* វិភាគអន្តរជាតិ៖ ការបោះឆ្នោតរបស់អ៉ីស្រាអែល, ៤សេណារីយ៉ូអាចទៅរួច
* ចលនាបាតុកម្មនៅបារាំងចាប់ផ្តើមឡើងវិញ ចំពោះមុខលក្ខខណ្ឌការពារសន្តិសុខតឹងរ៉ឹង
* Youtuber ជនជាតិអាមេរិកម្នាក់ ត្រូវគេវាយទាត់ធាក់និងប្លន់ នៅទីក្រុង Pattaya ប្រទេសថៃ
* កងទ័ពថៃ ឈូសឆាយសង់ផ្លូវបំពានលើដីកម្ពុជា នៅតំបន់តាទុំ, កម្ពុជា បន្តតវ៉ា និងមិនទទួលស្គាល់ទង្វើបំពានច្បាប់នេះដាច់ខាត
* គ.ជ.ប៖ រយៈពេល ១៧ថ្ងៃ មានពលរដ្ឋជាង ២៤ម៉ឺននាក់ ទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតថ្មីឆ្នាំ២០២៦
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កិច្ចព្រមព្រៀង កិច្ចសហប្រតិបត្តិការ យោធាកម្ពុជា-តួកគីយ៉េ គិតគូរតាំងពីឆ្នាំ២០២០, នេះជានយោបាយ «ពង្រឹងចាស់ ពង្រីកថ្មី»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញមោទនភាពដែលទង់ជាតិកម្ពុជា បន្តបក់រវិកជាមួយទង់ជាតិប្រទេសដទៃ ក្នុងបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រ UN
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាបញ្ជូនកងកម្លាំង ជាង១ម៉ឺននាក់ ទៅចូលរួមបំពេញបេសកកម្ម រក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំដល់កងកម្លាំងរក្សាសន្តិភាព ត្រូវបន្តទំនាក់ទំនងល្អជាមួយសហការីបរទេស និងប្រជាជននៅកន្លែងដែលខ្លួនបំពេញប្រតិបត្តិការ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ២០ឆ្នាំនៃបេសកកម្មរក្សាសន្តិភាពរបស់កម្ពុជា ក្រោមទង់ UN បានផ្លាស់ប្តូរពីអតីតកាលធ្លាប់តែហួងហែងដោយសង្គ្រាម និងល្បីថាជាវាលពិឃាត ប្រែឈ្មោះជាអ្នករួមចំណែករក្សាសន្តិភាពសកល
* ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីអបអរសាទរខួប២០ឆ្នាំ នៃការបញ្ជូនកងកម្លាំង ចូលរួមបំពេញបេសកកម្មរក្សាសន្តិភាព និងសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនានា នៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ
* សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមថ្លែងអំណរព្រះរាជគុណ ព្រះករុណា ព្រះមហាក្សត្រកម្ពុជា ប្រោសព្រះរាជូបត្ថម្ភព្រះរាជទ្រព្យ ១ពាន់ដុល្លារ ដល់កាកបាទក្រហមកម្ពុជា សម្រាប់ខែតុលានេះ
* ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់វាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងអាល្លឺម៉ង់ និងកម្ពុជា
* រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន ប្ដេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មជាមួយកម្ពុជា
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ ការប្រឌិតព័ត៌មានរបស់ថៃ ដើម្បីបំបែកពលរដ្ឋខ្មែរ និងរាជរដ្ឋាភិបាល គឺអត់ប្រយោជន៍ទេ (Video inside)

05-08-2025 16:46

(ភ្នំពេញ)៖ លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានថ្លែងថា ការប្រឌិតព័ត៌មានរបស់មន្រ្តី យោធា និងសារព័ត៌មានថៃ ដើម្បីបំបែកមហាសាមគ្គីរបស់ប្រជាពលរដ្ឋខ្មែរ និងរាជរដ្ឋាភិបាល គឺអត់ប្រយោជន៍ទេ ផ្ទុយទៅវិញពលរដ្ឋខ្មែរមានតែសាមគ្គីជាមួយរាជរដ្ឋាភិបាលកាន់តែខ្លាំងឡើង។

លោកបានថ្លែងបែបនេះ ក្នុងសន្និសីទសារព័ត៌មានសង្ខេបព័ត៌មានស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» គិតត្រឹមម៉ោង០៤រសៀលថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៥។

ការថ្លែងរបស់លោក ប៉ែន បូណា គឺដើម្បីឆ្លើយតបចំពោះមន្រ្តីថៃ សារព័ត៌មានថៃ និងយោធាថៃ ដែលបានប្រឌិតព័ត៌មានភូតកុហក ក្នុងគោលបំណងមួលបង្កាច់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីបំបែកបំបាក់មហាសាមគ្គីជាតិខ្មែរ។

លោក ប៉ែន បូណា បានបញ្ជាក់យ៉ាងដូច្នេះ «វិធីសាស្ត្រនេះគ្មានប្រសិទ្ធភាព ដែលមហាជនទូទៅគេទទួលបានព័ត៌មានយ៉ាងទូលំទូលាយរួចស្រេចទៅហើយ។ ដោយឡែក ប្រជាជនកម្ពុជាមានការយល់ដឹងគ្រប់គ្រាន់ និងចេះបែកចែកអាក្រក់ និងល្អ សនិងខ្មៅយ៉ាងច្បាស់។ ដូច្នេះហើយ ការព្យាយាមបញ្ចេញព័ត៌មានភូតកុហកចោទប្រកាន់ថ្នាក់ដឹកនាំកម្ពុជា ក្នុងចេតនាបំបែកបំបាក់ប្រជាពលរដ្ឋខ្មែរពីថ្នាក់ដឹកនាំរបស់ខ្លួន គឺជារឿងអត់ប្រយោជន»។

បើតាមលោក ប៉ែន បូណា នៅពេលថៃបង្កើតព័ត៌មានក្លែងក្លាយ បែរជាចោទកម្ពុជាថា ជាអ្នកផលិតព័ត៌មានក្លែងក្លាយទៅវិញ។ លោកបន្តថា ពលរដ្ឋខ្មែរ និងអន្តរជាតិមិនជឿទាល់តែសោះនូវការភូតភររបស់ថៃ។

ជាមួយគ្នានេះ លោក ប៉ែន បូណា បានបន្ថែមថា ពេលនេះជាពេលវេលា ដែលភាគីទាំងពីរ សុច្ចចិត្តក្នុងការអនុវត្តកិច្ចព្រមព្រៀង។ លោកស្នើសូមថៃដោះស្រាយបញ្ហាផ្តៃក្នុងរបស់ខ្លួនដោយខ្លួនឯងចុះ មិនចាំបាច់យកកម្ពុជាភ្ជាប់ ដោយបង្កើតព័ត៌មានក្លែងក្លាយនោះឡើយ ព្រោះមហាជនទទួលព័ត៌មានទូលំទូលាយបាត់ទៅហើយ ពលរដ្ឋកម្ពុជាំចេះបែងចែកព័ត៌មានច្បាស់លាស់ណាស់៕