិច្ចព្រមព្រៀងឈប់បាញ់រវាងប្រទេសទាំងពីរ។ កម្ពុជា ក៏បានរំពឹងថានឹងមានការថយចុះចំពោះភាពតាន់តឹង តាមរយៈកិច្ចប្រជុំរបស់គណៈកម្មការកិច្ចការព្រំដែនទូទៅ (GBC) នៅពេលខាងមុខនេះ។

ក្រសួងការបរទេសកម្ពុជា បានអះអាងជាថ្មីម្តងទៀតថា អំពីការតាំងចិត្តដោយឥតងាករេរបស់កម្ពុជា ចំពោះសន្តិភាព ការពិត និងកិច្ចសហប្រតិបត្តិការអន្តរជាតិ៕