* ការគំរាមដាក់គ្រាប់បែក «ពេលវេលាកំពុងរាប់ថយក្រោយ» រំខានដល់ស្ថានីយទូរទស្សន៍ជាច្រើននៅទូទាំងអឺរ៉ុប
* អំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចែកជូនដល់ដៃប្រជាជនរងគ្រោះដោយទឹកជំនន់ និងគ្រួសារងាយរងគ្រោះបំផុតចំនួន ៨៦០គ្រួសារ នៅខេត្តត្បូងឃ្មុំ
* លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អំពាវនាវដល់ប្រជាពលរដ្ឋ អញ្ជើញទស្សនាពិព័រណ៍ផលិតផលខ្មែរឱ្យបានច្រើនកុះករនៅកោះពេជ្រ ដើម្បីជួយលើកកម្ពស់គុណភាពផលិតផលរបស់ខ្មែរយើង និងបង្កើនទំនុកចិត្តពីអ្នកប្រើប្រាស់
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជាង ១.០០០នាក់ មកពី ៣៦ប្រទេស បានចុះឈ្មោះត្រៀមយកព័ត៌មានពីកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០
* Fresh Exclusive: ក្រោយបរាជ័យបោះឆ្នោតអាមេរិក៖ តើត្រាំនឹងបញ្ចប់សង្គ្រាមអ៉ីរ៉ង់ ឬបង្កើនការវាយប្រហារមុនឆ្នាំ២០២៧?
* UNHCR៖ មនុស្សប្រហែល ៩០លាននាក់ដែលត្រូវបង្ខំឱ្យចាកចេញពីលំនៅដ្ឋាន កំពុងប្រឈមហានិភ័យពីការគំរាមកំហែងដោយបញ្ហាអាកាសធាតុ
* កាណាដា ប្រកាសដាក់ចេញនូវកញ្ចប់ថវិកា ដើម្បីកាត់បន្ថយការពឹងផ្អែកលើសហរដ្ឋអាមេរិក
* ជួបគ្នានៅមូស្គូ ប្រមុខសន្តិសុខអ៉ីរ៉ង់ប្រគល់សំបុត្ររបស់លោក Khamenei ទៅឱ្យលោក ពូទីន
* ប្រធានាធិបតីអ៉ីស្រាអែល សន្យាតែងតាំងបេក្ខជនដើម្បីបង្កើតរដ្ឋាភិបាល នៅថ្ងៃអាទិត្យចុងសប្ដាហ៍នេះ
* សហរដ្ឋអាមេរិក ដាក់ទណ្ឌកម្មលើបុគ្គលចំនួន ៤រូប និងអង្គភាពចំនួន ៤១ ដែលជាប់ពាក់ព័ន្ធជាមួយ Prince Group នៅកម្ពុជា
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បដិសេធចំពោះការចោទប្រកាន់របស់សារព័ត៌មានថៃដែលថា កម្ពុជាបានប្រើប្រាស់ដ្រូនហោះចូលក្នុងទឹកដីថៃ

03-08-2025 08:36

(ភ្នំពេញ)៖ នៅក្នុងសន្និសីទកាសែត នាព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៥នេះ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានបដិសេធចំពោះការចោទប្រកាន់គ្មានមូលដ្ឋានរបស់សារព័ត៌មានថៃដែលថា កម្ពុជាបានប្រើប្រាស់ដ្រូនហោះចូលក្នុងទឹកដីថៃ។

ជាញឹកញយ សារព័ត៌មានថៃ តែងតែបំភ្លៃវាយប្រហារមកលើកម្ពុជា ដោយធ្វើការផ្សាយចោទប្រកាន់ជាបន្តបន្ទាប់ថា កម្ពុជាជាអ្នកបាញ់មុន កម្ពុជាអ្នកប្រើប្រាស់អាវុធធុនធ្ងន់ កម្ពុជាបាញ់ទៅលើមូលដ្ឋានជនស៊ីវិល ឬកម្ពុជារំលោភបទឈប់បាញ់ជាដើម។

លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានលើកឡើងថា «នាថ្មីៗនេះ ថៃបានយកវីដេអូក្លែងក្លាយ មកបកស្រាយ ជាខ្លឹមសារបំភ្លៃមិនពិត លាបពណ៌ថាដ្រូននោះជារបស់កម្ពុជា បានហោះចូលទៅក្នុងទឹកដីថៃ ទង្វើទាំងអស់នេះ មិនត្រឹមតែមិនបានចូលរួមដល់ការរក្សាស្ថានភាព ឱ្យមានភាពល្អប្រសើរឡើងប៉ុណ្ណោះទេ ប៉ុន្តែវាបានបង្កឱ្យមានការកើនឡើងនូវកំដៅមិនចាំបាច់»។

លោកស្រីបានបន្តថា កម្ពុជាទទូចឱ្យ ពួកគេបញ្ឈប់ជាបន្ទាន់នូវទង្វើទាំងអស់នោះ។ កម្ពុជាក៏អំពាវនាវឱ្យភាគីថៃ ចៀសវាងបង្ហោះដ្រូន ចូលមកដែនអាកាសកម្ពុជាបន្តទៀត ហើយកម្ពុជានឹងមានវិធានការសមស្របចំពោះការរំលោភបំពានអធិបតេយ្យកម្ពុជាផងដែរ៕